Woori Bank introduces the First Charity Term Deposit, SOBOROS Account

ថ្ងៃទី 09 ខែសីហាឆ្នាំ 2021 ភ្នំពេញ – ធនាគារ អ៊ូរី ដាក់ឲ្យប្រើប្រាស់ គណនីសប្បុរស ដែលជាសេវាប្រាក់បញ្ញើមានកាលកំណត់ដំបូងគេមួយនៅកម្ពុជា ដែលមានភ្ជាប់ជាមួយនឹងការបរិច្ចាគមូលនិធិសប្បុរសធម៌។ អតិថិជនអាចជ្រើសរើសការបរិច្ចាគទៅកាន់ដៃគូមូលនិធិរបស់ ធនាគារ អ៊ូរី នៅពេលដែលអតិថិជនដាក់ប្រាក់បញ្ញើក្នុងចំនួនណាមួយជាមួយនឹង គណនីសប្បុរស ដោយមានរយៈពេលបញ្ញើចាប់ពី 3ទៅ 12ខែ។

គណនីសប្បុរស ផ្តល់ជូនអតិថិជននូវចំណូលបន្ថែម តាមរយៈអត្រាការប្រាក់ខ្ពស់ ខណៈដែលអតិថិជនអាចចូលរួមចំណែកក្នុងសហគមន៍ ដោយធ្វើការបរិច្ចាគមូលនិធិសប្បុរសធម៌ ចំនួន 0.1%។ ទឹកប្រាក់បរិច្ចាគទាំងអស់ត្រូវបានរ៉ាប់រងទាំងស្រុងដោយ ធនាគារ អ៊ូរី ក្រោមឈ្មោះបរិច្ចាគរបស់អតិថិជន។ ដៃគូមូលនិធិរបស់ ធនាគារ អ៊ូរី រួមមាន មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ មូលនិធិកុមារកម្ពុជា មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ និង មូលនិធិធម្ម​  ឱសថរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ។

លោក Jin Hur, អគ្គនាយកគាំទ្រប្រតិបត្តិការ ទទួលបន្ទុកក្រុមគាំទ្រប្រតិបត្តិការ​បានមានប្រសាសន៍ថា “ធនាគារ អ៊ូរី មានបំណងចូលរួមចំណែកក្នុងការកសាងវប្បធម៌នៃការចែករំលែកជាមួយប្រជាជនកម្ពុជានិងផ្តល់ការគាំទ្រដល់សហគមន៍ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ។ ជាមួយនឹងការសហការរបស់ដៃគូសប្បុរសធម៌ និងអតិថិជនរបស់យើង ធនាគារ អ៊ូរី ប្តេជ្ញាក្នុងការជួយជ្រោមជ្រែងប្រជាជនកម្ពុជាដែលមានទុក្ខលំបាក ជាពិសេសផ្តល់ការយកចិត្តទុកដាក់បន្ថែមដល់កុមារ និងយុវជន តាមរយៈទិដ្ឋភាពផ្សេងៗ ដូចជាការផ្តល់ការអប់រំ ការហ្វឹកហាត់ជំនាញ  តំហែទាំសុខភាព និងការគាំទ្រផ្សេងៗ ដែលពួកគេសមនឹងទទួលបាន ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព និងក្តីសង្ឃឹម” ។

ប្រទេសកម្ពុជាគឺជាប្រទេសដែលមានចំនួនប្រជាជនវ័យក្មេងច្រើន។ ដូចនេះកុមារ និងយុវជនគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់ប្រទេសជាតិ។ ជាមួយនឹងការបរិច្ចាគនេះ យើងរួមគ្នារួមចំណែកកសាងធនធានមនុស្ស​ដ៏ល្អ សហគមន៍ដ៏រីកចម្រើន និងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសរបស់យើង។

សន្សំដើម្បីអ្នក & សង្គម! 

ដាក់ប្រាក់បញ្ញើឥឡូវនេះ នៅគ្រប់សាខាទាំង 138 របស់ ធនាគារ អ៊ូរី ឬទំនាក់ទំនងមកកាន់ 023 963 333 | 081 331 333 | www.wooribank.com.kh

*****

អំពី ដៃគូមូលនិធិ

មូលនិធិគន្ធបុប្ផាកម្ពុជា 

ធ្វើការកៀរគរនូវអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីអាចដំណើរការប្រកបដោយនិរន្តរភាព ដើម្បីចូលរួមក្នុងការលើកកម្ពស់សុខភាពមាតា ទារកនិងកុមារ។ ​​

អង្គការមូលនិធិកុមារកម្ពុជា

ធ្វើការផ្លាស់ប្តូរកុមារក្រីក្រងាយរងគ្រោះឲ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។ អង្គការមូលនិធិកុមារកម្ពុជា ជឿជាក់ថាការអប់រំ និងភាពជាអ្នកដឹកនាំប្រកបដោយគុណភាពអាចធ្វើឲ្យកុមារម្នាក់មានសមត្ថភាពជួយគ្រួសារទាំងមូលចាកចេញពីភាពក្រីក្រ និងមានម្ចាស់ការលើខ្លួនឯង។ 

មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ

ផ្តល់ជំនាញបច្ចេកទេស និងការអប់រំជាមូលដ្ឋានដល់យុវជន និងកុមារដែលខ្វះខាត ដើម្បីលើកស្ទួយពួកគេឱ្យ​ចាកចេញពីភាពក្រីក្រ និងការពារពួកគេពីការជួញដូរមនុស្ស។ 

មន្ទីរពេទ្យកុមារអង្គរ

មានបេសកកម្មធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពសម្រាប់ កុមារកម្ពុជាគ្រប់រូប ដែល​ត្រូវ​បាន​បង្កើតឡើងដោយជាងថតរូប លោក ខេនរ៉ូ អ៊ីស៊ុ។ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងឥតគិតកម្រៃ អស់រយៈពេលជាង២០ឆ្នាំ និងបានជួយសង្គ្រោះជីវិតកុមារជាង២លានករណី។ 

មូលនិធិធម្មឱសថ 

បង្កើត និងដឹកនាំដោយ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ក្នុងគោលបំណងគាំទ្រការអប់រំរបស់ព្រះសង្ឃ សមណសិស្ស និងសិស្ស ក៏ដូចជាផ្តល់ជាជំនួយទៅដល់ព្រះសង្ឈ និង ដូនជីតាជីដែលមានជំងឺ ព្រមទាំងផ្សព្វផ្សាយការបង្រៀនធម៌របស់ព្រះពុទ្ធក្នុងផ្លូវល្អដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។

Share