កាន់តែពិសេសជាមួយ “គណនីសន្សំផ្លឹស” ពីធនាគារ អ៊ូរី ដែលសក្តិសមបំផុតសម្រាប់លោកអ្នកដែលត្រូវការប្រើប្រាស់ ឬបង្វិលសាច់ប្រាក់ប្រចាំថ្ងៃ និងចង់បង្កើនសាច់ប្រាក់បន្ថែមពីការសន្សំ ទៅលើសមតុល្យដែលនៅក្នុងគណនី។
គណនីសន្សំផ្លឹស គឺជាប្រភេទផលិតផលគណនីសន្សំថ្មីមួយទៀតរបស់ធនាគារ អ៊ូរី ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការដកប្រាក់ និងដាក់ប្រាក់ ទៅតាមលំហូរសាច់ប្រាក់ ជាមួយអត្រាការប្រាក់យ៉ាងទាក់ទាញ ទៅតាមទំហំទឹកប្រាក់របស់អតិថិជន។
ជម្រើសដែលអាចបត់បែនបាន និងអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំទូទៅដទៃទៀត គឺជាអត្ថប្រយោជន៍ពិសេស របស់ គណនីសន្សំផ្លឹស។ លោកអ្នកអាចដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលក្នុងអត្រារហូតដល់ 3.5 ភាគរយក្នុងមួយឆ្នាំ។
លើសពីនេះ អត្រាការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ ដែលអាស្រ័យលើសមតុល្យគណនី និងត្រូវបានបូកបញ្ចូលទៅក្នុងប្រាក់ដើមជារៀងរាល់ខែ។ គណនីនេះ អាចសន្សំបានទាំងប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាតថៃ ជាមួយនឹងលក្ខខណ្ឌសមតុល្យគណនីអប្បបរមាដូចខាងក្រោម៖
- 400,000 រៀល ឬ 100 ដុល្លារអាមេរិក សម្រាប់អតិថិជនឯកត្តបុគ្គល
- 2,000,000 រៀល ឬ 500 ដុល្លារអាមេរិក សម្រាប់អតិថិជនស្ថាប័ន។
ជ្រើសរើសគណនីសន្សំ ដែលសក្តិសមជាមួយនឹងតម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ដែលមានអត្រាការប្រាក់ខ្ពស់ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតជាមួយគណនីសន្សំផ្លឹស ពីធនាគារអ៊ូរី ។
របៀបស្នើសុំបើកគណនី៖
សូមអញ្ជើញទៅកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នក ដោយភ្ជាប់នូវឯកសារតម្រូវច្បាប់ដើម
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរសព្ទ 023 96 3333 | 081 331 333
ទំព័រហ្វេសប៊ុក៖ Woori Bank Cambodia
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន 138 នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង 4,000 នាក់។ គិតត្រឹម
ថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន 1.3 ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន មួយពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន 295លានដុល្លារ និងអតិថិជនជាង 374,177 នាក់។