ធនាគារ អ៊ូរី ប្រារព្ធពិធីបិទវគ្គកម្មវិធី Talent Incubation Program ជំនាន់ទី 2

នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 ធនាគារ អ៊ូរី ប្រារព្ធពិធីបិទវគ្គកម្មវិធី បណ្តុះបណ្តាលពន្លកថ្មី (Talent Incubation) ជំនាន់ទី 2 បន្ទាប់ពីបានបញ្ចប់រយៈពេលបីខែលើការបណ្តុះបណ្តាលដល់ សិក្ខាកាមចំនួន45នាក់ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Kim HongJu អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ នៅការិយាល័យកណ្តាល។

ថ្លែងមតិស្វាគមន៍មកកាន់កម្មវិធីនេះ លោក អគ្គនាយកប្រតិបត្តិ មានប្រសាសន៍ថា “យើងខ្ញុំ រីករាយ ដែលបានចូលរូមក្នុង ព្រឹត្តិការណ៍ ដ៏គួរឱ្យរំភើប នៃការបិទវគ្គ សម្រាប់កម្មវិធី Talent Incubates ជំនាន់ទី០២ របស់ធនាគារយើង។ ហើយនេះជាឱកាសពិសេសមួយ ក្នុងការរៀបចំប្រារព្ធពិធី អបអរសាទរ អ្នកទាំងអស់គ្នា ក្នុងនាមជាអនាគតថ្នាក់ដឹកនាំរបស់យើងនាពេលខាងមុខ។”

លោក អគ្គនាយកប្រតិបត្តិបានបន្ថែមថា កម្មវិធី Talent Incubation  ជាកម្មវិធីមួយក្នុងចំណោមយុទ្ធសាស្រ្ដ របស់បុគ្គលិកឆ្នើម ក្នុងធានាគារ របស់យើង។ ហើយកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងនៃការចម្រាញ់និស្សិតដែលបញ្ចប់ការសិក្សាថ្មីទាំងអស់ពីសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ អ្នកទាំងអស់គ្នា ត្រូវបានជ្រើសរើស ក្នុងកម្មវិធីនេះ ដោយជោគជ័យ និងឱកាសរៀនសូត្រ និងទទួលបានបទពិសោធន៏នៃការចែករំលែកពីគ្រប់នាយកដ្ឋាន និងដើម្បីអភិវឌ្ឍ អាជីព របស់អ្នក រយៈពេល វែង នៅ ក្នុង ធនាគារ របស់ យើង។ អ្នកទាំងអស់គ្នាគឺពិសេសជាងបុគ្គលិក របស់ធនាគារផ្សេងៗទៀត ដោយសារអ្នកមានឱកាសបានរៀនសូត្រពីគ្រប់នាយកដ្ឋានទាំងអស់ រួមទាំងបទពិសោធន៏ នៅតាមសាខាទៀត។

កម្មវិធីនេះបានចាប់ផ្តើមនៅខែមេសា ឆ្នាំ 2023 ហើយបានបញ្ចប់នៅខែមិថុនា ឆ្នាំ 2023 ។​ គោលបំណងរបស់កម្មវិធីបណ្តុះបណ្តាលពន្លកថ្មី គឺដើម្បីជួយដល់និស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាថ្មីៗដែលមិនមានបទពិសោធន៍ពីមុន ដោយផ្តល់ឱ្យពួកគេនូវកម្មវិធីពង្រឹងសមត្ថភាពដ៏ទូលំទូលាយដែលនឹងពន្លឿនការអភិវឌ្ឍវិជ្ជាជីវៈ និងសមិទ្ធិផលការងាររបស់ពួកគេនៅក្នុងធនាគារ អ៊ូរី។​ លើសពីនេះ កម្មវិធីបានផ្តល់ឱកាសដល់សិក្ខាកាម ដែលមានបំណងចង់ទទួលបានបទពិសោធន៍ថ្មីសម្រាប់ការងារដំបូងរបស់ពួកគេក្នុងវិស័យធនាគារ។

យុវតី ថា សុខវី ដែលសិក្ខាកាមដ៏ឆ្នើមម្នាក់របស់យើងបាននិយាយថា “មានតែ ធនាគារ អ៊ូរី ទេដែលផ្តល់កម្មវិធីនេះ” សម្រាប់និស្សិតដែលស្វែងរកបទពិសោធន៍នៅក្នុងធនាគារដែលមានផ្តល់ទាំងប្រាក់ឧបត្ថមដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលសិក្សា មុនពេលចាប់ផ្តើមប្រឡូកក្នុងការងារជាក់ស្តែង ហើយមិនមានធនាគារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែលផ្តល់កម្មវិធីនេះពីមុននោះទេ។ ក្នុងអំឡុងពេលបីខែចុងក្រោយនេះ នាងខ្ញុំបានរៀនច្រើននូវចំណេះដឹងពីគ្រប់នាយកដ្ឋានទាំងអស់នៅ ធនាគារ អ៊ូរី ជំនាញការងារជាក្រុម ជំនាញធ្វើបទបង្ហាញ និងជំនាញបច្ចេកទេសផ្សេងទៀតដើម្បីប្រើប្រាស់ក្នុង ការងារជាក់ស្តែង”។​

ធនាគារ អ៊ូរី បានបញ្ចប់វគ្គបណ្តុះបណ្តាលពន្លកថ្មី (Talent Incubation) ពីរជំនាន់រួចមកហើយ ដែលក្រុមទី1 ត្រូវបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំ 2022 និងជំនាន់ទី2​ បានបញ្ចប់នៅខែមិថុនា ឆ្នាំ 2023 នេះ។

កម្មវិធីនេះត្រូវបានបើកសម្រាប់និស្សិតក្នុងឆ្នាំទី 2 ឡើងដែលកំពុងសិក្សានៅមហាវិទ្យាល័យ។ សិក្ខាកាមដែលបានជ្រើសរើសបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេលបីខែ ដែលរួមមានការតម្រង់ទិសបុគ្គលិកថ្មីរបស់ធនាគារ អ៊ូរី ក៏ដូចជាវគ្គសិក្សា និងវគ្គការងារទាំងអស់ពីនាយកដ្ឋានផ្សេងៗ។ បន្ទាប់ពីបញ្ចប់កម្មវិធីបណ្តុះបណ្តាល ពន្លកថ្មីទាំងអស់នឹងត្រូវបានចាត់តាំងទៅកាន់មាគ៌ាអាជីពដ៏គួរឱ្យចាប់អារម្មណ៍របស់យើង ដើម្បីរៀបចំពួកគេសម្រាប់តួនាទីគ្រប់គ្រងនាពេលអនាគតនៅ ធនាគារ អ៊ូរី ។​ ឱកាសដ៏ពិសេសនេះមានតែតាមរយៈកម្មវិធី Talent Incubation Program ប៉ុណ្ណោះ។

Share