នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលពន្លកថ្មីរយៈពេលបីខែ ធនាគារ អ៊ូរី បានបិទបញ្ចប់កម្មវិធី Talent Incubation Program ជំនាន់ទី១ ដោយជោគជ័យ។ កម្មវិធីនេះបានចាប់ផ្តើមនៅក្នុងខែមេសា ហើយបានបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០២២ ។ ពិធីបិទវគ្គនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី ខេមបូឌា និងគណៈគ្រប់គ្រងជាន់ខ្ពស់នៅការិយាល័យកណ្តាលរបស់ធនាគារ អ៊ូរី ។
គោលបំណងនៃកម្មវិធី គឺដើម្បីគាំទ្រដល់និស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗដោយគ្មានបទពិសោធន៍ពីមុន តាមរយៈកម្មវិធីពង្រឹងសមត្ថភាពការងារយ៉ាងហ្មត់ចត់ បង្កើនល្បឿននៃការអភិវឌ្ឍវិជ្ជាជីវៈ និងសមិទ្ធិផលរបស់ពួកគេនៅក្នុងធនាគារ អ៊ូរី ។ លើសពីនេះ កម្មវិធីមានគោលបំណងផ្តល់ឱកាសដល់និស្សិតដែលមិនទាន់មានបទពិសោធន៍ ឬទើបតែបញ្ចប់ការសិក្សា ដែលមានចំណង់ចំណូលចិត្តក្នុងការទទួលបានបទពិសោធន៍ដ៏រំភើបសម្រាប់ការងារដំបូងរបស់ពួកគេក្នុងវិស័យធនាគារ។
ជំនាន់នេះ មានចំនួនអ្នកចូលរួមហាត់ការចំនួន ៤៥នាក់ ដែលត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈសម្បត្តិ និងសមត្ថភាពកម្រិតដំបូងរបស់ពួកគេ។ និស្សិតចាប់ពីឆ្នាំទី២ ឡើងទៅនៅមហាវិទ្យាល័យ មានសិទ្ធិចូលរួម
សម្រាប់កម្មវិធីនេះ។ សិក្ខាកាមដែលបានជ្រើសរើសទទួលនូវកម្មវិធីបណ្តុះបណ្តាលរយៈពេល ៣ខែ ដែលរួមមានការតម្រង់ទិសបុគ្គលិកថ្មីរបស់ធនាគារ អ៊ូរី ក៏ដូចជាមេរៀនគ្រប់ផ្នែកពីនាយកដ្ឋានផ្សេងៗ។ ឱកាសពិសេសនេះ គឺមានតែចំពោះកម្មវិធី Talent Incubation Program តែប៉ុណ្ណោះ ។ លើសពីនេះ ធនាគារ អ៊ូរី នឹងចាត់តាំងបុគ្គលិកទាំងអស់ដោយយោងតាមផែនទីបង្ហាញអាជីពដ៏គួរឱ្យចាប់អារម្មណ៍របស់យើង ដើម្បីរៀបចំពួកគេសម្រាប់មុខតំណែងអ្នកគ្រប់គ្រងនាពេលអនាគតនៅធនាគារ អ៊ូរី។
លោក គីម ហុងជូ នាយកប្រតិបត្តិនៃធនាគារ អ៊ូរី ប្រចាំប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាបិទបញ្ចប់ដ៏មានអត្ថន័យថា “កម្មវិធី Talent Incubation Program គឺជាផ្នែកមួយនៃផែនការនៅក្នុងធនាគាររបស់យើងជាមួយនឹងគោលដៅជួយជ្រោមជ្រែងនិស្សិតបញ្ចប់ការសិក្សាថ្មីៗទាំងអស់ពីសាកលវិទ្យាល័យនៅកម្ពុជា។ បេក្ខជនជ័យលាភីត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះ ដោយទទួលការបណ្តុះបណ្តាល របស់យើងដោយសិក្សាបន្ថែមពីធនាគាររបស់យើងដើម្បីបង្កើតការអភិវឌ្ឍន៍អាជីពរយៈពេលវែងនៅក្នុងធនាគាររបស់យើង”។
លោក គីម ហុងជូ បានបន្តថា “ខ្ញុំគិតថា កម្មវិធីនេះ គឺល្អណាស់សម្រាប់អ្នករាល់គ្នាដែលមានបំណងចង់ទទួលបានបទពិសោធន៍ដំបូង តាមរយៈកម្មវិធីពង្រឹងសមត្ថភាពដ៏ទូលំទូលាយ ជួយអ្នកក្នុងការពន្លឿនកំណើនអាជីព និងភាពជោគជ័យរបស់អ្នក។ អ្នកពិតជាពិសេសពីបុគ្គលិកផ្សេងទៀត ដោយសារអ្នកមានឱកាសរៀននៅទូទាំងនាយកដ្ឋានទាំងមូលនៃធនាគារ អ៊ូរី ដែលមិនមែនគ្រប់គ្នាអាចទទួលបានឱកាសដ៏ល្អនេះទេ។ ហើយអ្នកអាចរៀនប្រតិបត្តិការអាជីវកម្មនៅការិយាល័យកណ្តាល ហើយក៏អាចទទួលបទពិសោធន៍អាជីវកម្មពីការិយាល័យសាខាផងដែរ។ អ្នកទាំងអស់គ្នានឹងត្រូវផ្លាស់ប្តូរពីការិយាល័យកណ្តាលទៅការិយាល័យសាខាតាមកាលកំណត់ ហើយអាចនឹងផ្លាស់ប្តូរមកវិញផងដែរ នៅថ្ងៃអនាគត »។
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤,000 នាក់។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១.២ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៧៣ លានដុល្លារ និងអតិថិជនជាង ៣៥៣,000 នាក់។