ធនាគារ អ៊ូរី ចុះ MOU ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញការទូទាត់ឆ្លងដែនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ!

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នាទីក្រុងសេអ៊ូល ធនាគារជាតិនៃកម្ពុជា និងធនាគារ Woori Bank ដែលក្រុមហ៊ុនមេរបស់ ធនាគារ Woori Bank Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងជួយសម្រួលការទូទាត់ឆ្លងព្រំដែន និងការផ្ទេរប្រាក់ត្រឡប់មកស្រុកកំណើតវិញរបស់ពលករចំណាកស្រុករបស់ប្រទេសកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែមានភាពងាយស្រួល។

 

Share