ឱកាសឈ្នះ រង្វាន់សាច់ប្រាក់រហូតដល់88 ម៉ឺនរៀល ដល់ពាណិជ្ជករ WOORI-KHQR ចំនួន 88 រង្វាន់ជារៀងរាល់ខែ!

ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី 01 ខែកុម្ភៈ 2025 ដល់ថ្ងៃទី 30 ខែមេសា 2025 ។

ប្រភេទអតិថិជន៖

  • ផ្ដល់ជូនសម្រាប់អតិថិជនបុគ្គល រួមមាន ពាណិជ្ជករដែលមានស្រាប់ និង​ពាណិជ្ជករដែលទើបមានប្រតិបត្តិការបន្ទាប់ពីមិនមានប្រតិបត្តិការក្នុងរយៈពេល 3ខែចុងក្រោយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2024)។
  • ពាណិជ្ជករថ្មី ពាណិជ្ជករដៃគូបញ្ចុះតម្លៃពិសេស និងការ៉ាស់សាំង (Big Standee) ក៏មានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់នេះផងដែរ ប៉ុន្តែអតិថិជនម្នាក់អាចទទួលបានតែ 1 រង្វាន់តែប៉ុណ្ណោះក្នុងមួយដង ដោយផ្តោតលើរង្វាន់ដែលធំជាង។

លក្ខខណ្ឌតម្រូវ៖

  1. ផ្តល់ជូន 88 រង្វាន់ក្នុងមួយខែ ជាមួយនឹងទឹកប្រាក់រហូតដល់ 220 ដុល្លារ ឬ 88 ម៉ឺនរៀល
    • ប្រតិបត្តិការចាប់ពី 5 ដងឡើង នឹងមានឱកាសឈ្នះរង្វាន់ 5 ដុល្លារ ឬ 2 ម៉ឺនរៀល
    • ប្រតិបត្តិការចាប់ពី 30 ដងឡើង នឹងមានឱកាសឈ្នះរង្វាន់ 10 ដុល្លារ ឬ 4 ម៉ឺនរៀល
    • ប្រតិបត្តិការចាប់ពី 50 ដងឡើង នឹងមានឱកាសឈ្នះរង្វាន់ 20 ដុល្លារ ឬ 8 ម៉ឺនរៀល
    • ប្រតិបត្តិការចាប់ពី 100 ដងឡើង នឹងមានឱកាសឈ្នះរង្វាន់ 40 ដុល្លារ ឬ 16 ម៉ឺនរៀល
    • ប្រតិបត្តិការចាប់ពី 200 ដងឡើង នឹងមានឱកាសឈ្នះរង្វាន់ 100 ដុល្លារ ឬ 40 ម៉ឺនរៀល
    • ប្រតិបត្តិការចាប់ពី 300 ដងឡើង នឹងមានឱកាសឈ្នះ 220 ដុល្លារ ឬ 88 ម៉ឺនរៀល
  1. ត្រូវមានសមតុល្យមធ្យមប្រចាំថ្ងៃក្នុងគណនីយ៉ាងហោចណាស់ 100 ដុល្លារ ឬ 40 ម៉ឺនរៀល ក្នុងគណនីសន្សំ/ចរន្ត សម្រាប់ពាណិជ្ជករគ្រប់ប្រភេទ ឬយ៉ាងហោចណាស់ 50 ដុល្លារ ឬ 20 ម៉ឺនរៀល សម្រាប់ពាណិជ្ជករដែលទើបមានប្រតិបត្តិការ ឬ ពាណិជ្ជករថ្មី។
  2. ចំនួនប្រតិបត្តិការត្រូវបានរាប់បញ្ចូលចាប់ពី 1.25 ដុល្លារ ឬ 5,000 រៀល ឡើងទៅក្នុងមួយប្រតិបត្តិការ ដែលស្កេនបង់ប្រាក់ពីគ្រប់ធនាគារ។
  3. ចំពោះប្រតិបត្តិការពីអ្នកស្កេនដូចគ្នា នឹងត្រូវបានរាប់តែ 1ដងតែប៉ុណ្ណោះក្នុងមួយសប្តាហ៍។ (ចំណាំ៖ ការស្កេនដោយខ្លួនឯងមិនត្រូវបានរាប់បញ្ចូលទេ)។
  4. ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែ ។
  5. លក្ខខណ្ឌត្រូវបានអនុវត្ត

 

Share