I. សង្ខេបពីកម្មវិធី
ការអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅក្នុងការទូទាត់ និងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល។ ឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះ ធនាគារ អ៊ូរី បានបង្កើតការស្ទង់មតិមួយ ដើម្បីប្រមូលគំនិតយោបល់លើការបន្ថែមមុខងារថ្មីលើ កម្មវិធី ធនាគារចល័តកាន់តែប្រសើរ។ អ្នកចូលរួមត្រូវបំពេញកម្រងសំណួរស្ទង់មតិ និងផ្តល់នូវគំនិត និងមតិកែលម្អដើម្បីឱ្យកម្មវិធីកាន់តែមានភាពប្រសើរឡើង។
II. តើអ្នកណាខ្លះអាចចូលរួមបាន?
- បុគ្គល
- ក្រុម
- ក្រុមហ៊ុន/ភ្នាក់ងារច្នៃប្រឌិត
- និស្សិតសាកលវិទ្យាល័យ ឬវិជ្ជាជីវៈ
III. រង្វាន់ & លទ្ធផល
3.1 រង្វាន់
គំនិតយោបល់ល្អបំផុតនឹងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការវាយតម្លៃពីធនាគារ អ៊ូរី (ខេមបូឌា)ម.ក. ហើយនឹងត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តតាមចំណាត់ថ្នាក់ដូចខាងក្រោម៖
- ជ័យលាភីលេខ 1: 250 ដុល្លារ
- ជ័យលាភីលេខ 2: 150 ដុល្លារ
- ជ័យលាភីលេខ 3៖ 100 ដុល្លារ
3.2 ការប្រកាសឈ្មោះអ្នកឈ្នះ
គណៈកម្មាធិការវាយតម្លៃរបស់ធនាគារ អ៊ូរី នឹងធ្វើការពិនិត្យដោយហ្មតចត់បំផុតនូវរាល់ការផ្តល់មតិយោបល់របស់អ្នកចូលរួម ហើយដាក់ពិន្ទុដោយផ្អែកលើចម្លើយដែលបានផ្តល់។ ចម្លើយដ៏ល្អបំផុតនឹងមានឱកាសឈ្នះរង្វាន់។ អ្នកឈ្នះជ័យលាភីនឹងត្រូវបានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការ និងគេហទំព័ររបស់ ធនាគារ អ៊ូរី។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី 01 ខែមិថុនា ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2022។ លទ្ធផលនឹងត្រូវបានចេញផ្សាយក្នុងរយៈពេលមិនលើសពីពីរសប្តាហ៍បន្ទាប់ពីការបញ្ចប់នៃកម្មវិធីនេះ។
IV. ការដាក់ស្នើ
- ការស្ទង់មតិចាប់ពីថ្ងៃទី 01 ខែមិថុនា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2022
- ការស្ទង់មតិត្រូវបំពេញតាមអ៊ីនធឺណិតតាមរយៈតំណភ្ជាប់៖ ការស្ទង់មតិ
V. លក្ខខណ្ឌ
- អ្នកចូលរួមត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។
- អ្នកចូលរួមត្រូវតែជាអ្នកដែលប្រើប្រាស់ កម្មវិធីធនាគារចល័ត WOORI WON ។ អ្នកអាចបើកគណនីថ្មីនៅគ្រប់សាខាដែលនៅជិតបំផុតរបស់ធនាគារ អ៊ូរី។
- ការស្ទង់មតិ និងចម្លើយនឹងត្រូវបានពិនិត្យ វាយតម្លៃ និងជ្រើសរើសដោយគណៈកម្មាធិការរបស់ធនាគារ អ៊ូរី។
- ការស្ទង់មតិនេះត្រូវបានទទួលយកតាមរយៈតំណភ្ជាប់៖ https://bit.ly/3PUarTV
ព័ត៌មានបន្ថែមនឹងត្រូវបង្ហាញលើគេហទំព័រ របស់ ធនាគារ អ៊ូរី www.wooribank.com.kh | facebook.com/wooribankkh