I. អំពីកម្មវិធី ការប្រកួតការរចនា UX/UI សម្រាប់កម្មវិធីធនាគារចល័ត
ធនាគារ អ៊ូរី សូមអញ្ជើញអ្នកដែលមានជំនាញក្នុងការរចនា UX/UI និងគំនិតច្នៃប្រឌិតទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ចូលរួមក្នុងការបង្កើតការរចនាដ៏ទាក់ទាញ ក៏ដូចជាផ្តល់នូវគំនិតថ្មីៗ ដើម្បីអភិវឌ្ឍកម្មវិធីធនាគារចល័ត WOORI WON ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅកាន់តម្រូវការរបស់អតិថិជន។ យើងខ្ញុំសូមអញ្ជើញអ្នកដែលមានជំនាញលើការរចនានេះ ចូលរួមក្នុងកម្មវិធីប្រកួតការរចនា UX/UI រស់ធនាគារ អ៊ូរី ដើម្បីបង្ហាញពីទេពកោសល្យ ក្នុងការរចនាកម្មវិធីធនាគារចល័តថ្មីមួយ ប្រកបដោយភាពទាក់ទាញ និងងាយស្រួលប្រើប្រាស់។
1.1 តើកម្មវិធីនេះគឺ សម្រាប់នរណាខ្លះ?
- បុគ្គល
- ក្រុម
- ក្រុមហ៊ុន
- និស្សិតសាកលវិទ្យាល័យ ឬសិស្សជំនាញ
1.2 ហេតុអ្វីត្រូវចូលរួម?
- ឈ្នះរង្វាន់ជាសាច់ប្រាក់
- បង្ហាញស្នាដៃរចនារបស់អ្នកក្នុងចំណោមអ្នករចនាជំនាញៗដែលនឹងចូលរួមការប្រកួត
- ទទួលបានការលើកស្ទួយលើការរចនាដែលប្រកបដោយវិជ្ជាជីវៈ នៅពេលដែលលោកអ្នកទទួលបានជ័យលាភី ពីការប្រកួតនេះ ដែលជាការប្រកួតប្រជែងក្នុងចំណោមអ្នកជំនាញរាប់រយនាក់
- អ្នកឈ្នះរង្វាន់ នឹងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ តាមរយៈការផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏ដូចជា អតិថិជន និង ដៃគូរបស់ ធនាគារ អ៊ូរី
- នាំយកគំនិតច្នៃប្រឌិតថ្មី សម្រាប់ការការប្រើប្រាស់ជាក់ស្តែង
- អ្នកឈ្នះនឹងទទួលបានពានរង្វាន់ឧត្តមភាពឆ្នៃប្រឌិតលើការរចនា UI/UX ដែលនឹងប្រគល់ជូនដោយធនាគារ អ៊ូរី
- ស្នាដៃរបស់អ្នកនឹងត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍ កម្មវិធីធនាគារចល័តរបស់ ធនាគារ អ៊ូរី នាថ្ងៃអនាគត
- បង្ហាញការងាររបស់អ្នកនៅក្នុងទីផ្សារប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ
1.3 កាលបរិច្ឆេទនៃកម្មវិធី
កម្មវិធីប្រកួតនេះគឺ ចាប់ផ្តើមពីថ្ងៃទី 01 ខែមិថុនា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2022។
II.ការណែនាំលើការរចនា
អ្នកចូលរួមប្រកួតប្រជែងត្រូវអនុវត្តតាមប្រធានបទនៃកម្មវិធី UX/UI និងស្របតាមលក្ខណៈវិនិច្ឆ័យខាងក្រោម៖
2.1 ការណែនាំអំពីការរចនា
ពណ៌ដែលត្រូវប្រើប្រាស់
ការរចនានៃ WOORI WON (ប្រើជាគំរូតែប៉ុណ្ណោះ)
ឯកសារដែលអាចទាញយកបាន៖
- និមិត្តសញ្ញាផ្លូវការរបស់ ធនាគារ អ៊ូរី
- និមិត្តសញ្ញាផ្លូវការរបស់ WOORI WON
- គម្រូពណ៌ដែលត្រូវប្រើប្រាស់
2.2 ការរចនា លើមុខងារ និងលក្ខណៈពិសេសផ្សេងៗ
លក្ខណៈពិសេសនៃការរចនា
- ពុម្ពអក្សរ (Typeface)
- សញ្ញាសម្គាល់ (Icon)
- ទំព័រចូលប្រើប្រាស់
- ទំព័រស្វាគមន៍
- ការស្វែងរកមុខងារ
- ទំព័រដើម (មុខងារសេវាកម្ម ចំនួន9)
- មុខងាររហ័ស (Quick Tab)
- មុខងារផ្សេងទៀត៖ ការកំណត់មុខងារផ្សេងៗ ការកំណត់សុវត្ថិភាព ការណែនាំអ្នកប្រើប្រាស់ (User Guide)
- ទំព័រផ្សព្វផ្សាយ/ការប្រកាស/ការជូនដំណឹង
ប្រតិបត្តិការ
- ផ្ទេរប្រាក់
- ផ្ទេរទៅគណនី ធនាគារ អ៊ូរី
- ផ្ទេរទៅធនាគារផ្សេងទៀតតាមរយៈបាគង
- ផ្ទេរទៅធនាគារផ្សេងទៀតតាមរយៈ RFT
- បញ្ចូលទឹកប្រាក់ទូរស័ព្ទ
- ការទូទាត់វិក្កយបត្រ (ទឹក អគ្គិសនី សំរាម)
- ការពិនិត្យមើលប្រតិបត្តិការគណនី (គណនីសន្សំ គណនីបញ្ញើ គណនីកូនល្អ គណនីសន្សំតាមផែនការ)
- ពិនិត្យប័ណ្ណអេធីអឹម និងការបង្កើតប័ណ្ណនិម្មិត (Virtual Card)
- ការផ្ទេរប្រាក់អន្តរជាតិ
- ស្គេនរហ័ស និង ទំព័រ KHQR
- ស្គេនដើម្បីទូទាត់/ផ្ទេរតាមរយៈ KHQR
- បង្កើត QR Code ផ្ទាល់ខ្លួន
- និងប្រតិបត្តិការផ្សេងៗ
បែបបទនៃការរចនា និងមុខងារពិសេសផ្សេងៗ
- អ្នកប្រើប្រាស់អាចមានជម្រើសក្នុងការធ្វើការផ្លាស់ប្តូរ ម៉ូតរចនាបាន
- ការរចនាប្លែក ស្អាត និងច្បាស់លាស់
- ការរចនាត្រូវមានភាពបទបែនខ្ពស់
- ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន
- មានភាពសាមញ្ញ និងងាយស្រួលក្នុងស្វែងរកមុខងារនីមួយៗ
- ការរចនាគឺត្រឹមត្រូវតាមអត្តសញ្ញាណ (Corporate Identity and Brand Essence) របស់ ធនាគារ អ៊ូរី
2.3 ទម្រង់ឯកសារនៃការរចនា
ឯកសារដែលដាក់ស្នើមកគឺត្រូវជាប្រភេទ Adobe XD ឬ Figma
III. រង្វាន់ និងការប្រកាសលទ្ធផល
3.1 រង្វាន់
អ្នកឈ្នះរង្វាន់ទាំងបីរូបនឹងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការវាយតម្លៃរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក. ហើយរង្វាន់ត្រូវបានបែងចែកដូចខាងក្រោម៖
- ជ័យលាភីទី1: 5,000 ដុល្លារអាមេរិក
- ជ័យលាភីទី2៖ 3,000 ដុល្លារអាមេរិក
- ជ័យលាភីទី3៖ 1,000 ដុល្លារអាមេរិក
3.2 ការប្រកាសឈ្មោះអ្នកឈ្នះ
អ្នកឈ្នះនឹងត្រូវបានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការ និងគេហទំព័ររបស់ធនាគារ អ៊ូរី។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី 01 ខែមិថុនា ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2022។ លទ្ធផលនឹងត្រូវបានប្រកាសក្នុងរយៈពេលមិនលើសពី២សប្តាហ៍បន្ទាប់ពីការប្រកួតប្រជែងត្រូវបានបញ្ចប់។
IV. ការចូលរួម
- ការប្រកួតគឺ ចាប់ពីថ្ងៃទី 01 ខែមិថុនា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2022
- អ្នកចូលរួមត្រូវបំពេញទម្រង់បែបបទដូចបានភ្ជាប់ជូន
- អ្នកចូលរួមត្រូវផ្ញើឯកសារទៅកាន់ wb4uxui@wooribank.com.kh
- ឯកសារសម្រាប់ដាក់ពាក្យ៖
V. លក្ខខណ្ឌ
- អ្នកចូលរួមត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។
- អ្នកចូលរួមតម្រូវឱ្យមានជំនាញរចនាច្បាស់លាស់។
- អ្នកចូលរួមត្រូវតែជាអ្នកដែលប្រើប្រាស់ កម្មវិធីធនាគារចល័ត WOORI WON។ អ្នកអាចបើកគណនីថ្មីនៅគ្រប់សាខាដែលនៅជិតបំផុតរបស់ ធនាគារ អ៊ូរី។
- ប្រសិនបើឯកសារ ឬស្នាដៃ ពីអ្នកចូលរួមប្រកួតទាំងអស់ មិនត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវ របស់ធនាគារ អ៊ូរី នោះនឹងគ្មានអ្នកឈ្នះរង្វាន់ឡើយ។
- ចំនួនអ្នកចូលរួមគឺមិនមានកំណត់ឡើយ។
- ឯកសារដែលបានដាក់ស្នើ នឹងមិនត្រូវបានប្រគល់ជូនបេក្ខជនវិញទេ។
- រាល់ស្នាដៃរចនា និងគំនិតដែលបានដាក់ស្នើបញ្ជូនមកនឹងត្រូវគ្រប់គ្រង និងប្រើប្រាស់ដោយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក
- អ្នកចូលរួមទាំងអស់តម្រូវឱ្យបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវនៅក្នុងទម្រង់បែបបទដែលបានភ្ជាប់ជូន។
- ឯកសារដែលបានរចនាត្រូវតែជាការងារដែលបង្កើតឡើងដោយខ្លួនឯង និងមិនមានការលួចចម្លងពីអ្នកដទៃឡើយ។
- ឯកសារដែលបានរចនាទាំងអស់នឹងត្រូវបានពិនិត្យ ដាក់ពិន្ទុ និងជ្រើសរើសដោយគណៈកម្មាធិការវាយតម្លៃរបស់ ធនាគារ អ៊ូរី។
- អ្នកឈ្នះនឹងត្រូវបានស្នើសុំឱ្យបង្ហាញគំនិតនៃការរចនា និងធ្វើការពន្យល់លម្អិតអំពីស្នាដៃរបស់ខ្លួនជាមួយក្រុមការងារអភិវឌ្ឍន៍កម្មវិធីធនាគារចល័តរបស់ ធនាគារ អ៊ូរី។
ព័ត៌មានបន្ថែមនឹងត្រូវបង្ហាញលើគេហទំព័រ របស់ ធនាគារ អ៊ូរី www.wooribank.com.kh | facebook.com/wooribankkh