សន្សំឈ្នះ! សន្សំឈ្នះ! ជាមួយ ធនាគារ អ៊ូរី!

សន្សំប្រាក់ឈ្នះរង្វាន់ ឈ្នះទូរស័ព្ទដៃ SAMSUNG Galaxy S23 10គ្រឿង ទូរទស្សន៍ស្មាតធីវី ២០ រង្វាន់ ទូរទឹកក ២០​រង្វាន់ ម៉ាស៊ីនបោកខោអាវ ២០​រង្វាន់ និងរង្វាន់ផលិតផល SAMSUNG ជាច្រើនទៀត សរុបចំនួន ២២២ រង្វាន់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រាន់តែបើកគណនីសន្សំណាមួយជាមួយ ធនាគារ អ៊ូរី ដូចជា គណនីសង្ឃឹម ឬ គណនីសន្សំផ្លឹស ឬ គណនីរហ័ស រួចធ្វើការដាក់ប្រាក់ និង រក្សាសមតុល្យប្រចាំខែកាន់តែច្រើន នឹងមានឱកាសឈ្នះរង្វាន់កាន់តែធំ !

កម្មវិធីនេះចាប់ផ្តើមពី ថ្ងៃទី 01 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។

ល.រប្រភេទរង្វាន់ ចំនួនរង្វាន់សមតុលប្រាក់ អប្បរមាជាមធ្យម (USD)គិតជាប្រាក់រៀល
1ស្មាតហ្វូន +កាសស្តាប់ត្រចៀក ប្លូធូ
(Galaxy S23 + Galaxy Bud2)"
10 300 USD1,200,000
2ទូរទស្សន៍ ស្មាតធីវី 65 អ៊ីញ20 200 USD800,000
3ទូរទឹកកក20 200 USD800,000
4ម៉ាស៊ីនបោកគក់20100 USD400,000
5នាឡិកាឆ្លាតវៃ50100 USD400,000
6មីក្រូវ៉េវ50 50 USD200,000
7ម៉ាស៊ីនបូមធូលី52 50 USD200,000
Total Prizes222 prizes

សិទ្ធិនៅក្នុងការចូលរួមចាប់រង្វាន់៖

  1. សម្រាប់អតិថិជនថ្មី៖ ត្រូវបើកគណនីសង្ឃឹម ឬ គណនីសន្សំផ្លឹស ឬ គណនីរហ័ស ជាមួយធនាគារ អ៊ូរី និងធ្វើការដាក់ប្រាក់ក្នុងគណនី (ដូចបានកំណត់ក្នុងតារាងខាងលើ)។
  2. សម្រាប់អតិថិជនចាស់ ៖ ត្រូវតែដាក់ប្រាក់ និងរក្សាសមតុល្យក្នុង គណនីសង្ឃឹម ឬ គណនីសន្សំផ្លឹស ឬ គណនីរហ័ស​ (ដូចបានកំណត់ក្នុងតារាងខាងលើ)។
  3. ទាំងអតិថិជនចាស់ និងថ្មីត្រូវតែមានប្រតិបត្តិការធនាគារចល័តយ៉ាងហោចណាស់ 1ដង (ផ្ទេរប្រាក់ទៅក្នុងគណនីធនាគារ អ៊ូរី ឬ ទូទាត់ទៅ KHQR របស់ពាណិជ្ជករ ណាមួយដោយប្រើ កម្មវិធីធនាគាចល័ត របស់ធនាគារ អ៊ូរី
  4. សម្រាប់គណនីដែលត្រូវបានបិទ/អសកម្ម/ផ្អាកដំណើរការបណ្តោះអាសន្ន នឹងមិនមានសិទ្ធិក្នុងការចាប់រង្វាន់នោះទេ។
  5. ​​ដើម្បីមានសិទ្ធិក្នុងការចាប់ឆ្នោតផ្សងសំណាង អតិថិជនត្រូវរក្សាសមតុល្យអប្បបរមាជាមធ្យម (សមតុល្យចុងខែ) ដូចមានចែងក្នុងតារាងខាងលើ នៅពេលប្រកាសការចាប់រង្វាន់។

ចំណាំ៖ ក្នុងករណីដែលអតិថិជនម្នាក់មានគណនីច្រើនជាងមួយ សមតុល្យជាមធ្យមនឹងត្រូវបានគណនាដាច់ដោយឡែកពីគ្នា។

លក្ខន្តិកៈ៖

  1. អតិថិជនម្នាក់អាចឈ្នះរង្វាន់តែមួយគត់ក្នុងកម្មវិធីនេះ។
  2. រង្វាន់ទាំងអស់ត្រូវតែមកទទួលក្នុងរយៈពេល 30 (សាមសិប) ថ្ងៃ រាប់ចាប់ពីថ្ងៃប្រកាសអ្នកឈ្នះ បើមិនដូច្នេះទេ វានឹងត្រូវចាត់ទុកជាមោឃៈ។
  3. រាល់ការចំណាយលើការដឹកជញ្ជូនរង្វាន់ និងការធ្វើដំណើរបន្ទាប់ពីប្រគល់រង្វាន់ហើយ អតិថិជនត្រូវទទួលខុសត្រូវរ៉ាប់រងដោយខ្លួនឯង។
  4. អតិថិជនត្រូវតែបង្ហាញ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬឯកសារដែលមានការអនុញ្ញាតផ្សេងទៀតដែលអាចបញ្ជាក់អត្តសញ្ញាណ ដើម្បីទទួលបានរង្វាន់។​
  5. រង្វាន់ដែលទទួលបានមិនអាចធ្វើការផ្លាស់ប្តូរ ឬអាចផ្ទេរសិទ្ធិបាននោះទេនៅពេលទទួល។
  6. ការប្រកាសអ្នកឈ្នះនឹងត្រូវធ្វើឡើងចំនួន 2 ដង លើកទី 1 នៅខែឧសភា ឆ្នាំ 2023 និងលើកទី 2 នៅខែកក្កដា ឆ្នាំ 2023។
  7. ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ រូបភាព រង្វាន់ រយៈពេល លក្ខន្តិកៈបញ្ចប់យុទ្ធនាការនៅពេលណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។

 

Share