ប្រភេទអិតិថិជន
– ផ្តល់ជូនសម្រាប់ អតិថិជនបុគ្គល និងអតិថិជនសាជីវកម្មដែលចុះឈ្មោះធ្វើជាពាណិជ្ជករការ៉ាស់សាំង ប្រើប្រាស់ WOORI KHQR ខ្នាតធំ ក្នុងអំឡុងពេលប្រូម៉ូសិននេះ។
លក្ខខណ្ឌតម្រូវ៖
- ផ្តល់រង្វាន់ជាសាច់ប្រាក់ដល់ម្ចាស់ការ៉ាស់សាំងរហូតដល់ 20 ដុល្លារ ឬ 8 ម៉ឺនរៀល ក្នុងមួយខែតាមលក្ខខណ្ឌដូចខាងក្រោម៖
-
- ប្រតិបត្តិការចាប់ពី 5 ដងឡើង នឹងទទួលបាន 5 ដុល្លារ ឬ 2 ម៉ឺនរៀល (ក្នុង1ខែ)
- ប្រតិបត្តិការចាប់ពី 30 ដងឡើង នឹងទទួលបាន 10 ដុល្លារ ឬ 4 ម៉ឺនរៀល (ក្នុង1ខែ)
- ប្រតិបត្តិការចាប់ពី 100 ដងឡើង នឹងទទួលបាន 20ដុល្លារ ឬ 8 ម៉ឺនរៀល (ក្នុង1ខែ)
- ត្រូវមានសមតុល្យមធ្យមប្រចាំថ្ងៃក្នុងគណនីយ៉ាងហោចណាស់ 500 ដុល្លារ ឬ 2 លានរៀល ក្នុងគណនីសន្សំ/ចរន្ត ។
- ចំនួនប្រតិបត្តិការត្រូវបានរាប់បញ្ចូលចាប់ពី 2 ដុល្លារ ឬ 8,000 រៀល ឡើងទៅក្នុងមួយប្រតិបត្តិការ ដែលស្កេនបង់ប្រាក់ពីគ្រប់ធនាគារ។
- ចំពោះប្រតិបត្តិការពីអ្នកស្កេនដូចគ្នា នឹងត្រូវបានរាប់តែ 1 ដងតែប៉ុណ្ណោះក្នុងមួយសប្តាហ៍។ (ចំណាំ៖ ការស្កេនដោយខ្លួនឯងមិនត្រូវបានរាប់បញ្ចូលទេ)។
- ការផ្ដល់ជូននេះនឹងធ្វើឡើងជារៀងរាល់ខែ (ចាប់ពីខែមីនា ឆ្នាំ 2025) រហូតដល់កំណត់នៃថវិកា ឬត្រឹមថ្ងៃទី 30 ខែមេសា ឆ្នាំ2025។
- បុគ្គលិកការ៉ាស់សាំង នឹងទទួលបានរង្វាន់ដោយស្វ័យប្រវត្តិចំនួន 5 ដុល្លារ ឬ 2 ម៉ឺនរៀល ក្នុងបុគ្គលិកម្នាក់ ប្រសិនបើម្ចាស់ការ៉ាស់សាំងទទួលបានរង្វាន់។
- ផ្ដល់ជូនដល់បុគ្គលិកច្រើនបំផុតត្រឹមចំនួន 3នាក់តែប៉ុណ្ណោះ ក្នុងមួយការ៉ាស់សាំង។
ចំណាំ៖ រង្វាន់នឹងត្រូវបានផ្ទេរចូលគណនីបុគ្គលិកការ៉ាស់សាំងដោយផ្ទាល់តាមរយៈគណនីធនាគារ អ៊ូរី។