ភ្នំពេញថ្ងៃទី 26 ខែមេសា ឆ្នាំ 2022 ដើម្បីអបអរការវិវត្តន៍ ខ្លួនជាផ្លូវការ ជាធនាគារ ពាណិជ្ជ ធនាគារ អ៊ូរី បានធ្វើការផ្តល់ជូនពិសេសៗជាច្រើនដល់អតិថិជន និងសាធារណជន។ មួយក្នុងចំណោមការផ្តល់ជូនដ៏ពិសេសនោះគឺកម្មវិធីចាប់រង្វាន់ ដែលអតិថិជន និងសាធារណជនទាំងអស់មានឱកាសឈ្នះរង្វាន់ជាច្រើន ដោយគ្រាន់តែបញ្ចូលសន្លឹកឆ្នោតបែបឌីជីថល ដើម្បីឈ្នះរង្វាន់ជាច្រើនដូចជា៖ (SsangYong Tivoli 2022 ម៉ូតូ IPhone 13 ទូរទស្សន៍ Smart TV ប័ណសាំង Smart 1 year package និងរង្វាន់ជាសាច់ប្រាក់ )សរុប 318 រង្វាន់ដែលស្មើនឹងជាង 7 ម៉ឺនដុល្លារអាមេរិក។
អ្នកឈ្នះរង្វាន់ត្រូវបានស្វែងរកឃើញរួចរាល់មកហើយ ក្នុងកម្មវិធីផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ អ៊ូរី នៅថ្ងៃទី 25 ខែមេសា ឆ្នាំ2022 ក្រោមអធិបតីភាពរបស់ លោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី, លោក ហ៊ុន សុភ័ក្រ្ដ អគ្គនាយកប្រតិបត្តិការអាជីវកម្មក្រុម១ និងលោក ព្រាប ពិសិដ្ឋ អគ្គនាយកប្រតិបត្តិការអាជីវកម្មក្រុម២ ដែលនឹងអញ្ជើញផ្តល់ការថ្លែងសុន្ទរកថា កិច្ចសំណេះសំណាល និងជាគណៈកម្មាធិការចាប់ឆ្នោតផ្សេងសំណាង។
“កម្មវិធីចាប់រង្វាន់រំលឹកដល់ការវិវត្តន៍ខ្លួនជាផ្លូវការជាធនាគារពាណិជ្ជក្រោមឈ្មោះថា ធនាគារ អ៊ូរី កាលពីថ្ងៃទី 3 ខែមករា ឆ្នាំ 2022 និង ជាថ្ងៃដែលយើងបង្ហាញអំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងសាធារណជនជាច្រើនដែលបានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ អ៊ូរី ក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនដ៏មានតម្លៃរបស់យើងចំពោះការគាំទ្រ និងការជឿជាក់ឥតងាករេរបស់លោកអ្នក។ សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ ទាំងអស់ពីកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ។ ធនាគារ អ៊ូរីនឹងបន្តផ្តល់សេវាកម្ម និងផលិតផលកាន់តែប្រសើរដល់អតិថិជន” ប្រសាសន៍របស់លោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី។
តារាងឈ្មោះអ្នកឈ្នះ និងព័ត៌មានអំពីការប្រគល់រង្វាន់ត្រូវបានបង្ហាញនៅ ៖ bit.ly/WooribankwinnerKH
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 023 963 333 / 081 331 333. ឬលោកអ្នកចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ www.facebook.com/wooribankkhឬគេហទំព័រវែបសាយផ្លូវការរបស់ធនាគារ អ៊ូរី ។
អំពីធនាគារ អ៊ូរី ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន 138 នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង 4,000 នាក់។ គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2022 ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន 1.2 ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន 1 ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន 273 លានដុល្លារ និងអតិថិជនជាង 353,000 នាក់។