ធនាគារ អ៊ូរី បានបញ្ចប់ការវាយតម្លៃឯករាជ្យនៃកម្មវិធី Swift Customer Security Program (CSP) ដោយជោគជ័យ ៣ឆ្នាំជាប់គ្នា

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ធនាគារ អ៊ូរី បានបញ្ចប់ការវាយតម្លៃឯករាជ្យនៃកម្មវិធី Swift Customer Security Program (CSP) ដោយជោគជ័យ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះស្តង់ដារខ្ពស់បំផុតនៃសន្តិសុខតាមអ៊ីនធឺណិត។

ការវាយតម្លៃនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការធានាប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក និងធានានូវភាពសម្ងាត់ និងសុចរិតភាពនៃព័ត៌មានរបស់អ្នក។ ធនាគារ អ៊ូរី ត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ និងពង្រឹងប្រព័ន្ធរបស់ខ្លួន ដើម្បីបំពេញតាមវិធានការសន្តិសុខដ៏តឹងរ៉ឹង ដែលកំណត់ដោយ Swift CSP ។​​

អាទិភាពរបស់យើងតែងតែជាសុវត្ថិភាពនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក ហើយសមិទ្ធិផលនេះពង្រឹងជំហររបស់យើងជាដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត។ នៅពេលដែលយើងបន្តវិវឌ្ឍក្នុងយុគសម័យឌីជីថល ធនាគារ អ៊ូរី នៅតែមានស្ថិរភាពក្នុងការអនុវត្តវិធានការសន្តិសុខដ៏រឹងមាំដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នក និងរក្សាការជឿទុកចិត្តរបស់អតិថិជន។

សូមអរគុណសម្រាប់ការជ្រើសរើសធនាគារ អ៊ូរី ជាដៃគូធនាគាររបស់អ្នក។ យើងទន្ទឹងរង់ចាំក្នុងការបម្រើអ្នកដោយការយកចិត្តទុកដាក់បំផុត និងផ្តល់ឱ្យអ្នកនូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្ត។​​

ធនាគារ អ៊ូរី និង អង្គការឆាលហ្វាន កម្ពុជា សហការគ្នាបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ ជាមួយរដ្ឋាភិបាល

ភ្នំពេញ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣–ក្នុងកិច្ចសហប្រតិបត្តិការជាមួយ​ ធនាគារ អ៊ូរី (ខេមបូឌា) ម.កអង្គការឆាលហ្វានកម្ពុជា អង្គការបង្រៀនដើម្បីកម្ពុជា  និងក្រសួងអប់រំយុវជន និងកីឡា បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្មីមួយដើម្បីកាត់បន្ថយគម្លាតឌីជីថលក្នុងវិស័យអប់រំ។​  ​គម្រោងនេះ នឹងនាំឱ្យមានការផ្លាស់ប្ដូរដ៏គួរឱ្យកត់សម្គាល់នូវសមត្ថភាពឌីជីថលក្នុងសាលារៀននៅកម្ពុជា និងផ្តល់ឱកាសស្មើគ្នាដល់សិស្សានុសិស្សសម្រាប់ធ្វើការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល។

ក្រោមការគាំទ្ររបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក តាមរយៈ អង្គការឆាលហ្វាន កូរ៉េ គម្រោងដែលមានរយៈពេលបីឆ្នាំនេះ នឹងពង្រឹងការអប់រំអំពីឌីជីថលក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងសាលារៀនចំនួន ២១ ដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់នៅរាជធានីភ្នំពេញខេត្តកណ្តាល  និងខេត្តកំពង់ធំ។​ តាមរយៈការផ្តល់ជូននូវលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ គម្រោងនេះមានគោលបំណងបំពាក់នូវជំនាញកុំព្យូទ័រជាមូលដ្ឋានអក្ខរកម្មហិរញ្ញវត្ថុ​  និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញដល់សិស្សានុសិស្សជាង ២៤,០០០ នាក់  និងអ្នកចូលរួមដោយផ្ទាល់សរុបប្រមាណ ៦៤,៦១៣ នាក់ រួមមានគ្រូបង្រៀនឪពុកម្តាយ និងមន្រ្តីរាជការ។​  វិធីសាស្រ្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយមួយនេះ នឹងបង្កើតបាននូវធនធានមនុស្សជំនាន់ក្រោយពោរពេញដោយទេពកោសល្យត្រៀមខ្លួនចូលរួម​​ ក្នុងពិភពឌីជីថល។​

អង្គការឆាលហ្វានកម្ពុជា នឹងសហការជាមួយរដ្ឋាភិបាល និងអង្គការជំនាញក្នុងស្រុក អង្គការបង្រៀនដើម្បីកម្ពុជាក្នុងការអនុវត្តគម្រោងនេះ។​  ចីរភាព  និងផលជៈរបស់គម្រោងនឹងត្រូវបានធានាតាមរយៈបណ្តាញកិច្ចសហប្រតិបត្តិការការបង្កើនសមត្ថភាព  និងការចូលរួមរបស់រដ្ឋាភិបាល និងសហគមន៍។​

ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានទទួលស្គាល់ពីសារៈសំខាន់នៃគម្រោងនេះដោយមានប្រសាសន៍ថា “គម្រោងនេះស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំរបស់យើងយ៉ាងល្អឥតខ្ចោះ ហើយវានឹងដើរតួយ៉ាងសំខាន់ក្នុងការបំប៉នសិស្សានុសិស្សនូវជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ហិរញ្ញវត្ថុ  និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។​  ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អង្គការឆាលហ្វានកម្ពុជា និងដៃគូទាំងអស់ក្នុងការជំរុញអក្ខរកម្មជំនាញ​  និងការអប់រំនៅក្នុងប្រទេសរបស់យើង។​ ”

លោក ហុងជូ គីម អគ្គនាយកប្រតិបត្តិ នៃ​ ធនាគារ​ អ៊ូរី បានបង្ហាញនូវមោទនភាពរបស់ខ្លួន​ ក្នុងការគាំទ្រគម្រោងថ្មីនេះដែលដឹកនាំដោយ អង្គការឆាលហ្វានកម្ពុជា។​  លោកជឿជាក់ថា ការផ្តល់ជូនសិស្សានុសិស្សនូវសមត្ថភាពឌីជីថលហិរញ្ញវត្ថុ  និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ នឹងមិនត្រឹមតែជួយជំរុញសក្ដានុពលរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចជួយឱ្យពួកគេរីកចម្រើនលូតលាស់នៅក្នុងពិភពឌីជីថលមួយនេះទៀតផង។​

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសរបស់ អង្គការឆាលហ្វាន កម្ពុជា បានសម្តែងក្តីរំភើបចំពោះការដាក់ឱ្យដំណើការគម្រោងនេះដោយលោកមានប្រសាសន៍ថា “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT)របស់សាលារៀន  និងការកសាងធនធានមនុស្សគឺជាបច្ច័យដ៏សំខាន់សម្រាប់ការរួមចំណែកលើកកម្ពស់ ធនធានមនុស្សនៅកម្ពុជា។​ សមត្ថភាពរបស់គ្រូបង្រៀនក្នុងការប្រើប្រាស់ធនធានឌីជីថលហិរញ្ញវត្ថុ  និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងវិធីសាស្រ្តបង្រៀននៅក្នុងកម្មវិធីសិក្សាដែលបានបង្កើតឡើង នឹងបន្ថែមគុណតម្លៃពិសេសដល់គុណភាពនៃការអប់រំ” ។​

លោកស្រី Namhee Yoon តំណាងអង្គការឆាលហ្វាន កូរ៉េ បានពាំនាំការប្តេជ្ញាចិត្តរបស់អង្គការក្នុងការលើកកម្ពស់ជីវិតរបស់កុមារ និងបំពេញសិទ្ធិរបស់ពួកគេ។​ អ្នកស្រីបានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងមុតមាំរបស់ អង្គការឆាលហ្វានកូរ៉េ ចំពោះគម្រោងរបស់ អង្គការឆាលហ្វាន កម្ពុជា ដោយបង្ហាញក្តីរំភើបអំពីផលជៈជាវិជ្ជមានដែលនឹងកើតមានលើកុមារកម្ពុជា។​

–ចប់–

សម្រាប់ព័ត៌មានបន្ថែមឬការធ្វើសម្ភាសន៍សូមទំនាក់ទំនង៖

លោកឃុនពិសីអ្នកសម្របសម្រួលផ្នែកទំនាក់ទំនងអង្គការឆាលហ្វានកម្ពុជា។​

ទូរស័ព្ទ៖០១២៤៦៩០០៧

អ៊ីមែល៖khunpisey@childfund.org.kh

អំពី​ ធនាគារ​ អ៊ូរី (ខេមបូឌា)ម.ក

ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅ ខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាង ទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៣៧ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨០​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៥៥ លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

អំពីអង្គការឆាលហ្វានកម្ពុជា៖

អង្គការឆាលហ្វានកម្ពុជា គឺជាការិយាល័យតំណាងរបស់ អង្គការឆាលហ្វានអូស្រ្តាលី​ ជាអង្គការអភិវឌ្ឍន៍អន្តរជាតិឯករាជ្យ  និងមិនមានលក្ខណៈសាសនាដែលបំពេញការងារដើម្បីកាត់បន្ថយភាពក្រីក្រសម្រាប់កុមារនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។​ អង្គការឆាលហ្វាន បានចាប់ផ្តើមការងារនៅកម្ពុជានៅឆ្នាំ២០០៧ និងបានធ្វើការជាដៃគូជាមួយកុមារសហគមន៍ និងដៃគូក្នុងមូលដ្ឋានដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពតាមរយៈការផ្តល់ជំនួយមនុស្សធម៌ពេលមានគ្រោះមហន្តរាយ និងការលើកកម្ពស់សិទ្ធិកុមារ។​ កម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការឆាលហ្វាន អនុវត្តលើវិស័យកិច្ចការពារកុមារ និងភាពធន់គុណភាពការអប់រំ ការចិញ្ចឹមជីតប្រកបដោយនិរន្តរភាព ការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចមូលដ្ឋាន ទឹកស្អាត និងអនាម័យ និងការពង្រឹងសមត្ថភាពយុវជន។​ ក្នុងនោះអង្គការផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពអំណានរបស់កុមារតូច តាមរយៈបច្ចេកវិជ្ជាទំនើបការពង្រឹងយន្តការការពារកុមារកម្រិតសហគមន៍ និងការឆ្លើយតបចំពោះ គ្រោះមហន្តរាយដោយផ្តោតលើកុមារ។​

អំពីអង្គការឆាលហ្វានកូរ៉េ៖

អង្គការឆាលហ្វានកូរ៉េត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨។​ បច្ចុប្បន្ននេះអង្គការឆាលហ្វាន កូរ៉េ គឺជាអង្គការដែលធ្វើការលើសុខុមាលភាពកុមារដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេស កូរ៉េ ហើយជាសមាជិកសកម្ម និងសំខាន់មួយនៃសម្ព័ន្ធអង្គការឆាលហ្វាន ដែលមានបណ្តាញអន្តរជាតិនៃសមាជិកចំនួន១១រួមមានអូស្ត្រាលីកាណាដាបារាំងអាល្លឺម៉ង់អៀរឡង់ ជប៉ុន នូវែលសេឡង់ អេស្ប៉ាញ ស៊ុយអែត និងសហរដ្ឋអាមេរិក។​ អង្គការឆាលហ្វានកូរ៉េធ្វើការដើម្បីបុព្វហេតុកុមារ គ្រួសាររបស់ពួកគេ និងសហគមន៍ជាមួយដៃគូនៅក្នុងប្រទេសកម្ពុជា បង់ក្លាដែស ឡាវ នេប៉ាល់មីយ៉ាន់ម៉ា វៀតណាម អេត្យូពី អ៊ូហ្គង់ដា កេនយ៉ា និងប្រទេសផ្សេងៗទៀត។​

អំពីTeachForCambodia៖

TeachForCambodiaជាអង្គការឯករាជ្យ និងមិនរកប្រាក់ចំណេញ ដែលមានគោលបំណងដោះស្រាយសមភាពផ្នែកអប់រំនៅកម្ពុជា។​ តាមរយៈការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និង អ្នកជំនាញជាគ្រូបង្រៀននៅតាមសាលារៀនដែលមានតម្រូវការខ្ពស់សម្រាប់រយៈពេល២ឆ្នាំដំបូង អង្គការមានបំណងបណ្ដុះគ្រូបង្រៀន និងអ្នកដឹកនាំជំនាន់ថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់។​ ចក្ខុវិស័យរបស់អង្គការ គឺដើម្បីឱ្យកុមារកម្ពុជាទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាពការគាំទ្រ និងឱកាសជាមួយនឹងបេសកកម្មបង្កើតដំណោះស្រាយប្រកបដោយចីរភាព

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងផ្នែកសេដ្ឋកិច្ចសង្គមការកសាងសមត្ថភាពសាលារៀន និងការលើកកម្ពស់អត្តសញ្ញាណជាតិ។​ Teach For Cambodia ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជន និងកីឡាកម្ពុជា និងជាសមាជិកនៃTeach For All ដែលជាបណ្តាញអប់រំសកល។​

ធនាគារ អ៊ូរី បានដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណពន្ធ វីសាទៅកាន់ទីផ្សារ

ថ្ងៃទី 28 ខែសីហា ឆ្នាំ 2023ធនាគារ អ៊ូរី  ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណពន្ធ Visa របស់ខ្លួនទៅកាន់ទីផ្សារ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការធនាគារ អ៊ូរី ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី  និងលោកស្រី Ivana Tranchini នាយកប្រចាំប្រទេសនៃ VISA Cambodia ។​

ប័ណ្ណវីសារបស់ធនាគារ អ៊ូរី ត្រូវបានដាក់ឱ្យដំណើរការ​ទៅកាន់ទីផ្សារជាមួយនឹងប័ណ្ណបីប្រភេទដូចជា ប័ណ្ណវីសាក្លាស៊ិក, ផ្លាធីនីម និង ហ្គោល ។ កាន់តែពិសេសទៅទៀត ការបើកដំណើរការបានភ្ជាប់មកជាមួយការផ្តល់ជូនដ៏គួរឱ្យរំភើបដល់អតិថិជន ចាប់ផ្តើមពីដើមខែកញ្ញានេះ។

ថ្លែងបើកកម្មវិធី លោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី បានចែករំលែកនូវសុន្ទរកថាដ៏មានអត្ថន័យថា “នេះគឺជាជំហានដ៏សំខាន់មួយទៀតសម្រាប់ធនាគារ អ៊ូរី ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មរបស់យើង ក៏ដូចជាការផ្តល់ផលិតផល និងសេវាកម្មដ៏សម្បូរបែបបន្ថែមទៀតទៅកាន់​អតិថិជនរបស់យើង។ ក្រុមការងាររបស់យើងបានធ្វើការ យ៉ាងសស្រាក់សស្រាំអស់ជាច្រើនខែ ហើយថ្ងៃនេះយើងមានមោទនភាពចំពោះ ការដាក់ឱ្យដំណើរការប័ណ្នវីសារបស់យើង ដោយជោគជ័យទៅក្នុងទីផ្សារ។”

លោកស្រី Ivana Tranchini ប្រធានគ្រប់គ្រង Visa Card នៅកម្ពុជា បាននិយាយនៅក្នុងពិធីថា “យើងដឹងថាសម្រាប់ប្រជាជនកម្ពុជា យើងនៅតែមានសាច់ប្រាក់ច្រើននៅក្នុងសេដ្ឋកិច្ចរបស់យើង ហើយជាង 90% នៃប្រជាជនកម្ពុជានៅតែប្រើប្រាស់សាច់ប្រាក់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែយើងក៏ដឹងដែរថា មនុស្សជាច្រើនចង់បានសេដ្ឋកិច្ចឌីជីថល ហើយពួកគេពិតជាចង់ប្រើប្រាស់កាត និងទម្រង់ផ្សេងទៀតនៃការទូទាត់តាមឌីជីថល ដែលមានសុវត្ថិភាព និងមានភាពច្នៃប្រឌិតជាងមុន ហើយអនុញ្ញាតឱ្យពួកគេអាចប្រើប្រាស់បាននៅទូទាំង​ពិភពលោក”។

លោកស្រីបានបន្តទៀតថា “សម្រាប់រយៈពេលវែង ខ្ញុំពិតជាសង្ឃឹមថា ពួកយើងអាចបន្តធ្វើការជាមួយគ្នា មិនមែនត្រឹមគ្រាន់តែជាការដាក់សម្ពោធឱ្យប្រើប្រាស់នោះទេ​ តែជាការរីកលូតលាស់នូវសមិទ្ធផលរបស់​ប័ណ្ណវីសានេះ​ ការរីកចម្រើនអាជីវកម្ម និងការជួយអតិថិជនរបស់ ធនាគារ អ៊ូរី អាចប្រើប្រាស់ផលិតផលទៅកាន់ពិភពលោក ហើយ​វាគឺជារឿងសំខាន់ សម្រាប់ប្រទេស​ និងអតិថិជន”។

ការដាក់ដំណើរការប័ណ្ណនេះ បង្ហាញពីសក្តានុពល និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់ ធនាគារ អ៊ូរី ដើម្បីបំពេញតម្រូវការ និងរបៀបរស់នៅបែបទំនើបរបស់អតិថិជន។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ធនាគារ អ៊ូរី  នឹងដាក់ឱ្យប្រើប្រាស់ Visa Credit Card និង Visa Virtual Card ក្នុងពេលដ៏ខ្លីខាងមុខនេះ។

អំពី ធនាគារ អ៊ូរី

ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៣៧ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨០​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៥៥ លានដុល្លារ។

 

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

ធនាគារ អ៊ូរី ផ្តល់ថវិកាដល់អង្គការឆាលហ្វាន កម្ពុជា តាមរយៈអង្គការឆាលហ្វាន កូរ៉េ លើគម្រោងបង្កើនសមត្ថភាព ឌីជីថលក្នុងវិស័យអប់រំរយៈពេល ៣ឆ្នំា

ភ្នំពេញ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ធនាគារអ៊ូរី បានចុះហត្ថលេខាផ្តល់ថវិកា ដល់អង្គការឆាលហ្វាន កម្ពុជា តាមរយៈអង្គការឆាលហ្វាន កូរ៉េ លើ ”គម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ” ក្នុងគោលបំណង​ដើម្បីពង្រឹងសមត្ថភាពផ្នែកឌីជីថល ដល់សិស្សសាលាកម្ពុជា។

ថវិកានេះនឹងគាំទ្រដល់គម្រោងដែលមានរយៈពេល ៣ឆ្នំា ដើម្បីជួយបណ្តុះបណ្តាលសិស្សតាមសាលាដែលបានជ្រើសរើសក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ធំ។ គម្រោងនេះនឹងជួយបណ្តុះបណ្តាលជំនាញមូលដ្ឋានកុំព្យូទ័រ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង សុវត្ថិភាពលើប្រព័ន្ធអនឡាញ ក៏ដូចជាការបំពាក់បរិក្ខារកុំព្យូទ័រ ដល់សិស្សានុសិស្សប្រមាណជាង         ២៤.០០០នាក់ នៅតាមសាលាទាំង ២១ ដែលបានជ្រើសរើសនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ ដែលពួកគេអាចយកចំណេះដឹងនេះទៅពង្រីកជំនាញ និងចំណេះដឹងដើម្បីក្លាយខ្លួនជាធនធានសំខាន់សម្រាប់ពិភពលោកនាពេលអនាគត។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពី​ លោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី ​​ និង លោក ចាន់ណារិន តំណាង​អង្គការឆាលហ្វាន កម្ពុជា លោកស្រី Unjoung Choi  តំណាង​អង្គការឆាលហ្វាន កូរ៉េ  តំណាងនៃ​អង្គការបង្រៀនដើម្បីកម្ពុជា រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃ​ ធនាគារ អ៊ូរី​ និង អង្គការឆាលហ្វាន កម្ពុជា។​

ថ្លែងនៅក្នុងកម្មវិធី លោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី​ បានមានប្រសាសន៍ថា​៖

ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ធនាគាររបស់យើង ក្នុងការកសាងធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និងបច្ចេកទេសបន្ថែមទៀត ដែលជាតម្រូវការខ្លាំងសម្រាប់អាជីវកម្មនាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក

លោក Kim បានបន្តទៀតថាសមត្ថភាពឌីជីថលនឹងផ្តល់ឱកាសសម្រាប់សិស្សានុសិស្សឱ្យមានការងារកាន់តែល្អប្រសើរហើយការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹង និងជំនាញ នឹងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ តាមរយៈកំណើនការងារ

លោក ចាន់ណារិន​ តំណាង​អង្គការឆាលហ្វាន កម្ពុជា បានថ្លែងអំណរគុណចំពោះធនាគារ ធនាគារ អ៊ូរី សម្រាប់ការផ្តល់ជំនួយជាថវិកា និងអង្គការឆាលហ្វាន កូរ៉េ សម្រាប់ការសម្របសម្រួល ក្នុងការធ្វើឱ្យគម្រោងនេះកើតឡើង ហើយខ្ញុំមានមោទនភាពដែល ធនាគារ អ៊ូរី បាន​ក្លាយ​ជា​ម្ចាស់​ជំនួយ​ដែល​អាច​ចូល​រួម​ចំណែក​យ៉ាង​មាន​ន័យ​ក្នុង​ការ​លើក​កម្ពស់​ជីវិត​កុមារ​នៅ​កម្ពុជា។​

លោក ណារិន បានបន្តថា ទន្ទឹមនឹងគម្រោងនេះ យើងបង្កើតកិច្ចអន្តរាគមន៍ជាច្រើនដើម្បីបង្កើនការចុះឈ្មោះសិស្សក្នុងការអប់រំឌីជីថល ដើម្បីបង្កើនការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ ដោយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់ គុណភាពសម្រាប់ការអប់រំឌីជីថល និងការកសាងបន្ទប់ ICT និងបណ្ណាល័យនៅក្នុងសាលារៀន រួមទាំងការកសាងសមត្ថភាពសម្រាប់គ្រូបង្រៀនផ្នែក បច្ចេកវិទ្យាព័ត៌មានវិទ្យា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញនៅទូទាំងសាលាទាំង ២១ ដែលបានជ្រើសរើសនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ “។

អង្គការឆាលហ្វាន កម្ពុជា បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៧  នៅខេត្តស្វាយរៀង បន្ទាប់មកនៅខេត្តក្រចេះ ក្នុងឆ្នាំ ២០១១ និងខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៧ ។ រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ធំ គឺជាអាទិភាពបន្ទាប់របស់យើងក្នុងការកែលម្អរសមត្ថភាពឌីជីថលរបល់សិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់ វិទ្យាល័យ។

អំពី ធនាគារ អ៊ូរី ៖

ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៣៧ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨០​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៥៥ លានដុល្លារ។

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

ធនាគារ អ៊ូរី ប្រារព្ធពិធីបិទវគ្គកម្មវិធី Talent Incubation Program ជំនាន់ទី 2

នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 ធនាគារ អ៊ូរី ប្រារព្ធពិធីបិទវគ្គកម្មវិធី បណ្តុះបណ្តាលពន្លកថ្មី (Talent Incubation) ជំនាន់ទី 2 បន្ទាប់ពីបានបញ្ចប់រយៈពេលបីខែលើការបណ្តុះបណ្តាលដល់ សិក្ខាកាមចំនួន45នាក់ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Kim HongJu អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ នៅការិយាល័យកណ្តាល។

ថ្លែងមតិស្វាគមន៍មកកាន់កម្មវិធីនេះ លោក អគ្គនាយកប្រតិបត្តិ មានប្រសាសន៍ថា “យើងខ្ញុំ រីករាយ ដែលបានចូលរូមក្នុង ព្រឹត្តិការណ៍ ដ៏គួរឱ្យរំភើប នៃការបិទវគ្គ សម្រាប់កម្មវិធី Talent Incubates ជំនាន់ទី០២ របស់ធនាគារយើង។ ហើយនេះជាឱកាសពិសេសមួយ ក្នុងការរៀបចំប្រារព្ធពិធី អបអរសាទរ អ្នកទាំងអស់គ្នា ក្នុងនាមជាអនាគតថ្នាក់ដឹកនាំរបស់យើងនាពេលខាងមុខ។”

លោក អគ្គនាយកប្រតិបត្តិបានបន្ថែមថា កម្មវិធី Talent Incubation  ជាកម្មវិធីមួយក្នុងចំណោមយុទ្ធសាស្រ្ដ របស់បុគ្គលិកឆ្នើម ក្នុងធានាគារ របស់យើង។ ហើយកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងនៃការចម្រាញ់និស្សិតដែលបញ្ចប់ការសិក្សាថ្មីទាំងអស់ពីសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ អ្នកទាំងអស់គ្នា ត្រូវបានជ្រើសរើស ក្នុងកម្មវិធីនេះ ដោយជោគជ័យ និងឱកាសរៀនសូត្រ និងទទួលបានបទពិសោធន៏នៃការចែករំលែកពីគ្រប់នាយកដ្ឋាន និងដើម្បីអភិវឌ្ឍ អាជីព របស់អ្នក រយៈពេល វែង នៅ ក្នុង ធនាគារ របស់ យើង។ អ្នកទាំងអស់គ្នាគឺពិសេសជាងបុគ្គលិក របស់ធនាគារផ្សេងៗទៀត ដោយសារអ្នកមានឱកាសបានរៀនសូត្រពីគ្រប់នាយកដ្ឋានទាំងអស់ រួមទាំងបទពិសោធន៏ នៅតាមសាខាទៀត។

កម្មវិធីនេះបានចាប់ផ្តើមនៅខែមេសា ឆ្នាំ 2023 ហើយបានបញ្ចប់នៅខែមិថុនា ឆ្នាំ 2023 ។​ គោលបំណងរបស់កម្មវិធីបណ្តុះបណ្តាលពន្លកថ្មី គឺដើម្បីជួយដល់និស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាថ្មីៗដែលមិនមានបទពិសោធន៍ពីមុន ដោយផ្តល់ឱ្យពួកគេនូវកម្មវិធីពង្រឹងសមត្ថភាពដ៏ទូលំទូលាយដែលនឹងពន្លឿនការអភិវឌ្ឍវិជ្ជាជីវៈ និងសមិទ្ធិផលការងាររបស់ពួកគេនៅក្នុងធនាគារ អ៊ូរី។​ លើសពីនេះ កម្មវិធីបានផ្តល់ឱកាសដល់សិក្ខាកាម ដែលមានបំណងចង់ទទួលបានបទពិសោធន៍ថ្មីសម្រាប់ការងារដំបូងរបស់ពួកគេក្នុងវិស័យធនាគារ។

យុវតី ថា សុខវី ដែលសិក្ខាកាមដ៏ឆ្នើមម្នាក់របស់យើងបាននិយាយថា “មានតែ ធនាគារ អ៊ូរី ទេដែលផ្តល់កម្មវិធីនេះ” សម្រាប់និស្សិតដែលស្វែងរកបទពិសោធន៍នៅក្នុងធនាគារដែលមានផ្តល់ទាំងប្រាក់ឧបត្ថមដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលសិក្សា មុនពេលចាប់ផ្តើមប្រឡូកក្នុងការងារជាក់ស្តែង ហើយមិនមានធនាគារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែលផ្តល់កម្មវិធីនេះពីមុននោះទេ។ ក្នុងអំឡុងពេលបីខែចុងក្រោយនេះ នាងខ្ញុំបានរៀនច្រើននូវចំណេះដឹងពីគ្រប់នាយកដ្ឋានទាំងអស់នៅ ធនាគារ អ៊ូរី ជំនាញការងារជាក្រុម ជំនាញធ្វើបទបង្ហាញ និងជំនាញបច្ចេកទេសផ្សេងទៀតដើម្បីប្រើប្រាស់ក្នុង ការងារជាក់ស្តែង”។​

ធនាគារ អ៊ូរី បានបញ្ចប់វគ្គបណ្តុះបណ្តាលពន្លកថ្មី (Talent Incubation) ពីរជំនាន់រួចមកហើយ ដែលក្រុមទី1 ត្រូវបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំ 2022 និងជំនាន់ទី2​ បានបញ្ចប់នៅខែមិថុនា ឆ្នាំ 2023 នេះ។

កម្មវិធីនេះត្រូវបានបើកសម្រាប់និស្សិតក្នុងឆ្នាំទី 2 ឡើងដែលកំពុងសិក្សានៅមហាវិទ្យាល័យ។ សិក្ខាកាមដែលបានជ្រើសរើសបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេលបីខែ ដែលរួមមានការតម្រង់ទិសបុគ្គលិកថ្មីរបស់ធនាគារ អ៊ូរី ក៏ដូចជាវគ្គសិក្សា និងវគ្គការងារទាំងអស់ពីនាយកដ្ឋានផ្សេងៗ។ បន្ទាប់ពីបញ្ចប់កម្មវិធីបណ្តុះបណ្តាល ពន្លកថ្មីទាំងអស់នឹងត្រូវបានចាត់តាំងទៅកាន់មាគ៌ាអាជីពដ៏គួរឱ្យចាប់អារម្មណ៍របស់យើង ដើម្បីរៀបចំពួកគេសម្រាប់តួនាទីគ្រប់គ្រងនាពេលអនាគតនៅ ធនាគារ អ៊ូរី ។​ ឱកាសដ៏ពិសេសនេះមានតែតាមរយៈកម្មវិធី Talent Incubation Program ប៉ុណ្ណោះ។

តំណាងរបស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ និងអគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាពថ្មីមួយខ្នងនៅខេត្តកំពង់ធំ

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក​ យូន សឹកម៉ូ តំណាងរបស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ និងលោក​ គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ  អ៊ូរី (ខេមបូឌា) ម.ក បានចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីមួយខ្នង របស់មណ្ឌលសុខភាពតាំងក្រសាំង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ដែលឋិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ អគារថ្មីមួយនេះដែលបានទទួលវិភាគទានមួយផ្នែកពី ធនាគារ អ៊ូរី (ខេមបូឌា)​​ម.ក នឹងជួយរួមចំណែកលើកកម្ពស់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកសន្ទុក និងតំបន់ជុំវិញឲ្យកាន់តែប្រសើរឡើង។

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២០ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤១៧ នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨២​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

ធនាគារ អ៊ូរី សហការជាមួយក្រុមហ៊ុន វែរីវើដស៍ ដើម្បីផ្តល់កន្លែងសាកថ្មម៉ូតូអគ្គិសនី នៅភ្នំពេញ និងសៀមរាប!

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣​ ធនាគារ អ៊ូរី (ខេមបូឌា)ម.ក និង​ក្រុមហ៊ុន វែរីវើដស៍ បានចុះអនុស្សរណៈយោគយល់ជាមួយគ្នាក្នុងការផ្តល់កន្លែងសាកថ្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដែលចង់ប្រើប្រាស់ម៉ូតូអគ្គិសនី របស់​​ក្រុមហ៊ុនវែរីវើដស៍ នៅតាមសាខារបស់ធនាគារ អ៊ូរី។

ម៉ូតូអគ្គិសនី មានភាពសំខាន់ក្នុងការប្រើថាមពលស្អាតទៅកាន់វិស័យដឹកជញ្ជូន។ វា​ផ្តល់​ថាមពល​ដល់​យានយន្ត​ដោយ​​ជំនួស​ការប្រើឥន្ធនៈមកជាការប្រើអគ្គិសនី​ជា​ប្រភព​ថាមពល​សម្រាប់​យានយន្ត។ ម៉ូតូអគ្គិសនី មិន​ត្រឹម​តែ​ជួយសន្សំសំចៃក្នុងការ​ចំណាយ​ប៉ុណ្ណោះ​ទេ ​វាថែមទាំង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។

កម្មវិធីនេះមានការអញ្ជើញជាគណធិបតីពី​ លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងបុគ្គលិកផងដែរ​។​ ដោយឡែក​​ពីក្រុមហ៊ុន វែរីវើដស៍ ​​ មានការចូលរួមជាតំណាង​ ពីលោក​ គីម សុងអ៊ូ ដែលជាអគ្គនាយកប្រតិបត្តិ និងបុគ្គលិកផងដែរ។​ ពិធីនេះ ត្រូវបានប្រារព្ធនៅ ទីស្នាក់ការកណ្តាលធនាគារ អ៊ូរី នៅ រាជធានីភ្នំពេញ។​

ថ្លែងនៅក្នុងពិធី លោក គីម ហុងជូ ​បាននិយាយថា ធនាគារ អ៊ូរី (ខេមបូឌា) តែងតែខិតខំស្វែករកនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ក្រោមពាក្យស្លោក “ធនាគារដែលរីកចម្រើនជាមួយនឹងប្រជាជនកម្ពុជា”។ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន​​វែរីវើដស៍,​ ធនាគារ អ៊ូរី (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់កន្លែងសាកថ្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដែលចង់ប្រើប្រាស់ម៉ូតូអគ្គិសនី។ នាពេលខាងមុខ ស្ថាប័នទំាំងពីរក៏នឹងបន្តសហការជាមួយគ្នាសម្រាប់សេវាកម្មផ្សេងៗទៀតផងដែរ។

លោកបន្តទៀតថា​ ការចុះអនុស្សរណៈយោគយល់នេះមានគោលបំណងគាំទ្រដល់សកម្មភាព ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការកើនឡើងកម្ដៅផែនដី។ យើងសង្ឃឹមយ៉ាងមុតមាំថាការចុះអនុស្សរណៈយោគយល់នេះ នឹងអាចផ្ដល់ការគាំទ្រកាន់តែប្រសើរឡើងសម្រាប់បរិស្ថាន និងសង្គមរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ តាមរយៈការគាំទ្រនេះ ធនាគារ អ៊ូរី (ខេមបូឌា)  នឹងបន្ដរីកចម្រើនជាមួយប្រជាជនកម្ពុជាប្រកបដោយភាពរឹងមំា និងចីរភាព។

លោក គីម សុងអ៊ូ ជាអ្នកតំណាងឲ្យក្រុមហ៊ុន វែរីវើដស៍​ បានបញ្ជាក់ថា​ ក្រុមហ៊ុន វែរីវើដស៍ កំពុងធ្វើការលើការកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃយានយន្តអគ្គិសនីដែលយើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាអាចចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ​​ដោយសហការជាមួយនឹងធនាគារ អ៊ូរី ​ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាកថ្មយានយន្តអគ្គិសនីនឹងបន្ដកើនច្រើនកន្លែងទៀតនៅទូទំាងប្រទេសកម្ពុជា ដោយចាប់ផ្ដើមនៅក្រុងសៀមរាប​និង ក្រុងភ្នំពេញ។​ លើសពីនេះ ក្រុមហ៊ុន វែរីវើដស៍ ក៏កំពុងរៀបចំនូវវេទិកានៃវប្បធម៌ដែលគ្មានការសាយភាយឧស្ម័នកាបូនឌីអុកស៊ីត ដើម្បីឲ្យប្រជាជនអាចចូលរួមយ៉ាងសកម្មជាមួយនឹងយើងផងដែរ។ ហើយវាពិតជារឿងដ៏គួរឲ្យសោមនស្សរីករាយខ្លំាងណាស់ដែលធនាគារ អ៊ូរី នឹងក្លាយជាចំណែកមួយនៃកិច្ចការទំាងនេះជាមួយយើង។

យោងតាមកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចំាកម្ពុជា(UNDP Cambodia) បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានបញ្ចូលយានយន្ដអគ្គិសនី​ (EV) ទៅក្នុងគោលនយោបាយដឹកជញ្ជូនរបស់ប្រទេស ដោយផ្តោតលើទីក្រុង។ ទីក្រុងនានា ដែលមាននគរូបនីយកម្មយ៉ាងឆាប់រហ័ស ផ្តល់នូវបរិយាកាសដ៏ល្អសម្រាប់រថយន្ដអគ្គិសនី​ (EV) ជាមួយនឹងផ្លូវក្រាលកៅស៊ូ ប្រភពអគ្គិសនីដែលអាចទុកចិត្តបាន និងចំនួនស្ថានីយ៍សាកថ្មដែលកំពុងកើនឡើង។ យុទ្ធសាស្ត្រអព្យាក្រឹតភាពនៃការសាយភាពកាបូនរយៈពេលវែងរបស់កម្ពុជា បានដាក់ជូនអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីខែធ្នូកន្លងទៅ រួមមានការសន្យាថានឹងមានរថយន្ត EV និងរថយន្តក្រុងចំនួន ៤០% និងម៉ូតូអគ្គិសនី ៧០% នៅឆ្នាំ ២០៥០។

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២០ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤១៧ នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨២​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជា អ្នកនាំមុខទាំង៥ នៅក្នុងវិស័យ ធនាគារ នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី បានប្រារព្ធសន្និបាតស្តីពីយុទ្ធសាស្ត្រអាជីវកម្មឆ្នាំ ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីបូកសរុប​ វាយតម្លៃ និងផ្តល់រង្វាន់លើទឹកចិត្តដល់ការសម្រេចសមិទ្ធផលក្នុងឆ្នាំ ២០២២ ព្រមទាំងការពង្រឹងយុទ្ធសាស្រ្ត និងគោលដៅអាជីវកម្មសម្រាប់ឆ្នាំថ្មី ដើម្បីក្លាយជាធនាគារមួយក្នុងចំណោមធនាគារកំពូលរបស់កម្ពុជាជាមួយនឹងការផ្តល់សេវាកម្មដែលមានភាពរហ័សបំផុត ងាយស្រួលបំផុត និងប្រកបដោយភាពច្នៃប្រឌិត។

          

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិ និងគណៈប្រតិភូ និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រធានតំបន់ និងសាខា ព្រមទាំងអ្នកទទួលរង្វាន់ពីការបំពេញការងារបានល្អបំផុតពីសាខាទូទាំងប្រទេសរបស់ធនាគារ អ៊ូរី ។​​

លើសពីការប្រារព្ធ ពិធីលៀងសាយភោជន៍ នាយកដ្ឋាន ការិយាល័យប្រចាំតំបន់ និងសាខា ព្រមទាំងបុគ្គលិកដែលមាន​សមិទ្ធផលការងារល្អបំផុត ត្រូវបានផ្តល់រង្វាន់ ដោយលោកនាយកប្រតិបត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់សម្រាប់ការរួមចំណែកបំពេញការងាររបស់ពួកគេដល់ធនាគារក្នុងកំឡុងឆ្នាំ ២០២២។
សាររបស់ លោកនាយកប្រតិបត្តិ ផ្តោតលើការពង្រឹងការគ្រប់គ្រងផ្ទៃក្នុង ដើម្បីឱ្យមានភាពរីកចម្រើនប្រកបដោយនិរន្តភាព និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារធំជាងគេទាំង ៥ នៅកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ។ លើសពីនេះមានសារពិសេសពីការិយាល័យកណ្តាលរបស់ Global Group និងតំណាងម្ចាស់ភាគហ៊ុនពី ក្រុមហ៊ុនមេ ដើម្បីកោតសរសើរ និងលើកទឹកចិត្ត ដល់​ធនាគារ​​ អ៊ូរី ខេមបូឌា ផងដែរ​។

ធនាគារ អ៊ូរី បានបង្កើនសក្តានុពលរបស់ខ្លួនកាន់តែរឹងមាំតាមរយៈការអភិវឌ្ឍខ្លួនប្រកបដោយនិរន្តភាព។ ដោយមើលឃើញពីសារៈសំខាន់នៃការអភិវឌ្ឍសង្គមរបស់កម្ពុជា ធនាគារ អ៊ូរី ចូលរួមចំណែកដល់សង្គមតាមរយៈគម្រោង ការងារសង្គមជាច្រើន រួមមានការជួយដល់គ្រួសារដែលមានទឹកជំនន់ជាមួយធនាគារជាតិនៃកម្ពុជា​ ក្នុងឆ្នាំ ២០២២ ហើយថ្មីៗនេះបានចុះហត្ថលេខាលើ អនុស្សរណៈ ជាមួយសាកលវិទ្យាល័យធំបំផុតរបស់កម្ពុជា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ១០០ នាក់​ក្នុង១ឆ្នាំ។​  ទាំងនេះសបង្ហាញថា ធនាគារ អ៊ូរី មានការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យចម្រើនជាមួយគ្នាជាមួយកំណើនអាជីវកម្ម។

 

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក នៅឆ្នាំ ២០១១​ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ កាលពីខែវិច្ឆិកាឆ្នាំ២០២១ និងបានដាក់ណើរការជាធនាគារពាណិជ្ជនាខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មយ៉ាងទូលំទូលាយនៅទីផ្សាកម្ពុជា។

គិតត្រឹមខែមករា ឆ្នាំ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤១៧ នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន ផលប័ត្រប្រាក់កម្ចី ១,១៨២ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

សេចក្តីជូនដំណឹងស្តីពីការផ្លាស់ប្តូរម៉ោងប្រតិបត្តិការ បម្រើសេវាកម្មជូនអតិថិជន នៅគ្រប់សាខារបស់ ធនាគារអ៊ូរី ទូទាំងប្រទេស

ធនាគារ អ៊ូរី សូមគោរពជូនដំណឹងដល់ អតិថិជន និងសាធារណៈជនឱ្យបានជ្រាបថា៖

ចាប់ពីថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២៣ នេះតទៅ ធនាគារអ៊ូរី នឹងផ្លាស់ប្តូរម៉ោងប្រតិបត្តិការ បម្រើសេវាកម្មជូនអតិថិជន នៅគ្រប់សាខារបស់ ធនាគារអ៊ូរី ទូទាំងប្រទេសដូចខាងក្រោម៖

– ថ្ងៃធ្វើការ៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

– ម៉ោងធ្វើការថ្មី៖ ចាប់ពីម៉ោង ៨ :០០ ព្រឹក រហូតដល់ ម៉ោង ៤:០០ រសៀល

សូមអតិថិជនទាំងអស់អញ្ជើញទៅទទួលសេវាកម្មនៅតាមបណ្តាសាខា ធនាគារអ៊ូរី ដែលនៅជិតលោកអ្នកបំផុត ។ បុគ្គលិកយើងខ្ញុំរង់ចាំទទួលដោយក្តីគោរព និង រួសរាយរាក់ទាក់។

សម្រាប់ព័ត៌មានលម្អិត | For more info: 023 963 333 / 081 331 333

Website   :https://www.wooribank.com.kh/

Facebook :https://bit.ly/3wbcfb

Instagram :https://bit.ly/wbcig

YouTube  :https://bit.ly/3wbcyt

LinkedIn   :https://bit.ly/3wbclinkedin

Telegram : https://t.me/wooribankcambodia

 

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែងក្នុងមួយឆ្នាំដល់និស្សិត

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ធនាគារ អ៊ូរី និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង ស្មើនឹង 50,000 ដុល្លារក្នុងមួយឆ្នាំ ដល់និស្សិតថ្នាក់បរិញ្ញាបត្រលើមុខជំនាញឯកទេសសំខាន់ៗ រួមមានឯកទេសបង្កើតថ្មី និងមានស្រាប់ដូចជា៖ នគរូបនីយកម្ម និងការអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍   វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ​និងគណិតវិទ្យា។

កម្មវិធីប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រមទាំងសហការី សាស្រ្តាចារ្យ សមាជិកមហាវិទ្យាល័យ​ បុគ្គលិកសិក្សា និងនិស្សិត និងលោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ ។

ធនាគារ អ៊ូរី មើលឃើញពីសារៈសំខាន់នៃការអប់រំដែលជាឆ្អឹងខ្នងដ៏សំខាន់សំរាប់ការភិវឌ្ឍន៍ប្រទេសកម្ពុជា។ គោលដៅរបស់ធនាគារ គឺការរីកចំរើនប្រកបដោយចីរភាពជាមួយកម្ពុជា។ ដូច្នេះហើយ ការជួយជ្រោមជ្រែងទៅដល់វិស័យអប់រំនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន។

ក្នុងឱកាសបើកពិធីនេះ លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ បានមានប្រសាសន៍ថា “ជាមួយនឹងបាវចនារបស់យើង យើងកំពុងធ្វើសកម្មភាពយ៉ាងសកម្មនូវ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនៅក្នុងវិស័យជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា។ ហើយថ្ងៃនេះ ធនាគារ អ៊ូរី យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានធ្វើជាដៃគូជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស។ ជំនួយហិរញ្ញវត្ថុរបស់យើងនឹងជួយសិស្សឱ្យបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ ហើយពួកគេនឹងមានឱកាសការងារជាមួយ ធនាគារ អ៊ូរី ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ដែលទទួលបានអាហារូបករណ៍ពី ធនាគារ អ៊ូរី នឹងក្លាយជាជំហាននៃការអភិវឌ្ឍន៍របស់កម្ពុជា»។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម សាកលវិទ្យាធិការ ជេត ជាលី បានប្រាប់យ៉ាងខ្លីអំពីប្រវត្តិនៃកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន ដើម្បីក្លាយជាសាកលវិទ្យាល័យដ៏ទូលំទូលាយ និងឈានមុខនៅកម្ពុជា។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ ចំនួន​សិស្ស​ដែល​ចូល​រៀន​បាន​កើន​ឡើង​ជា​លំដាប់។ សាកលវិទ្យាល័យព្យាយាមដោះស្រាយបញ្ហាគម្លាតចំណេះដឹង និងភាពមិនស៊ីគ្នានៃជំនាញក្នុងប្រទេស  ដើម្បីកសាងមូលធនមនុស្សឱ្យរឹងមាំ និងដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។

សាកលវិទ្យាធិការបានបន្តថា៖ “ចក្ខុវិស័យរបស់យើងឆ្ពោះទៅឆ្នាំ 2030 គឺដើម្បីក្លាយជាសាកលវិទ្យាល័យឈានមុខនៅកម្ពុជា​ និងមានគោលជំហរក្នុងតំបន់ក្នុងការបង្រៀន និងរៀន ការស្រាវជ្រាវ និងនវានុវត្ត និងការចូលរួមសកម្មភាពក្នុងសង្គម។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ យើងបានដាក់ចេញនូវគោលដៅចំនួន​៥​ រួមមាន៖ (i) លើកកម្ពស់ការបង្រៀន និងការរៀន (ii) លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្ត (iii) ការអភិវឌ្ឍន៍ភាពជាពលរដ្ឋល្អ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព (iv) លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការថែរក្សាវប្បធម៌កម្ពុជា និងបេតិកភណ្ឌធម្មជាតិ និង (v) ដើម្បីពង្រីកការចូលរួមសកម្មភាពសង្គម” ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការចាប់ផ្តើមនៃការសហការដ៏យូរអង្វែងរវាង ធនាគារ អ៊ូរី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសំរេចបាននូវគោលដៅរួមដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 30 ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ 1990 និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004។ បន្ទាប់មក នៅឆ្នាំ 2011ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ 2020 ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទួលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែមករា ឆ្នាំ 2022 ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មយ៉ាងទូលំទូលាយនៅទីផ្សាកម្ពុជា។

គិតត្រឹមខែធ្នូ ឆ្នាំ 2022 ធនាគារ អ៊ូរី មានសាខាចំនួន 138 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 417 នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន ផលប័ត្រប្រាក់កម្ចី 1,182 លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង