សេចក្តីជូនដំណឹងស្តីពីការធ្វើបច្ចុប្បន្នភាពលើការទូទាត់សងប្រាក់កម្ចី តាមរយៈភ្នាក់ងារដៃគូ!

ជូនចំពោះអតិថិជនជាទីគោរព!

ធនាគារ អ៊ូរី (ខេមបូឌា)ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖

ចាប់ពីថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2025 នេះតទៅ ការបង់សងប្រាក់កម្ចីដែលធ្វើឡើងតាមរយៈភ្នាក់ងារដៃគូរបស់ធនាគារ អ៊ូរី រួមមាន វីង, ទ្រូម៉ាន់នី, លី ហួរ វេរលុយ និង អ៊ី-ម៉ាន់នី នឹងមិនមានការលើកលែងកម្រៃសេវាជាបន្តទៀតទេ។ ពោលគឺអតិថិជនត្រូវបង់កម្រៃសេវាទៅភ្នាក់ងារដៃគូ រាល់ការបង់សងប្រាក់កម្ចីមកធនាគារ អ៊ូរី តាមរយៈភ្នាក់ងារដៃគូនោះ។

អតិថិជន អាចធ្វើការទូទាត់សងប្រាក់កម្ចីរបស់លោកអ្នកតាមរយៈធនាគារចល័ត WOORI BANK Mobile ឬ នៅតាមបញ្ជរសាខាធនាគារ អ៊ូរី ណាមួយដែលនៅជិតលោកអ្នកបានធម្មតា​។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់លោកអ្នក និងសូមការយោគយល់អធ្យាស្រ័យចំពោះផលរំខាននាៗ ជាយថាហេតុ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកសេវាអតិថិជនតាមរយៈ 023 963 333 ឬ តាមរយៈទំព័រ ហ្វេសប៊ុកផ្លូវការ។

ដោយក្តីគោរព

ធនាគារ អ៊ូរី (ខេមបូឌា)ម.ក

សេវាទូទាត់មូលប្បទានប័ត្រ ជម្រើសនៃការទូទាត់កាន់តែសម្បូរបែបប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់!

ជាមួយនឹងសេវាទូទាត់មូលប្បទានប័ត្ររបស់ធនាគារ អ៊ូរី លោកអ្នកអាចធ្វើការដាក់ប្រាក់ជាមួយមូលប្បទានប័ត្រដែលទទួលបានពីធនាគារក្នុងស្រុកដ៏ទៃ។ សេវាកម្មនេះនឹងផ្តល់ជូនអតិថិជនធនាគារ អ៊ូរី នូវជម្រើស ដាក់ប្រាក់បន្ថែមទៀតដើម្បីសម្រួលដល់ដំណើរការអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើង។

លក្ខណៈផលិតផល៖

  • សេវាទូទាត់មូលប្បទានប័ត្រពីធនាគារក្នុងស្រុកដ៏ទៃ
  • រូបិយប័ណ្ណ៖ ប្រាក់រៀល, ដុល្លារ

អនុវត្តចំពោះសាខាការិយាល័យរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចំនួន 41 សាខា ដែលមានដូចខាងក្រោម៖

ល.រ​សាខាទីតាំង
1ការិយាល័យកណ្តាលអគារលេខ ៣៩៨ មហាវិថីព្រះមុនីវង្ស ភូមិ ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
2ខណ្ឌឫស្សីកែវ - ទួលសង្កែទី១ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
3ខណ្ឌឫស្សីកែវ - សង្កាត់គីឡូម៉ែត្រលេខ ៦ផ្ទះលេខ១អា ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
4ខណ្ឌពោធិ៍សែនជ័យ - សង្កាត់កាកាបទី ១អគារលេខ៣៣៨ មហាវិថីសហព័ន្ធរុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
5ខណ្ឌទួលគោក - សង្កាត់បឹងកក់ទី ១ក្បាលដីលេខ១៨ & ១៩ ផ្លូវលេខ២៨៩ ភូមិ ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
6ខណ្ឌសែនសុខ - សង្កាត់គោកឃ្លាងផ្ទះលេខ១១&១៣ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
7ខណ្ឌដូនពេញ សង្កាត់ផ្សារថ្មីទី៣ផ្ទះលេខ៧០អឺ០ ផ្លូវ១៣៦ កែង ផ្លូវ៥៣ ភូមិភូមិ ១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
8ខណ្ឌច្បារអំពៅ សង្កាត់និរោធផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
9ខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យទី ៣ផ្ទះលេខ​១៩&២១អឺ០អឺ១ ផ្លូវវេងស្រេង ក្រុមទី១ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
10ខណ្ឌចំការមន - សង្កាត់ផ្សារដើមថ្កូវអគារលេខ១១៩បេ ផ្លូវលេខ២៧១ ភូមិភូមិ ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
11ខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យទី ១ផ្ទះលេខ៦អា និង ៧អា មហាវិថីសម្តេចមុន្នីរ៉េត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
12ខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី ២ផ្ទះលេខ៦១០បេ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
13ខណ្ឌបឹងកេងកង សង្កាត់ទួលស្វាយព្រៃទី២ផ្ទះលេខ១៣១ មហាវិថីសម្តេចមុនីរ៉េត កែង ផ្លូវ៣១០ ភូមិភូមិ ១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
14ខណ្ឌជ្រោយចង្វារ - សង្កាត់ព្រែកលៀបអគារលេខ ហ្ស៊ីអ៊ឹមអ៊ែរ ៤៥ & ៤៧ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
15ខណ្ឌ៧មករា - សង្កាត់វាលវង់ផ្ទះលេខ ១៣៨ដេ ផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
16ខណ្ឌពោធិ៍សែនជ័យ - សង្កាត់ចោមចៅទី ២ផ្ទះលេខអា២១ & អា២៣ មហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
17សាខាដូនពេញ​ សង្កាត់ជ័យជំនះ មាត់ទន្លេផ្ទះលេខ៣៨៧ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
18សាខាខណ្ឌ សែនសុខ- ទឹកថ្លាមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
19ស្រុកពញាឮ - ឃុំផ្សារដែកផ្លូវជាតិលេខ៥ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញា​ឮ ខេត្តកណ្តាល
20ស្រុកពញាឮ - ឃុំវិហារហ្លួងអគារលេខ៨៧ ផ្លូវជាតិលេខ៥ ភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល
21ខណ្ឌព្រែកព្នៅ - សង្កាត់ព្រែកព្នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
22ខណ្ឌពោធិ៍សែនជ័យ - សង្កាត់ចោមចៅទី ៣ផ្ទះលេខ២៩៥ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
23ខណ្ឌឫស្សីកែវ - សង្កាត់ស្វាយប៉ាកផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
24ខណ្ឌដង្កោ - សង្កាត់ដង្កោផ្លូវលេខ​២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
25ស្រុកកៀនស្វាយ - ឃុំគគីរផ្ទះលេខ៣៣០បេ & ៣៣០សេ ផ្លូវជាតិលេខ១ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
26ស្រុកលើកដែក - ឃុំកំពង់ភ្នំផ្លូវជាតិលេខ១​ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល
27ខណ្ឌដូនពេញ -ចតុមុខផ្ទះលេខ ៣២២អឺ០ - អឺ៣ មហា​​វិថី​ព្រះមុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
28ស្រុកអង្គស្នួល - ឃុំបែកចានផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
29ស្រុកខ្សាច់កណ្តាល - ឃុំពែ្រកតាកូវផ្លូវលេខ៣៨០ ភូមិពែ្រកល្វា ឃុំពែ្រកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
30ស្រុកខ្សាច់កណ្ដាល - ឃុំព្រែកតាមាក់ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
31ស្រុកមុខកំពូល - ឃុំពែ្រកអញ្ចាញផ្ទះលេខ២៧១ ផ្លូវជាតិលេខ៦អា ភូមិក្រោម ឃុំពែ្រកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
32ស្រុកមុខកំពូល - ឃុំព្រែកដំបងភូមិឡឥដ្ឋ  ឃុំព្រែកដំបង ស្រុកមុខកំពូល  ខេត្តកណ្ដាល
33ខណ្ឌទួលគោក- ទឹកល្អក់ទី០៣ផ្ទះលេខ១០សេដេអឺ ផ្លូវលេខ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
34សាខាខណ្ឌ៧មករា - សង្កាត់មិត្តភាព (បាក់ទូក)ផ្ទះលេខ១១ ១២ & ១៣ អឺ០ អឺ១ & អឺ២ ផ្លូវលេខ១៦៩ កែង ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
35សាខាខេត្តកណ្ដាលផ្ទះលេខ២៤០ ផ្លូវជាតិលេខ២ ភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
36សាខាស្រុកស្អាង​ - ឃុំព្រែកគយក្បាលដីលេខ១៤២៧​ ភូមិព្រែករុន​​ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល
37សាខាស្រុកកណ្ដាលស្ទឹង - ឃុំព្រែករកាផ្លូវ​ជាតិ​លេខ២ ភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
38សាខាស្រុកស្រុកកោះធំ - ឃុំព្រែកថ្មីភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល
39សាខាក្រុងតាខ្មៅ- សង្កាត់តាខ្មៅផ្ទះលេខ៣១ ផ្លូវជាតិលេខ២ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
40សាខាក្រុងតាខ្មៅ- សង្កាត់រកាខ្ពស់ផ្លូវជាតិលេខ២១ ភូមិពែ្រកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល
41សាខាស្រុកកណ្ដាលស្ទឹង - ឃុំបារគូដីឡូតិ៍លេខ៥​ ផ្លូវលេខ​៣៨ ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 30 ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ 1990 និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004។ បន្ទាប់មក ទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ 2011 ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ 2021 និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ 2022 ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។

គិតត្រឹមខែមិថុនា ឆ្នាំ 2024 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  មានសាខាចំនួន 142 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 475 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប1.4 ពាន់លាន សំពៀតឥណទាន 1,238 លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 682 លានដុល្លារ។
ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

 

លោក សុន ឆុលស៊ូ ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិថ្មី នៃធនាគារ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក !

ភ្នំពេញ ប្រទេសកម្ពុជា – ខែធ្នូ ឆ្នាំ 2024 – ធនាគារ អ៊ូរី (ខេមបូឌា) ម.ក. មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការតែងតាំងលោក សុន ឆុលស៊ូ ជាអគ្គនាយកប្រតិបត្តិថ្មី ដែលមានប្រសិទ្ធិភាពចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤។ លោក សុន នឹងនាំមកជាមួយនូវបទពិសោធន៍ដ៏សម្បូរបែប និងការអនុវត្តក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ ដោយបានបម្រើការក្នុងតួនាទីជាអ្នកដឹកនាំជាច្រើនដំណេង​ នៅក្នុងធនាគារ អ៊ូរី
កន្លងមក ។

លោក សុន បានធ្វើការជាមួយធនាគារ អ៊ូរី នៃប្រទេសកូរ៉េ ចាប់តាំងពីខែសីហា ឆ្នាំ 1999 ក្នុងមុខតំណែង
ផ្សេងៗ ចាប់ពីថ្នាក់មន្រ្តី រហូតដល់តំណែងអ្នកគ្រប់គ្រងទូទៅ។ អាជីពរបស់គាត់ភាគច្រើននៅក្នុងផ្នែកលក់ បុគ្គលិកសាខា នាយករងសាខា និងនាយកសាខាផងដែរ។ ជំនាញពិសេសរបស់គាត់មាននៅក្នុងវិស័យសាជីវកម្ម រួមទាំងហិរញ្ញវត្ថុសាជីវកម្ម និងផ្នែកលក់កម្រិតសាជីវកម្ម។ គាត់ក៏ធ្លាប់ធ្វើការក្នុងមុខងារគាំទ្រផ្សេងទៀត ដូចជាក្រុមគាំទ្រអាជីវកម្ម នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានធនធានមនុស្ស ការិយាល័យតំបន់ និងនាយកដ្ឋានវិភាគឥណទាន និងការអនុម័ត ដែលផ្តោតលើសហគ្រាសសាជីវកម្មធំៗ។ ទាក់ទងនឹងបទពិសោធន៍របស់គាត់នៅបរទេស គាត់គឺជាអ្នកគ្រប់គ្រងទូទៅនៃសាខាធនាគារ អ៊ូរី នៃប្រទេស វៀតណាម ក្នុងកំឡុងឆ្នាំ 2019 ដល់ឆ្នាំ 2022។

ក្នុងតួនាទីថ្មីរបស់លោកជានាយកប្រតិបត្តិនៃធនាគារ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក លោក សុន បានត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំធនាគារឆ្ពោះទៅរកភាពជោគជ័យថ្មីៗ។ បទពិសោធន៍ដ៏ទូលំទូលាយរបស់គាត់ និងការយល់ដឹងស៊ីជម្រៅអំពីវិស័យធនាគារនឹងមានសារៈសំខាន់ក្នុងការជំរុញការបង្កើតថ្មី ការលើកកម្ពស់សេវាកម្មអតិថិជន និងការជំរុញកំណើនប្រកបដោយនិរន្តរភាព។ ក្រុមប្រឹក្សាភិបាល និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃធនាគារអ៊ូរី (ខេមបូឌា)ម.ក មានសេចក្តីរំភើបរីករាយក្នុងការស្វាគមន៍លោក សុន ហើយទន្ទឹងរង់ចាំការដឹកនាំរបស់លោកដែលពោរពេញដោយថាមវន្ត។

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 30 ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ 1990 និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004។ បន្ទាប់មក ទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ 2011 ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ 2021 និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ 2022 ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។

គិតត្រឹមខែមិថុនា ឆ្នាំ 2024 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  មានសាខាចំនួន 142 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 475 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប1.4 ពាន់លាន សំពៀតឥណទាន 1,238 លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 682 លានដុល្លារ។
ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

សេចក្តីជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់ អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 !

ធនាគារ អ៊ូរី​ សូមជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់ចំពោះគណនីសន្សំតាមផែនការ​ និង​គណនីមានកាលកំណត់ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 នេះតទៅ។
ខាងក្រោមនេះគឺជាអត្រាការប្រាក់លើប្រភេទគណនីដែលត្រូវបានកែប្រែ៖

1. គណនីសន្សំតាមផែនការ

 1.1 សម្រាប់ឯកត្តជន

អត្រាការប្រាក់គណនីសន្សំតាមផែនការ សម្រាប់ឯកត្តជន
រយៈពេល (ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំ*
ប្រាក់រៀលប្រាក់ដុល្លារ
3-52.75%2.75%
6-113.50%3.00%
125.00%4.50%
13-235.35%4.85%
24-355.55%5.00%
365.75%5.10%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

2.2 សម្រាប់ស្ថាប័ន

អត្រាការប្រាក់គណនីសន្សំតាមផែនការសម្រាប់ស្ថាប័ន
រយៈពេល (ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំ*
រៀល
ដុល្លារអាមេរិក
3-52.75%2.00%
6-113.50%3.00%
125.00%4.50%
13-235.35%4.85%
24-355.55%5.00%
365.75%5.10%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

2.​ គណនីសន្សំតាមផែនការផ្លឹស

 2.1 សម្រាប់ឯកត្តជន

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ឯកត្តជន
រយៈពេល
(ខែ)
ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
ប្រាក់រៀលប្រាក់ដុល្លារ
3-52.50%2.50%
6-113.25%2.75%
124.75%4.25%
13-235.10%4.60%
24-355.35%4.75%
365.50%4.85%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

2.2 សម្រាប់ស្ថាប័ន

រយៈពេល
(ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ស្ថាប័ន
ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
ប្រាក់រៀលប្រាក់ដុល្លារ
3-52.50%1.75%
6-113.25%2.75%
124.75%4.25%
13-235.10%4.60%
24-355.35%4.75%
365.50%4.85%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

3. គណនីសប្បុរស 

3.1 សម្រាប់ឯកត្តជន

អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ សម្រាប់ឯកត្តជន
រយៈពេល (ខែ)ដក​ការ​ប្រាក់​នៅ​កាល​​បរិច្ឆេទ​កំណត់ដក​ការ​ប្រាក់​រៀង​រាល់​ខែ ​
ប្រាក់រៀលប្រាក់ដុល្លារប្រាក់រៀលប្រាក់ដុល្លារ
3-53.85%3.35%3.60%3.10%
6-114.60%4.10%4.35%3.85%
126.10%5.60%5.85%5.35%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

3.2 សម្រាប់ស្ថាប័ន

អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ សម្រាប់ស្ថាប័ន
រយៈពេល (ខែ)ដក​ការ​ប្រាក់​នៅ​កាល​​បរិច្ឆេទ​កំណត់ដក​ការ​ប្រាក់​រៀង​រាល់​ខែ ​
ប្រាក់រៀលប្រាក់ដុល្លារប្រាក់រៀលប្រាក់ដុល្លារ
3-53.85%3.10%3.60%2.85%
6-114.60%4.10%4.35%3.85%
126.10%5.60%5.85%5.35%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

4.គណនីចម្រើនទ្រព្យ

4.1 សម្រាប់ឯកត្តជន

អត្រាការប្រាក់សម្រាប់ឯកត្តជន
រយៈពេល (ខែ) គណនីចម្រើនទ្រព្យ ដកការប្រាក់នៅកាលបរិច្ឆេទកំណត់គណនីចម្រើនទ្រព្យ ដកការប្រាក់រៀងរាល់ខែ
ប្រាក់រៀលប្រាក់ដុល្លារថៃបាតប្រាក់រៀលប្រាក់ដុល្លារថៃបាត
1-23.00%3.00%0.00%n.an.an.a
3-53.75%3.25%0.50%3.50%3.00%0.25%
6-114.50%4.00%1.25%4.25%3.75%1.00%
126.00%5.50%2.75%5.75%5.25%2.50%
13-236.35%5.85%2.75%6.10%5.60%2.50%
24-356.55%6.00%3.00%6.30%5.75%2.75%
366.75%6.10%3.00%6.50%5.85%2.75%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។
អត្រាការប្រាក់សម្រាប់ឯកត្តជន
គណនីចម្រើនទ្រព្យគណនីចម្រើនទ្រព្យ ដកការប្រាក់ប្រចាំឆ្នាំ
រយៈពេល (ខែ)ប្រាក់រៀលប្រាក់ដុល្លារ
246.40%5.85%
366.60%5.95%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

4.2 សម្រាប់ស្ថាប័ន

អត្រាការប្រាក់សម្រាប់ស្ថាប័ន
គណនីចម្រើនទ្រព្យគណនីចម្រើនទ្រព្យ ដកការប្រាក់នៅកាលបរិច្ឆេទកំណត់គណនីចម្រើនទ្រព្យ ដកការប្រាក់រៀងរាល់ខែ
រយៈពេល (ខែ)ប្រាក់រៀលប្រាក់ដុល្លារថៃបាតប្រាក់រៀលប្រាក់ដុល្លារថៃបាត
1-22.50%2.00%0.00%n.an.an.a
3-53.75%3.00%0.50%3.50%2.75%0.25%
6-114.50%4.00%1.25%4.25%3.75%1.00%
126.00%5.50%2.75%5.75%5.25%2.50%
13-236.35%5.85%2.75%6.10%5.60%2.50%
24-356.55%6.00%3.00%6.30%5.75%2.75%
366.75%6.10%3.00%6.50%5.85%2.75%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។
អត្រាការប្រាក់សម្រាប់ស្ថាប័ន
គណនីចម្រើនទ្រព្យគណនីចម្រើនទ្រព្យ ដកការប្រាក់ប្រចាំឆ្នាំ
រយៈពេល (ខែ)ប្រាក់រៀលប្រាក់ដុល្លារ
246.40%5.85%
366.60%5.95%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

5.គណនីចម្រើនទ្រព្យផ្លឹស

ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
36 ខែ6.65%6.00%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។
រយៈពេល និងអត្រាការប្រាក់បិទគណនីមុនកាលបរិច្ឆេទកំណត់
រយៈពេល ប្រាក់រៀលប្រាក់ដុល្លារ
<12 ខែ1%1%
12 – 23 ខែ6.00%5.50%
24 – 35 ខែ6.55%6.00%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

សម្រាប់ព័ត៌មានលម្អិត: 023 963 333 / 081 331 333

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

ធនាគារ អ៊ូរី បានបញ្ចប់ការវាយតម្លៃឯករាជ្យនៃកម្មវិធី SWIFT Customer Security Program (CSP) ដោយជោគជ័យសម្រាប់ឆ្នាំ2024!

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ធនាគារ អ៊ូរី បានបញ្ចប់ការវាយតម្លៃឯករាជ្យនៃកម្មវិធី Swift Customer Security Program (CSP) ដោយជោគជ័យ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះស្តង់ដារខ្ពស់បំផុតនៃសន្តិសុខតាមអ៊ីនធឺណិត។

ការវាយតម្លៃនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការធានាប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក និងធានានូវភាពសម្ងាត់ និងសុចរិតភាពនៃព័ត៌មានរបស់អ្នក។ ធនាគារ អ៊ូរី ត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ និងពង្រឹងប្រព័ន្ធរបស់ខ្លួន ដើម្បីបំពេញតាមវិធានការសន្តិសុខដ៏តឹងរ៉ឹង ដែលកំណត់ដោយ Swift CSP ។​​

អាទិភាពរបស់យើងតែងតែជាសុវត្ថិភាពនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក ហើយសមិទ្ធិផលនេះពង្រឹងជំហររបស់យើងជាដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត។ នៅពេលដែលយើងបន្តវិវឌ្ឍក្នុងយុគសម័យឌីជីថល ធនាគារ អ៊ូរី នៅតែមានស្ថិរភាពក្នុងការអនុវត្តវិធានការសន្តិសុខដ៏រឹងមាំដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នក និងរក្សាការជឿទុកចិត្តរបស់អតិថិជន។

សូមអរគុណសម្រាប់ការជ្រើសរើស ធនាគារ អ៊ូរី ជាដៃគូធនាគាររបស់អ្នក។ យើងទន្ទឹងរង់ចាំក្នុងការបម្រើអ្នកដោយការយកចិត្តទុកដាក់បំផុត និងផ្តល់ឱ្យអ្នកនូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្ត។

អំពីធនាគារ អ៊ូរី 

ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ 2014 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ 2022។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។

គិតត្រឹមខែមិថុនា ឆ្នាំ 2024 ធនាគារ អ៊ូរី មានសាខាចំនួន 142 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 475 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប1.4 ពាន់លាន សំពៀតឥណទាន 1,238 លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 682 លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

សេចក្តីជូនដំណឹងស្តីអំពីការបង្កើតគណនីប្រាក់រៀល!

ធនាគារ អ៊ូរី ចុះ MOU ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញការទូទាត់ឆ្លងដែនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ!

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នាទីក្រុងសេអ៊ូល ធនាគារជាតិនៃកម្ពុជា និងធនាគារ Woori Bank ដែលក្រុមហ៊ុនមេរបស់ ធនាគារ Woori Bank Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងជួយសម្រួលការទូទាត់ឆ្លងព្រំដែន និងការផ្ទេរប្រាក់ត្រឡប់មកស្រុកកំណើតវិញរបស់ពលករចំណាកស្រុករបស់ប្រទេសកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែមានភាពងាយស្រួល។

 

ធនាគារអ៊ូរី មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការគ្នាក្នុងការជម្រុញ អាជីវកម្ម Startup នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី 10 ខែមេសា ឆ្នាំ 2024ធនាគារ អ៊ូរី ខេមបូឌា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដែលប្តេជ្ញាចិត្តក្នុងការជម្រុញការបង្កើតថ្មី និងការរីកចម្រើន បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ ជាមួយមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កិច្ចព្រមព្រៀងនេះ បង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជម្រុញការរីកចម្រើននៃអាជីវកម្ម Startups របស់កម្ពុជា។​

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់ដល់សហគ្រិន និងជម្រុញការផ្លាស់ប្តូរឌីជីថល ធនាគារ អ៊ូរី  នឹងត្រៀមខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ។ តាមរយៈការបង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងសេវាកម្មហិរញ្ញវត្ថុពិសេស កិច្ចសហការនេះមានគោលបំណងផ្តល់ការគាំទ្រដល់សាស្រ្តាចារ្យ គ្រូបណ្តុះបណ្តាល សិក្ខាកាម និងនិស្សិតរបស់ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្តែងការសាទរដោយបញ្ជាក់ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមដំណើរផ្លាស់ប្តូរថ្មីនេះជាមួយធនាគារ អ៊ូរី  ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ យើងមានគោលបំណងគាំទ្រការបំពាក់ឧបករណ៍ និងធនធានចាំបាច់ដល់សហគ្រិនដែលទើបចាប់ផ្តើមអាជីវកម្មថ្មីនៅកម្ពុជា ដើម្បីឲ្យមានភាពរីកចម្រើននៅក្នុងពិភពឌីជីថលកាន់តែច្រើនឡើង»។

លោក Cho Byung Kyu អគ្គនាយក ធនាគារ អ៊ូរី  ការិយាល័យកណ្តាល បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃភាពជាដៃគូក្នុងការជម្រុញសហគ្រិនភាព និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ លោកបានប្រកាសពីផែនការសម្រាប់ ធនាគារ អ៊ូរី ខេមបូឌា ដើម្បីបង្កើតការិយាល័យសាខាជាមួយនឹងគោលគំនិត “ធនាគារនៅក្នុងសាកលវិទ្យាល័យ” ក្នុងគោលបំណងផ្តល់នូវសេវាធនាគារដ៏ងាយស្រួលសម្រាប់សាស្រ្តាចារ្យ បុគ្គលិក និស្សិត និងសាធារណជន។

លោកបន្តថា​ “នៅក្នុងឌីជីថលភាវូបនីយកម្ម ខណៈពេលដែលធនាគារកំពុងស្វែងរកដំណោះស្រាយ Fintech ដ៏ល្អបំផុត នោះយើងកំពុងស្នាក់នៅក្នុងអគារតែមួយ ដូច្នេះយើងអាចគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ ដូចជាធនាគារ អ៊ូរី  នឹងអាចផ្តល់ជំនួយដើមទុនដល់ អាជីវកម្ម Startupsផ្នែកហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា រួមទាំង ការចាប់ផ្តើមរបស់ខ្លួននឹងគាំទ្រដល់ធនាគារ អ៊ូរី  សម្រាប់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត”

តាមរយៈការប្រើប្រាស់ធនធាន និងជំនាញដ៏ទូលំទូលាយរបស់ធនាគារ អ៊ូរី  មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នឹងខិតខំជម្រុញការផ្លាស់ប្តូរឌីជីថលរបស់ អាជីវកម្មStartups  និងជម្រុញបរិយាកាសដល់ការបង្កើតថ្មី និងកំណើនប្រកបដោយចីរភាព។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជម្រុញវប្បធម៌នៃភាពជាសហគ្រិននៅកម្ពុជា។​​

លោកបណ្ឌិត ស្រ៊ុន សុវីឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូថា “សូមអរគុណដល់ធនាគារ អ៊ូរី  សម្រាប់ទំនុកចិត្តមកលើមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា និងឈានទៅដល់ពិធីចុះហត្ថលេខាលើ MOU ជាផ្លូវការនៅថ្ងៃនេះ។ យើងនឹងរួមគ្នា ចាប់ផ្តើមដំណើរនៃកិច្ចសហការ ការច្នៃប្រឌិត និងការរីកចម្រើន ដែលបង្កើតផលជាវិជ្ជមានដល់អាជីវកម្មStartups  និងសហគ្រិនភាពនៅកម្ពុជា ។ ចំពោះសហគ្រិន និងអ្នកច្នៃប្រឌិតទាំងអស់ដែលមានវត្តមាននៅទីនេះថ្ងៃនេះ ខ្ញុំសូមជម្រុញឱ្យអ្នកចាប់យកឱកាសដែលភាពជាដៃគូនេះនាំ ដើម្បីធ្វើការរួមគ្នា លើការបង្កើតថ្មី ការចាប់ផ្ដើមអាជីវកម្ម និងសហគ្រិនភាព ដើម្បីជម្រុញការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា»។​​

សូមបញ្ជាក់ដែរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងធនាគារ អ៊ូរី  តែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយធនាគារ អ៊ូរី បានផ្តល់អាហារូបករណ៍ចំនួន 100 កន្លែងដល់និស្សិតថ្នាក់បរិញ្ញាបត្រនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើមុខជំនាញឯកទេសសំខាន់ៗ រួមមានឯកទេសបង្កើតថ្មី និងមានស្រាប់ដូចជា៖ នគរូបនីយកម្ម និងការអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍   វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ​និងគណិតវិទ្យា តាំងពីខែមករា ឆ្នាំ 2023 មក។

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ 2014 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ 2022។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។

គិតត្រឹមខែធ្នូ ឆ្នាំ 2023 ធនាគារ អ៊ូរី មានសាខាចំនួន 140 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 455 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​1.4 ពាន់លាន សំពៀតឥណទាន 1,212​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ 434 លានដុល្លារ។ “ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

អំពីមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា

មជ្ឈមណ្ឌលជាតិ Incubation Center of Cambodia (មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា) ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការច្នៃប្រឌិតបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង។ មជ្ឈមណ្ឌលនេះក៏ជាកន្លែងតភ្ជាប់រវាងសហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និស្សិត និងសហគ្រាស ដើម្បីពិភាក្សាក្នុងគោលបំណងស្វែងរកដំណោះស្រាយដ៏ល្អបំផុត។

អំពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាស្ថាប័នសិក្សាឈានមុខគេដែល​​​​ផ្តោតលើឧត្តមភាពក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងការចូលរួមសហគមន៍។ សាកលវិទ្យាល័យតែងជម្រុញការបង្កើតថ្មី ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃកម្លាំងចលករ​ និងសង្គមរបស់កម្ពុជា។

ធនាគារអ៊ូរី និងអង្គការឆាលហ្វាន បរិច្ចាគបន្ទប់ធនធានសិក្សាឌីជីថល និងបន្ទប់បណ្ណាល័យឌីជីថលថ្មីស្រឡាងចំនួន ៤ ដល់សាលាចំនួន ៣ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមជ្រោយចង្វារ សាលាបឋមសិក្សាជ្រោយចង្វារ និងសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង បានទទួលបណ្ណាល័យឌីជីថល និងបន្ទប់កុំព្យូទ័រ ដ៏ថ្មីស្រឡាងពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក តាមរយៈអង្គការឆាលហ្វាន និងអង្គការបង្រៀនដើម្បីកម្ពុជា ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

នេះមិនត្រឹមតែជាការបរិច្ចាគកុំព្យូទ័រ សម្ភារៈ និងសៀវភៅអានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឈានទៅចាប់យកចំណេះដឹងដ៏ទូលំទូលាយ​ ការផ្សាភ្ជាប់គម្លាតឌីជីថល និងការផ្តល់ឱ្យសិស្សានុសិស្សនូវឧបករណ៍ចាំបាច់ដើម្បីកសាងអនាគតរបស់ពួកគេ។ បច្ចេកវិទ្យាទំនើបមានឥទ្ធិពលអាចធ្វើឱ្យថ្នាក់រៀនក្លាយទៅជាកន្លែងសិក្សាមួយដ៏រស់រវើក អាចជួយពង្រឹងសិស្សានុសិស្សដោយផ្ដល់ជំនាញកុំព្យូទ័រចាំបាច់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលទាំងនេះជាការរួមចំណែកកសាងធនធានមនុស្សផ្នែកឌីជីថលប្រកបដោយទំនួលខុសត្រូវ និងការយល់ដឹងជាសកល។

នេះគឺជាការចាប់ផ្តើមទំព័រថ្មីនៃការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាពេលមួយអនុញ្ញាតឱ្យកុមារគ្រប់រូបមានឱកាសសិក្សារៀនសូត្រ លូតលាស់ និងរីកចម្រើននៅក្នុងវិស័យឌីជីថល។

ឯកឧត្តម ហូ សំបូរ ​ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ពិធីសម្ពោធនេះ គឺជាជោគជ័យដ៏ធំធេងមួយ ឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យរបស់យើង។ ឯកឧត្តមបានសាទរចំពោះសំណង់ថ្មីទាំងនេះ ថាជាសញ្ញានៃវឌ្ឍនភាព ដែលនឹងផ្តល់ដល់សិស្សានុសិស្សជាមួយនឹងជំនាញឌីជីថលដែលពួកគេត្រូវការដើម្បីអភិវឌ្ឍសមត្ថភាពក្នុងសតវត្សទី ២១ និងជួយជម្រុញអនាគតរបស់ប្រទេសកម្ពុជាទៅកាន់យុគសម័យនៃវឌ្ឍនភាពដ៏អស្ចារ្យ។

លោក ហុង​ ជូគីម ​នាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជឿជាក់ថា ការបរិច្ចាគធនធាន គឺមិនទាន់ឈានដល់សក្តានុពលពេញលេញរបស់គម្រោងនេះឡើយ។ ផ្ទុយ​ទៅ​វិញ លោក ក៏ដូចជា ធនាគារ អ៊ូរី យល់​ឃើញ​ថា នេះ​ជា​ការ​វិនិយោគ​​យុទ្ធសាស្ត្រ​មួយទៅក្នុង​អនាគត​របស់​ប្រទេសកម្ពុជា។ ទឹកមុខរីករាយនិងសេចក្តីរំភើបរបស់សិស្សានុសិស្ស បានក្លាយជាកត្តាជំរុញការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ អ៊ូរី ក្នុងការបន្ត​ផ្តល់​ដល់យុវជនកម្ពុជាក្នុងនាមជាពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេស អង្គការឆាលហ្វានកម្ពុជា៖ “ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងដើរតួជាទីកន្លែងអប់រំឌីជីថល ក្នុងការកសាងធនធានមនុស្សឌីជីថល ដែលគ្របដណ្តប់លើមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលកុមារកម្ពុជា ជាច្រើនជំនាន់នឹងទទួលបាន
អត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍសមត្ថភាពនាពេលអនាគតរបស់ពួកគេ”។

លោក យ៉ុងគី វ៉ាង នាយកប្រតិបត្តិនៃអង្គការឆាលហ្វានកូរ៉េ៖ “សម្រាប់អង្គការឆាលហ្វានកូរ៉េ យើងជឿជាក់ថាកុមារគ្រប់រូបសក្ដិសមនឹងទទួលបានឱកាសដើម្បីបង្ហាញពីសក្តានុពលរបស់ពួកគេ។ សំណង់ថ្មីទាំងនេះ គឺមិនត្រឹមតែជាបន្ទប់កុំព្យូទ័រ និងបណ្ណាល័យប៉ុណ្ណោះទេ។ ប៉ុន្តែវា​គឺជា​សក្ខីភាព​ចំពោះ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​យើង​ក្នុង​ការ​គាំទ្រដល់ក្ដីស្រមៃ និង​សក្ដានុពល​របស់​សិស្សានុសិស្ស​កម្ពុជា»។

ពិធីសម្ពោធបន្ទប់កុំព្យូទ័រ និងបណ្ណាល័យឌីជីថលនេះ បានបណ្ដុះនូវស្មារតីទំនួលខុសត្រូវដ៏ជ្រាលជ្រៅ និងក្ដីរំភើបឥតឧបមា ចំពោះ​ លោក ស៊ីវ មុនីរ័ត្ន ស្ថាបនិក និងអគ្គនាយកប្រតិបត្តិ អង្គការបង្រៀនដើម្បីកម្ពុជា។ លោកទទួលស្គាល់ថា នេះជាការចាប់ផ្ដើមនៃដំណើរផ្លាស់ប្តូរថ្មីមួយ ហើយលោកក៏បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឱ្យបានសិស្សានុសិស្សគ្រប់រូបអាចបង្កើនសក្តានុពលឌីជីថលរបស់ពួកគេ និងអាចប្រើប្រាស់ធនធានទាំងនេះដើម្បីរីកចម្រើនជាលំដាប់។

គំនិតផ្តួចផ្តើមនេះ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនៃការអប់រំរបស់ប្រទេសកម្ពុជា។ ជាទីដែលកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងការប្តេជ្ញាចិត្ត រួមគ្នាត្រួសត្រាយផ្លូវសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់សម្រាប់កុមារគ្រប់រូប។

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់
អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ 2014 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ 2022។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។

គិតត្រឹមខែធ្នូ ឆ្នាំ 2023 ធនាគារ អ៊ូរី មានសាខាចំនួន 140 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 455 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​1.4 ពាន់លាន សំពៀតឥណទាន 1,212​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ 434 លានដុល្លារ។
ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

ធនាគារ អ៊ូរី ចាប់ដៃគូជាមួយប្រទេសកម្ពុជា និង AFoCo ដើម្បីចាប់ផ្តើមគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

ភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ធនាគារ អ៊ូរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីជាមួយរដ្ឋបាលព្រៃឈើកម្ពុជា និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCo) ដើម្បីចាប់ផ្តើមគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និង ការរេចរឹលនៃព្រៃឈើ (REDD​​+)។ គម្រោងនេះនឹងដំណើរការរយៈពេល 30 ឆ្នាំ មានគោលបំណងលើកកម្ពស់ REDD+ (គម្រោងកាត់បន្ថយឧស្ម័នផ្ទះ កញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរឹលនៃព្រៃឈើ ) និងការគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ចសកល។

គម្រោង​នេះ​នឹង​ចូលរួម​ការ​អភិរក្ស​ផ្ទៃដី​ព្រៃ​ដ៏​មាន​ទំហំ​ប្រមាណ 30,213 ហិកតា​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា តាម​បណ្តោយ​ដង​ទន្លេមេគង្គ។ តំបន់នេះជាជម្រកសត្វព្រៃប្រហែល 220 ប្រភេទ ហើយត្រូវបានទទួលរងការគំរាមកំហែងដោយការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីពីសកម្មភាពដូចជាការកាប់បំផ្លាញព្រៃឈើ និងការឈូសឆាយដី។ តាមរយៈការថែរក្សាព្រៃឈើ ធនាគារ អ៊ូរី សង្ឃឹមថានឹងបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយសុខដុមរមនាសម្រាប់ទាំងធម្មជាតិ និងមនុស្ស ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន 2.6 លានតោន (ជាមធ្យម 8.8 ពាន់តោនក្នុងមួយឆ្នាំ) និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមតំបន់ភ្នំ និងជនបទ។

   

ធនាគារ អ៊ូរី គឺជាធនាគារកូរ៉េដំបូងគេដែលអនុវត្តគម្រោង REDD+ ដែលជាគំនិតផ្តួចផ្តើមជាសកលដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយការពារការបំប្លែងព្រៃឈើ និងការរេចរឹលនៃព្រៃឈើក្នុងប្រទេសកំពុងអភិវឌ្ឍន៍​ ហើយទាំងនេះជាមូលហេតុចម្បងនៃការអភិរក្សព្រៃឈើ និងការលើកកម្ពស់ការប្រមូលផ្តុំកាបូន។ ធនាគារ អ៊ូរី គ្រោងនឹងវិនិយោគឡើងវិញនូវប្រាក់ចំណូលទាំងអស់ដែលបានមកពីការលក់ “ឥណទានកាបូន” ពីក្នុងអំឡុងពេលអនុវត្តគម្រោងទៅក្នុងគម្រោងផ្ទាល់ ដើម្បីធានាដល់ការអភិរក្ស និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី និងព្រៃឈើ។

លោក Cho Byung-kyu ប្រធានការិយាល័យកណ្តាលធនាគារ អ៊ូរី ប្រទេសកូរ៉េបាននិយាយថា “យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគម្រោងនេះ ដែលនឹងក្លាយជាករណីគំរូមួយសម្រាប់ការថែរក្សាព្រៃឈើរបស់ប្រទេសកម្ពុជា និងសម្រាប់ការលើកកម្ពស់ការរួមរស់ជាមួយគ្នារវាងប្រព័ន្ធអេកូឡូស៊ី និងប្រជាជនក្នុងតំបន់” ។ លោកបានបន្ថែមថា “នៅពេលអនាគត ធនាគារ អ៊ូរី នឹងបន្តអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រង ESG (ការគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ចសកល) ជាច្រើនដូចជា ការបន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការអភិរក្សជីវចម្រុះ” ។

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ 2014 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ 2022។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។

គិតត្រឹមខែធ្នូ ឆ្នាំ 2023 ធនាគារ អ៊ូរី មានសាខាចំនួន 140 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 455 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​1.4 ពាន់លាន សំពៀតឥណទាន 1,212​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ 434 លានដុល្លារ។

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង