ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជា អ្នកនាំមុខទាំង៥ នៅក្នុងវិស័យ ធនាគារ នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី បានប្រារព្ធសន្និបាតស្តីពីយុទ្ធសាស្ត្រអាជីវកម្មឆ្នាំ ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីបូកសរុប​ វាយតម្លៃ និងផ្តល់រង្វាន់លើទឹកចិត្តដល់ការសម្រេចសមិទ្ធផលក្នុងឆ្នាំ ២០២២ ព្រមទាំងការពង្រឹងយុទ្ធសាស្រ្ត និងគោលដៅអាជីវកម្មសម្រាប់ឆ្នាំថ្មី ដើម្បីក្លាយជាធនាគារមួយក្នុងចំណោមធនាគារកំពូលរបស់កម្ពុជាជាមួយនឹងការផ្តល់សេវាកម្មដែលមានភាពរហ័សបំផុត ងាយស្រួលបំផុត និងប្រកបដោយភាពច្នៃប្រឌិត។

          

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិ និងគណៈប្រតិភូ និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រធានតំបន់ និងសាខា ព្រមទាំងអ្នកទទួលរង្វាន់ពីការបំពេញការងារបានល្អបំផុតពីសាខាទូទាំងប្រទេសរបស់ធនាគារ អ៊ូរី ។​​

លើសពីការប្រារព្ធ ពិធីលៀងសាយភោជន៍ នាយកដ្ឋាន ការិយាល័យប្រចាំតំបន់ និងសាខា ព្រមទាំងបុគ្គលិកដែលមាន​សមិទ្ធផលការងារល្អបំផុត ត្រូវបានផ្តល់រង្វាន់ ដោយលោកនាយកប្រតិបត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់សម្រាប់ការរួមចំណែកបំពេញការងាររបស់ពួកគេដល់ធនាគារក្នុងកំឡុងឆ្នាំ ២០២២។
សាររបស់ លោកនាយកប្រតិបត្តិ ផ្តោតលើការពង្រឹងការគ្រប់គ្រងផ្ទៃក្នុង ដើម្បីឱ្យមានភាពរីកចម្រើនប្រកបដោយនិរន្តភាព និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារធំជាងគេទាំង ៥ នៅកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ។ លើសពីនេះមានសារពិសេសពីការិយាល័យកណ្តាលរបស់ Global Group និងតំណាងម្ចាស់ភាគហ៊ុនពី ក្រុមហ៊ុនមេ ដើម្បីកោតសរសើរ និងលើកទឹកចិត្ត ដល់​ធនាគារ​​ អ៊ូរី ខេមបូឌា ផងដែរ​។

ធនាគារ អ៊ូរី បានបង្កើនសក្តានុពលរបស់ខ្លួនកាន់តែរឹងមាំតាមរយៈការអភិវឌ្ឍខ្លួនប្រកបដោយនិរន្តភាព។ ដោយមើលឃើញពីសារៈសំខាន់នៃការអភិវឌ្ឍសង្គមរបស់កម្ពុជា ធនាគារ អ៊ូរី ចូលរួមចំណែកដល់សង្គមតាមរយៈគម្រោង ការងារសង្គមជាច្រើន រួមមានការជួយដល់គ្រួសារដែលមានទឹកជំនន់ជាមួយធនាគារជាតិនៃកម្ពុជា​ ក្នុងឆ្នាំ ២០២២ ហើយថ្មីៗនេះបានចុះហត្ថលេខាលើ អនុស្សរណៈ ជាមួយសាកលវិទ្យាល័យធំបំផុតរបស់កម្ពុជា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ១០០ នាក់​ក្នុង១ឆ្នាំ។​  ទាំងនេះសបង្ហាញថា ធនាគារ អ៊ូរី មានការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យចម្រើនជាមួយគ្នាជាមួយកំណើនអាជីវកម្ម។

 

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក នៅឆ្នាំ ២០១១​ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ កាលពីខែវិច្ឆិកាឆ្នាំ២០២១ និងបានដាក់ណើរការជាធនាគារពាណិជ្ជនាខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មយ៉ាងទូលំទូលាយនៅទីផ្សាកម្ពុជា។

គិតត្រឹមខែមករា ឆ្នាំ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤១៧ នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន ផលប័ត្រប្រាក់កម្ចី ១,១៨២ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

Share