រាជធានីភ្នំពេញ – ថ្ងៃទី11 ខែតុលា ឆ្នាំ2021 – គិតត្រឹមខែសីហា ឆ្នាំ 2021 ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបឈានដល់ចំនួនមួយពាន់លានដុល្លារអាមេរិក។ ធនាគារ អ៊ូរី បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង 25ឆ្នាំ មកហើយ ដែលមាន បណ្តាញសាខាចំនួន 138 ទូទាំងប្រទេស និងមានបុគ្គលិកជាង 3,500 នាក់ ប្រកបដោយភាពរួសរាយរាក់ទាក់ និងបទពិសោធន៍ខ្ពស់។
លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ នៃធនាគារ អ៊ូរី បានមានប្រសាសន៍ថា “ការសម្រេចបាននូវទ្រព្យសកម្មសរុបចំនួន មួយពាន់លានដុល្លារអាមេរិក នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតរបស់ ធនាគារ អ៊ូរី ដោយសរបញ្ជាក់អំពីការបន្តភាពរីកចម្រើន ឲ្យកាន់តែប្រសើរឡើង។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជន បុគ្គលិក គណៈគ្រប់គ្រង ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងរួមចំណែកចំពោះភាពជោគជ័យដ៏អស្ចារ្យនេះ។ យើងខ្ញុំ នឹងបន្តបម្រើសេវាហិរញ្ញវត្ដុជូនដល់អតិថិជនទាំងអស់ ជាមួយនឹងសេវាកម្ម ដ៏ល្អបំផុតក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត”
បន្ថែមពីលើការរីកចម្រើននៃទ្រព្យសកម្មសរុប ដោយគិតត្រឹមខែសីហា ឆ្នាំ2021 ធនាគារ អ៊ូរី មាន ផលប័ត្រឥណនទានសរុបចំនួន 823 លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុបចំនួន 170 លានដុល្លារអាមេរិក និង អតិថិជនចំនួន 308,707 នាក់។
ធនាគារ អ៊ូរី ប្តេជ្ញាផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជាមួយសេវាកម្មរហ័សទាន់ចិត្ត និងផ្តល់ងាយស្រួលតាមតម្រូវការរបស់អតិថិជនទាំងអស់នៅប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន ០២៣ ៩៦៣ ៣៣៣ | ០៨១ ៣៣១ ៣៣៣ ឬ គេហទំព័រ www.wooribank.com.kh ឬ ហ្វេសប៊ុក www.facebook.com/wooribankkhអំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគាពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។ ធនាគារ អ៊ូរី បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាផ្សេងៗទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបចំនួន ១ ប៊ីលានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៨២៣ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៧០ លានដុល្លារអាមេរិក។