បុគ្គលិកធនាគារ អ៊ូរី ស្ម័គ្រចិត្តបរិច្ចាគឈាម ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ “ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”!

ភ្នំពេញ៖ ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២២ ធនាគារ អ៊ូរី បានធ្វើការសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរៀបចំកម្មវិធីផ្ដល់ឈាមដោយស្ម័គ្រចិត្ត​ ក្រោមប្រធានបទ “ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”  ​ នៅទីស្នាក់ការ​កណ្តាល​ ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ ។​​

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសហការី និង លោក ហ៊ុន សុភ័ក្រ្ដ អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម១ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ធនាគារ អ៊ូរី ចំនួន៦០នាក់។

 លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសម្តែងនូវសេចក្តី​សប្បាយ​រីករាយដោយឃើញបុគ្គលិក ធនាគារអ៊ូរី ចូលរួមយ៉ាងសកម្មនៅក្នុងការស្ម័គ្រចិត្តផ្តល់ឈាម ​ ជាមួយមជ្ឈមណ្ឌលយើង។​ ​លោកបន្តថា​ កម្មវិធីបរិច្ចាគឈាមដែលរៀបចំឡើងដោយ ធនាគារ អ៊ូរី ខេមបូឌា នាថ្ងៃនេះ គឺជាប្រធានបទ ដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងយ៉ាងសំខាន់២គឺ (១) ដើម្បីបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា និង(២) ដើម្បីផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

   

 

តំណាងឱ្យ ធនាគារ អ៊ូរី លោក ហ៊ុន សុភ័ក្រ្ដបានមានប្រសាសន៍ថា “‌‌ធនាគា អ៊ូរី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍប្រទេសតាមរយៈការផ្ដល់ការងារក្នុងវិស័យ ធនាគារ សម្រាប់ប្រជាជនកម្ពុជាដោយក្នុងនោះមានបុគ្គលិករាប់ពាន់នាក់  រួមទាំងបុគ្គលិកកម្មសិក្សា សិក្ខាកាម និង ជាពិសេសអភិវឌ្ឍធនធានមនុស្សគ្រប់ជំនាញសម្រាប់អ្នកដែលទើបបញ្ចប់ការសិក្សាថ្មីតាមរយះ កម្មវិធីបណ្តុះបណ្តាល ពន្លកថ្មី ។ យើងក៏បានចូលរួមក្នុងសកម្មភាពសង្គមនាៗ ជាច្រើនទៀតដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលក្នុងនោះរួមទាំងការបរិច្ចាគឈាម ផងដែរ ហើយនេះជាការរួមចំណែកដ៏ធំមួយម្ដងទៀតជាមួយនឹងការបរិច្ចាគឈាមតាមរយះ មជ្ឈមណ្ឌលជាតិផ្ដល់ ឈាមកម្ពុជា”។

ការរៀបចំកម្មវិធីនេះឡើង បានសបញ្ជាក់ឱ្យឃើញពីទំនួលខុសត្រូវសង្គម និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គម ជាពិសេសការសង្គ្រោះជិវិត ចំពោះអ្នកដែលត្រូវការឈាម ក្នុងនាមជាស្ថាប័នឯកជនមួយដែលបាន បម្រើជូននូវសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាអស់រយៈពេល ​៣០ ឆ្នាំមកហើយ​ ។​ ​

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០​ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ,៣ ពាន់លានដុល្លារអាមេរិក     ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់។​

Share