(ភ្នំពេញ)៖ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមជ្រោយចង្វារ សាលាបឋមសិក្សាជ្រោយចង្វារ និងសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង បានទទួលបណ្ណាល័យឌីជីថល និងបន្ទប់កុំព្យូទ័រ ដ៏ថ្មីស្រឡាងពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក តាមរយៈអង្គការឆាលហ្វាន និងអង្គការបង្រៀនដើម្បីកម្ពុជា ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
នេះមិនត្រឹមតែជាការបរិច្ចាគកុំព្យូទ័រ សម្ភារៈ និងសៀវភៅអានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឈានទៅចាប់យកចំណេះដឹងដ៏ទូលំទូលាយ ការផ្សាភ្ជាប់គម្លាតឌីជីថល និងការផ្តល់ឱ្យសិស្សានុសិស្សនូវឧបករណ៍ចាំបាច់ដើម្បីកសាងអនាគតរបស់ពួកគេ។ បច្ចេកវិទ្យាទំនើបមានឥទ្ធិពលអាចធ្វើឱ្យថ្នាក់រៀនក្លាយទៅជាកន្លែងសិក្សាមួយដ៏រស់រវើក អាចជួយពង្រឹងសិស្សានុសិស្សដោយផ្ដល់ជំនាញកុំព្យូទ័រចាំបាច់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលទាំងនេះជាការរួមចំណែកកសាងធនធានមនុស្សផ្នែកឌីជីថលប្រកបដោយទំនួលខុសត្រូវ និងការយល់ដឹងជាសកល។
នេះគឺជាការចាប់ផ្តើមទំព័រថ្មីនៃការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាពេលមួយអនុញ្ញាតឱ្យកុមារគ្រប់រូបមានឱកាសសិក្សារៀនសូត្រ លូតលាស់ និងរីកចម្រើននៅក្នុងវិស័យឌីជីថល។
ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ពិធីសម្ពោធនេះ គឺជាជោគជ័យដ៏ធំធេងមួយ ឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យរបស់យើង។ ឯកឧត្តមបានសាទរចំពោះសំណង់ថ្មីទាំងនេះ ថាជាសញ្ញានៃវឌ្ឍនភាព ដែលនឹងផ្តល់ដល់សិស្សានុសិស្សជាមួយនឹងជំនាញឌីជីថលដែលពួកគេត្រូវការដើម្បីអភិវឌ្ឍសមត្ថភាពក្នុងសតវត្សទី ២១ និងជួយជម្រុញអនាគតរបស់ប្រទេសកម្ពុជាទៅកាន់យុគសម័យនៃវឌ្ឍនភាពដ៏អស្ចារ្យ។
លោក ហុង ជូគីម នាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជឿជាក់ថា ការបរិច្ចាគធនធាន គឺមិនទាន់ឈានដល់សក្តានុពលពេញលេញរបស់គម្រោងនេះឡើយ។ ផ្ទុយទៅវិញ លោក ក៏ដូចជា ធនាគារ អ៊ូរី យល់ឃើញថា នេះជាការវិនិយោគយុទ្ធសាស្ត្រមួយទៅក្នុងអនាគតរបស់ប្រទេសកម្ពុជា។ ទឹកមុខរីករាយនិងសេចក្តីរំភើបរបស់សិស្សានុសិស្ស បានក្លាយជាកត្តាជំរុញការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ អ៊ូរី ក្នុងការបន្តផ្តល់ដល់យុវជនកម្ពុជាក្នុងនាមជាពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ។
លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេស អង្គការឆាលហ្វានកម្ពុជា៖ “ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងដើរតួជាទីកន្លែងអប់រំឌីជីថល ក្នុងការកសាងធនធានមនុស្សឌីជីថល ដែលគ្របដណ្តប់លើមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលកុមារកម្ពុជា ជាច្រើនជំនាន់នឹងទទួលបាន
អត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍសមត្ថភាពនាពេលអនាគតរបស់ពួកគេ”។
លោក យ៉ុងគី វ៉ាង នាយកប្រតិបត្តិនៃអង្គការឆាលហ្វានកូរ៉េ៖ “សម្រាប់អង្គការឆាលហ្វានកូរ៉េ យើងជឿជាក់ថាកុមារគ្រប់រូបសក្ដិសមនឹងទទួលបានឱកាសដើម្បីបង្ហាញពីសក្តានុពលរបស់ពួកគេ។ សំណង់ថ្មីទាំងនេះ គឺមិនត្រឹមតែជាបន្ទប់កុំព្យូទ័រ និងបណ្ណាល័យប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការគាំទ្រដល់ក្ដីស្រមៃ និងសក្ដានុពលរបស់សិស្សានុសិស្សកម្ពុជា»។
ពិធីសម្ពោធបន្ទប់កុំព្យូទ័រ និងបណ្ណាល័យឌីជីថលនេះ បានបណ្ដុះនូវស្មារតីទំនួលខុសត្រូវដ៏ជ្រាលជ្រៅ និងក្ដីរំភើបឥតឧបមា ចំពោះ លោក ស៊ីវ មុនីរ័ត្ន ស្ថាបនិក និងអគ្គនាយកប្រតិបត្តិ អង្គការបង្រៀនដើម្បីកម្ពុជា។ លោកទទួលស្គាល់ថា នេះជាការចាប់ផ្ដើមនៃដំណើរផ្លាស់ប្តូរថ្មីមួយ ហើយលោកក៏បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឱ្យបានសិស្សានុសិស្សគ្រប់រូបអាចបង្កើនសក្តានុពលឌីជីថលរបស់ពួកគេ និងអាចប្រើប្រាស់ធនធានទាំងនេះដើម្បីរីកចម្រើនជាលំដាប់។
គំនិតផ្តួចផ្តើមនេះ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនៃការអប់រំរបស់ប្រទេសកម្ពុជា។ ជាទីដែលកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងការប្តេជ្ញាចិត្ត រួមគ្នាត្រួសត្រាយផ្លូវសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់សម្រាប់កុមារគ្រប់រូប។
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់
អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ 2014 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ 2022។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។
គិតត្រឹមខែធ្នូ ឆ្នាំ 2023 ធនាគារ អ៊ូរី មានសាខាចំនួន 140 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 455 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប1.4 ពាន់លាន សំពៀតឥណទាន 1,212 លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 434 លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”