“ទិវាអតិថិជន អ៊ូរី” ទិវានៃការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ របស់ធនាគារអ៊ូរី !

ភ្នំពេញ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានកំណត់ជាថ្ងៃនៃ ទិវាអតិថិជន អ៊ូរី ដែលមានវត្តមានការចូលរួម ពី អគ្គនាយកប្រតិបត្តិ​ លោក លោក គីម ហុង ជូ រួមជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៅគ្រប់សាខាទាំងអស់របស់​ ធនាគារ អ៊ូរី ទូទាំងប្រទេស ដើម្បីទទួលស្វាគមន៍ និងបម្រើសេវាកម្មដោយផ្ទាល់​ ជូនដល់អតិថិជន។​ កម្មវិធី ​​“ទិវាអតិថិជន អ៊ូរី” ប្រចាំឆ្នាំ ២០២២ ត្រូវបានធ្វើឡើងជាលើកដំបូង ក្រោយពីបានក្លាយខ្លួនជា ធនាគារពាណិជ្ជកាលពីដើមឆ្នាំ ២០២២។ កម្មវិធីនេះ ប្រារព្ធឡើងក្នុង គោលបំណង​បីសំខាន់ៗ រួមមាន ៖

១​.​  ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនរបស់ធនាគារ អ៊ូរី ទាំងអស់នៅគ្រប់ការិយាល័យសាខា។​

២.  ដើម្បីបង្កើនទំនាក់ទំនងរវាង ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អ៊ូរី ជាមួយអតិថិជន និងបុគ្គលិកសាខា តាមរយៈការបម្រើសេវាកម្មដោយផ្ទាល់ជូនដល់អតិថិជន  នៅតាមបណ្តាសាខាទាំង ១៣៨ ទូទាំងប្រទេស។

៣. ដើម្បីបង្កើតនូវបទពិសោធន៍ល្អៗ និងអារម្មណ៍ល្អៗ ជូនដល់អតិថិជនរបស់ធនាគារ អ៊ូរី នៅគ្រប់បណ្តាសាខាទាំងអស់ ក៏ដូចជាបង្ហាញឲ្យឃើញថា ការបម្រើសេវាអតិថិជន គឺជាទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ រួមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់គ្រប់កម្រិតផងដែរ។

ចាប់ពីម៉ោង​​ ៨:០០ ព្រឹក រហូត ដល់ ១២:០០ ថ្ងៃត្រង់ រាល់អតិថិជន ទាំងអស់ដែលអញ្ជើញមកទទួលសេវាកម្មនៅ ធនាគារអ៊ូរី ដែលមានដូចជា បើកគណនី ដាក់ប្រាក់ ទូទាត់ប្រាក់កម្ចី ផ្ទេរប្រាក់ ​និងសេវាកម្ម​ផ្សេងៗ​ទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវ​កិតិ្តយស ជាមួយនឹងសេវាកម្មពិសេស ដែលមិនធ្លាប់មានពីមុនមក។

 

អតិថិជនដែលបានចូលរួម ទទួលបានការប្រគល់ជូននូវកាដូរ អាហារសម្រន់ ភេសជ្ជៈ ដើម្បីជាការស្វាគមន៍អតិថិជន ពីសំណាក់លោកអគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រងគ្រប់ជាន់ខ្ពស់​ និងប្រធានសាខា។ បន្ទាប់មកមានការ​ជជែក សំណេះសំណាលជាមួយអតិថិជន បន្តដោយការថតរូបអនុស្សាវរីយ៍ និងបញ្ចប់ដោយការជូនដំណើរអតិថិជន មុនពេលអតិថិជនចាកចេញពីសាខា ប្រកបដោយការយកចិត្តទុកដាក់បំផុត ពីបុគ្គលិក និងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់។ ​

កម្មវិធីនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងថ្លែងអំណរអរគុណពីសំណាក់ ធនាគារ អ៊ូរី ដល់អតិថិជនចំពោះការគាំទ្រ និងជឿជាក់មកលើសេវាកម្មហិរញ្ញវត្ថុរបស់យើង​កន្លងមក ជិត៣០ឆ្នាំមកនេះ។

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០​ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ,៣ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់

Share