សារពី លោក សុន ឆុលស៊ូ, អគ្គនាយកប្រតិបត្តិ

ជូនចំពោះអតិថិជនជាទីគោរព!

ខ្ញុំមានកិត្តិយស និងសេចក្តីរំភើបរីករាយដែលបានចូលកាន់តួនាទីជាអគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។ ការចូលរួមជាមួយធនាគារ អ៊ូរី នេះគឺជាឯកសិទ្ធិពិសេសមួយ ហើយខ្ញុំមានឆន្ទៈក្នុងការរួមចំណែកក្នុងការបន្តភាពជោគជ័យរបស់ធនាគារនៅក្នុងទីផ្សារកម្ពុជា។​

ពេញមួយអាជីពរបស់ខ្ញុំនៅធនាគារ អ៊ូរី ខ្ញុំបានផ្តោតលើការស្វែងយល់ និងបំពេញតម្រូវការហិរញ្ញវត្ថុដែលកំពុងវិវត្តរបស់អតិថិជនរបស់យើង។ ខ្ញុំជឿជាក់លើការជំរុញទំនាក់ទំនងអតិថិជនឱ្យកាន់តែរឹងមាំ​និង ផ្អែកលើការជឿទុកចិត្ត តម្លាភាព និងការផ្តល់សេវាកម្មតាមតម្រូវការរបស់អតិថិជន។​

ក្នុងនាមជាអគ្គនាយកប្រតិបត្តិ ខ្ញុំប្តេជ្ញាដឹកនាំ ធនាគារ អ៊ូរី ឆ្ពោះទៅរកឧត្តមភាពថ្មី។ យើងនឹងបង្កើនការច្នៃប្រឌិត ពង្រឹងការផ្តល់សេវារបស់យើង និងពង្រឹងភាពជាដៃគូរបស់យើង ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ ឆ្លាតវៃ និងល្អបំផុតតាមដែលអាចធ្វើទៅបាន។ យើង​នឹង​បន្ត​គាំទ្រ​ដល់​កំណើន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ទន្ទឹម​នឹង​ការ​ចូលរួមបានឱ្យបានកាន់តែច្រើន លើ​ការ​ទទួល​ខុស​ត្រូវ​សង្គមរបស់​ក្រុមហ៊ុន។

ខ្ញុំប្តេជ្ញាយ៉ាងមុតមាំថានឹង​ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារដែលពោពេញដោយទេពកោសល្យរបស់យើងដើម្បីបម្រើអតិថិជន និងសហគមន៍កម្ពុជាឱ្យកាន់តែទូលំទូលាយ នៅក្នុងដំណើរការចាប់ផ្តើមជំពូកថ្មីដ៏គួរឱ្យរំភើបនេះ។​

ដោយក្តីគោរព

សុន ឆុលស៊ូ

អគ្គនាយកប្រតិបត្តិ

ធនាគារ អ៊ូរី​ (ខេមបូឌា) ម.ក​

លោក សុន ឆុលស៊ូ

អគ្គនាយកប្រតិបត្តិ

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង