គណៈកម្មាធិការប្រតិបត្តិរបស់យើង

លោក សុន ឆុលស៊ូ, អគ្គនាយកប្រតិបត្តិ

លោក សុន ឆុលស៊ូ បានធ្វើការជាមួយធនាគារ អ៊ូរី នៃប្រទេសកូរ៉េ ចាប់តាំងពីខែ មករា ឆ្នាំ 1995 ក្នុងមុខតំណែងផ្សេងៗ ចាប់ផ្តើមពីមន្រ្តីធម្មតាម្នាក់ រហូតទទួលបានតំណែងអ្នកគ្រប់គ្រងទូទៅ។ ការងារអាជីពរបស់លោកគឺវិស័យផ្នែកលក់ ដែលបូករួមទាំងបុគ្គលិកសាខា ជំនួយការប្រធានសាខា រហូតក្លាយជាប្រធានសាខា។ ក្រៅពីនេះលោកក៏មានជំនាញពិសេសក្នុងវិស័យសាជីវកម្ម ផងដែរ ដែលក្នុងរួមមានផ្នែកហិរញ្ញវត្ថុ និងការលក់ឥណទានសាជីវកម្ម។ ក្នុងមុខងារគាំទ្រផ្សេងទៀតលោកមានតូនាទីជាអ្នកជួយសម្រួលដល់ផ្នែកគាំទ្រអាជីវកម្ម ដូចជាក្រុមគាំទ្រអាជីវកម្ម នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានធនធានមនុស្ស ការិយាល័យតំបន់ និងនាយកដ្ឋានវិភាគឥណទាន និងការអនុម័ត ដែលផ្តោតលើសហគ្រាសសាជីវកម្មធំៗផងដែរ។ ទាក់ទងនឹងបទពិសោធន៍បម្រើការងារនៅក្រៅប្រទេស លោកធ្លាប់ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិធនាគារ អ៊ូរី នៃប្រទេស វៀតណាម ក្នុងកំឡុងឆ្នាំ 2019 ដល់ឆ្នាំ 2022។

កាលពីថ្មីៗនៅចុងឆ្នាំ 2024នេះ លោក សុន ឆុលស៊ូ ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិ នៃធនាគា អ៊ូរី (ខេមបូឌា) ម.ក

លោក សុន ឆុលស៊ូ
លោក សុន ឆុលស៊ូ

លោក ដុង វូ ស៊ីន, អគ្គនាយកហិរញ្ញវត្ថុ

លោក ដុង វូ ស៊ីន មានបទពិសោធន៍ធ្វើការនៅ ធនាគារ អ៊ូរី ប្រទេសកូរ៉េ អស់រយៈពេលជាង 21 ឆ្នាំមកហើយ ហើយមានបទពិសោធន៍ជាច្រើនក្នុងផ្នែកលក់ ប្រតិបត្តិការ ការអភិវឌ្ឍន៍ផលិតផល យុទ្ធសាស្រ្ត និងផែនការ គ្រប់គ្រងហិរញ្ញវត្ថុនិងរតនាគារ ការជួញដូររូបិយប័ណ្ណបរទេស និងការគ្រប់គ្រងមូលនិធិ។ លោក ដុង វូ ស៊ីន បានទទួលបរិញ្ញាបត្រផ្នែក វិទ្យាសាស្រ្តសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Kyonggi ប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំពីឆ្នាំ ២០០១។

លោក ដុង វូ ស៊ីន ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុថ្មីរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នៅខែកក្កដា ឆ្នាំ 2023 ។

លោក ដុង វូ ស៊ីន
លោក ដុង វូ ស៊ីន

លោក លី ហ្យូសក , អគ្គនាយកគាំទ្រប្រតិបត្តិការ 

លោក លី បានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៃមហាវិទ្យាល័យនយោបាយ និងសេដ្ឋកិច្ច (ជំនាញខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ) នៅសាកលវិទ្យាល័យ ខ្យ៉ង ហ៊ី នៃប្រទេសកូរ៉េក្នុងឆ្នាំ២០០៤។

ក្នុងឆ្នាំ ២០០៦ លោក លី បានចូលបម្រើការងារជាមួយធនាគារ អ៊ូរី (កូរ៉េ)  តាំងពីពេលនោះមក គាត់បានបន្តអាជីពការងាររបស់គាត់មួយនេះរហូតមកដល់បច្ចុប្បន្ន ជាមួយនឹងបទពិសោធន៍ជាច្រើនតាមរយៈមុខតំណែងផ្សេងៗ។គាត់បានចាប់ផ្តើមធ្វើការជាជំនួយការអ្នកគ្រប់គ្រង ផ្នែកទីផ្សារនិងលក់ សម្រាប់នាយកដ្ឋានសាជីវកម្មធនាគារ។​

បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការអស់រយៈពេលជាង១៥ឆ្នាំ ជាមួយធនាគារអ៊ូរី (កូរ៉េ) បច្ចុប្បន្ននេះគាត់បានកំពុងធ្វើការជា អគ្គនាយកគាំទ្រប្រតិបត្តិការ នៅធនាគារ អ៊ូរី​ (ខេមបូឌា) ចាប់តាំងពីខែសីហា ឆ្នាំ២០២២។

លោក លី ហ្យូសក
លោក លី ហ្យូសក

លោក សុខ សុថា, អគ្គនាយកប្រតិបត្តិការ ក្រុមធុរកិច្ច 1

លោក សុថា គឺជាអគ្គនាយកប្រតិបត្តិការប្រចាំក្រុមធុរកិច្ចទី1 នៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ លោកមានបទពិសោធន៍18ឆ្នាំទៅលើវិស័យធនាគារ និងមីក្រូហ្វាយនែន។ លោកបានចូលបម្រើការជាមន្រ្តីឥណទានចាប់តាំងពីឆ្នាំ2005 ហើយបានវិវត្តន៍ខ្លួនជាបន្តបន្ទាប់នៅក្នុងមុខតំណែងសំខាន់ៗជាច្រើនដូចជា ប្រធានសាខា ប្រធានតំបន់ ប្រធានប្រតិបត្តិការ និងអគ្គនាយកប្រតិបត្តិការ។

លោក សុថា បានបញ្ចប់បិរញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅឆ្នាំ2004 និងអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសកលវិទ្យាល័យបៀលប្រាយ។

លោកក៏បានចូលរួមវគ្គសិក្សាជាច្រើនដែលទាក់ទងទៅនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងវគ្គសិក្សាអន្តជាតិពី Boulder Institute of Microfinance, Turin ប្រទេសអ៊ីតាលីក្នុងឆ្នាំ 2016។​

លោក សុខ សុថា
លោក សុខ សុថា

លោក ព្រាប ពិសិដ្ឋ, អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម ២

មានស្រុកកំណើតនៅខេត្តកណ្តាល លោក ពិសិដ្ឋមានបទពិសោធន៍យ៉ាងច្រើនជាងមួយទសវត្សរ៍លើវិស័យអភិវឌ្ឍន៍ បម្រើអតិថិជន ការគ្រប់គ្រងកម្មវិធីឧបត្ថម ទំនាក់ទំនង​សាធារណៈ និងរដ្ឋបាល ព្រមទាំងភាពជាអ្នកដឹកនាំនិងការគ្រប់គ្រង មុនពេលដែលគាត់ចូលខ្លួនប្រលូកក្នុងវិស័យហិរញ្ញវត្ថុ។​ អាជីពរបស់លោកមានជាមួយធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក គឺចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨។  កាលពីមុនមក លោកបានបម្រើការងារឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (កម្ពុជា) និងលេខាធិការដ្ឋានមុខងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ពិសិដ្ឋ ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម​ពីសាកលវិទ្យាល័យ Anglia Ruskin, Global FTMS Campus នៅប្រទេសសឹង្ហបូរី ។ លោកក៏មានបរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ក្នុងការគ្រប់គ្រងសហគ្រាស និងវិញ្ញាបត្ររងនៃវិជ្ជាជីវៈច្បាប់ មកពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច​ នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ព្រាប ពិសិដ្ឋ
លោក ព្រាប ពិសិដ្ឋ

លោក ហ៊ុន សុភ័ក្រ្ដ, អគ្គនាយកឥណទាន

លោក ហ៊ុន សុភ័ក្រ្ត គឺជាអគ្គនាយកឥណទាននៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ លោកមានបទពិសោធន៍រយៈពេល 18ឆ្នាំ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ បន្ទាប់ពីទទួលបាន បទពិសោធន៍11ឆ្នាំ នៅធនាគារ អេស៊ីលីដា ក្នុងតួនាទីជានាយករងឥណទានសាជីវកម្ម លោកបានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដោយជោគជ័យក្រោមឈ្មោះថា ហ្គ្រីន សេនត្រល់ ចាប់តាំងពី ខែមេសា ឆ្នាំ2008 ដល់ ខែវិច្ឆិកា ឆ្នាំ 2010។ ហើយគាត់គឺជា ស្ថាបនិកនៃគ្រឹះស្ថាន ម្លិះ ហ្វាយនែន ចាប់ពីខែវិច្ឆិកា ឆ្នាំ 2010 និងបានកម្លាយខ្លួនដោយជោគជ័យជា គ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា ដែលជាផ្នែកមួយនៃធនាគារ អ៊ូរី ប្រទេសកូរ៉េ ជាគ្រឹះស្ថានហិរញ្ញវត្ថុសកល ហើយលោកមានតួនាទីជានាយកគ្រប់គ្រងទូទៅ។

ចាប់តាំងពីមានការគួបបញ្ចូលជាមួយនឹងធនាគារ អ៊ូរី ពីឆ្នាំ2014 លោក ហ៊ុន សុភ័ក្រ្ត ដើរតួនាទីយ៉ាងសំខាន់ជានាយកគ្រប់គ្រង ទូទៅ និងដឹកនាំប្រតិបត្តិការអាជីវកម្មទាំងមូលកើនឡើងជាលំដាប់ ទាំងបរិមាណ និងគុណភាពនៃឥណទានដែលធ្វើឱ្យគ្រឹះស្ថាន អ៊ូ រី ហ្វាយនែន ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលេខ1 ចាប់តាំងពី ឆ្នាំ 2018 ផ្អែកលើគុណភាពឥណទាន ទ្រព្យសកម្ម និងប្រាក់ចំណេញ។ លោកទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រង និង ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសកលវិទ្យាល័យជាតិគ្រប់គ្រង នៅកម្ពុជា ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែល ទាក់ទងនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

លោក ហ៊ុន សុភ័ក្រ្ដ
លោក ហ៊ុន សុភ័ក្រ្ដ

លោក វ៉ា លួង សូរិន, អគ្គនាយកព័ត៌មានវិទ្យា

លោក សូរិន បានចូលរូមជាមួយធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក ក្នុងឆ្នាំ ២០១៥ ដោយលោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តព័ត៌មានវិទ្យាពីសកលវិទ្យាល័យ KMUT​ ដែលនៅភាគខាងជើងនៃទីក្រុងបាងកក ក្នុងឆ្នាំ ២០០៩។ លោក សូរិនជាអ្នកដឹកនាំផ្នែកយុទ្ធសាស្រ្តព័ត៌មានវិទ្យាជាមួយនឹងបទពិសោធន៍ជាង១៥ ឆ្នាំ លើការគាំទ្រដោយជោគជ័យជាច្រើនខាងបច្ចេកវិទ្យា ការអនុវត្ត និងការរួមចំណែកលើកំនើនធុរកិច្ចតាមរយៈការប្រើប្រាស់បចេ្ចកវិទ្យាឲ្យមានប្រយោជន៍ ការកាត់បន្ថយការចំណាយប្រតិបត្តិការ ការបង្កើនគុណតម្លៃនៃអាជីកម្មនិងម្ចាស់ហ៊ុន។ បទពិសោធន៍ក្នុងសហគ្រាសព័ត៌មានវិទ្យានៃក្រុមហ៊ុនអភិវឌ្ឍន៍ software Telco, ISP, Tech startup និងវិស័យធនាគារ ព្រមទាំងក្រុមហ៊ុនពហុជាតិដែលមានវប្បធម៌ចម្រុះ។ ជំនាញគោលរបស់លោកសូរិនរួមមាន៖ ការផ្លាស់ប្រែផ្នែកឌីជីថល ការអភិវឌ្ឍ Agile Software និង Enterprise Architecture អភិបាលកិច្ចនៃសហគ្រាស​ព័ត៌មានវិទ្យា​ ការគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា ប្រតិបត្តិការព័ត៌មានវិទ្យា ការអភិវឌ្ឍន៍ព័ត៌មានវិទ្យា បច្ចេកវិទ្យាសន្តិសុខ ការច្នៃឡើងវិញ និងបង្កើតដំណើរការអាជីវកម្មតាមបែបស្វ័យប្រវត្តិ និងរៀបចំផែនការថវិកានិងការគ្រប់គ្រងថវិកា។ សូរិនបានចូលរួមនិងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អនៅក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេស និងមិនបច្ចេកទេសផ្សេងៗទាំងក្នុងនិងក្រៅស្រុកដូចជាប្រព័ន្ធទូទាត់ប្រាក់ ប្រព័ន្ធគិតប្រាក់និងដាក់អត្រា ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដា​ ISO ៩០០១: ២០០០ ផែនការនៃភាពដឹកនាំ ការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម បច្ចេកវិទ្យាសន្តិសុខនិង សវនកម្មព័ត៌មានវិទ្យា  ITIL ការបណ្តុះបណ្តាលបច្ចេកទេស T២៤ ។ លោកសូរិនក៏ត្រូវបានអញ្ជើញឱ្យធ្វើការបង្រៀននៅសាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើការតែងតាំងតួនាទីជាអគ្គនាយកព័ត៌មានវិទ្យានាពេលបច្ចុប្បន្ន លោកក៏ទទួលបន្ទុកតួនាទីជាអគ្គនាយកសន្តិសុខព័ត៌មានវិទ្យា តួនាទីជាប្រធានគណៈកម្មាធិការព័ត៌មានវិទ្យា និងគណៈកម្មាធិការយុទ្ធសាស្រ្តព័ត៌មានវិទ្យា និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៅធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក។

លោក វ៉ា លួង សូរិន
លោក វ៉ា លួង សូរិន

លោកស្រី តុប សុក្រសម្ភារ, អគ្គនាយិកាគ្រប់គ្រងហានិភ័យ

លោកស្រី សម្ភារ បានចូលរួមការងារជាមួយធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក នៅក្នុងឆ្នាំ ២០០២ ក្នុងតួនាទីជានាយិកាហិរញ្ញវត្ថុ និង កិច្ចការរដ្ឋបាល។ លោកស្រីបានទទួលតំណែងជាអគ្គនាយិកាប្រតិបត្តិការក្នុងឆ្នាំ ២០០៨។ ចាប់ពីចុងខែមីនា ឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងជា អគ្គនាយិកាគ្រប់គ្រងហានិភ័យ នៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

មុនពេលលោកស្រីបានចូលរួមនឹងធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក លោកស្រីបានបម្រើការងារជាសវនករជាន់ខ្ពស់នៅក្រុមហ៊ុន Ernst & Young និង Price water house Coopers។ បច្ចុប្បន្នលោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកស្រីមានបទពិសោធន៍ច្រើនជាង ២០ ឆ្នាំលើផ្នែកហិរញ្ញវត្ថុ គណនេយ្យ ការគ្រប់គ្រង យុទ្ធសាស្រ្ត និង ផែនការធុរកិច្ច សវនកម្ម  រដ្ឋបាល និងប្រាស្រ័យទាក់ទង។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និង ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសកលវិទ្យាល័យជាតិគ្រប់គ្រងនៅប្រទេសកម្ពុជា។ លោកស្រីបានទទួលវិញ្ញាបនបត្រថ្នាក់ជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកគណនេយ្យ និង រដ្ឋបាលពីមហាវិទ្យាល័យ Noisy Le Grand នៃប្រទេសបារាំង។

លោកស្រី តុប សុក្រសម្ភារ
លោកស្រី តុប សុក្រសម្ភារ

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង