អត្រាការប្រាក់កាន់តែខ្ពស់ និងងាយស្រួលដក-ដាក់ប្រាក់ជាងមុនជាមួយគណនីសន្សំផ្លឹសពីធនាគារ អ៊ូរី!

កាន់តែពិសេស​ជាមួយ “គណនីសន្សំផ្លឹស” ពីធនាគារ អ៊ូរី​ ដែលសក្តិសមបំផុត​សម្រាប់លោកអ្នក​ដែលត្រូវ​ការ​ប្រើប្រាស់ ឬបង្វិលសាច់ប្រាក់ប្រចាំថ្ងៃ និងចង់បង្កើនសាច់ប្រាក់បន្ថែមពីការសន្សំ ទៅលើ​សមតុល្យ​ដែលនៅក្នុងគណនី។​ ​

គណនីសន្សំផ្លឹស គឺជាប្រភេទផលិតផលគណនីសន្សំថ្មីមួយទៀតរបស់ធនាគារ អ៊ូរី ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការដកប្រាក់ និងដាក់ប្រាក់ ទៅតាមលំហូរសាច់ប្រាក់ ជាមួយអត្រាការប្រាក់យ៉ាងទាក់ទាញ ទៅតាមទំហំទឹកប្រាក់របស់អតិថិជន។

ជម្រើសដែលអាចបត់បែនបាន និងអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំទូទៅដទៃទៀត គឺជាអត្ថប្រយោជន៍ពិសេស របស់ គណនីសន្សំផ្លឹស។ លោកអ្នកអាចដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលក្នុងអត្រារហូតដល់ 3.5 ភាគរយក្នុងមួយឆ្នាំ។

លើសពីនេះ អត្រាការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ ដែលអាស្រ័យលើសមតុល្យគណនី និងត្រូវបានបូកបញ្ចូលទៅក្នុងប្រាក់ដើមជារៀងរាល់ខែ។ គណនីនេះ អាចសន្សំបានទាំងប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាតថៃ ជាមួយនឹងលក្ខខណ្ឌសមតុល្យគណនីអប្បបរមាដូចខាងក្រោម៖​

  • 400,000 រៀល ឬ 100 ដុល្លារអាមេរិក សម្រាប់អតិថិជនឯកត្តបុគ្គល
  • 2,000,000 រៀល ឬ 500 ដុល្លារអាមេរិក សម្រាប់អតិថិជនស្ថាប័ន។

ជ្រើសរើសគណនីសន្សំ ដែលសក្តិសមជាមួយនឹងតម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ដែលមានអត្រាការប្រាក់ខ្ពស់ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត​ជាមួយ​គណនីសន្សំផ្លឹស ពីធនាគារអ៊ូរី ។

របៀបស្នើសុំបើកគណនី៖

សូមអញ្ជើញទៅកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នក ដោយភ្ជាប់នូវឯកសារតម្រូវច្បាប់ដើម

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរសព្ទ 023 96 3333 | 081 331 333​

ទំព័រហ្វេសប៊ុក៖ Woori Bank Cambodia

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន 138 នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង 4,000 នាក់។ គិតត្រឹម
ថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន 1.3 ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន មួយពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន 295លានដុល្លារ និងអតិថិជនជាង 374,177 នាក់។

Share