ចាប់​ផ្តើមការ​សន្សំជាមួយនឹង​ប្រាក់ប្រចាំ​ខែ ដើម្បីគោលដៅជីវិតរបស់អ្នក

អត្ថប្រយោជន៍

  • សម្រេចគោលដៅហិរញ្ញវត្ថុ
  • អត្រាការប្រាក់ខ្ពស់
  • មានជម្រើសច្រើនសម្រាប់រយៈពេលដាក់សន្សំ ចាប់ពី ៣ខែ រហូតដល់ ៣៦ខែ
  • ដាក់ប្រាក់សន្សំបន្ថែមបានគ្រប់ពេលវេលា
  • សុវត្ថិភាពខ្ពស់សម្រាប់សាច់ប្រាក់របស់លោកអ្នក
  • ការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃ និងត្រូវផ្តល់ជូនជារៀងរាល់ខែ ឬ ដល់កាលបរិច្ឆេទកំណត់

ឯកសារ​តម្រូវ

សម្រាប់​ឯកត្តជន

  • ជារូបវន្តបុគ្គល​ ជន​ជាតិ​ខ្មែរ និង​បរទេស
  • ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ដូច​ជា​អត្តសញ្ញណប័ណ្ណ ឬ​ លិខិត​ឆ្លង​ដែន និង/ឬ​ឯកសារ​ពាក់​ព័ន្ធផ្សេង​ទៀត

សម្រាប់អាជីវកម្ម ឬស្ថាប័នហិរញ្ញវត្ថុ

  • ជាស្ថាប័នដែលបានចុះបញ្ជី ស្របតាមច្បាប់ និងបទបញ្ញត្តិក្នុងប្រទេសកម្ពុជា
  • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម អនុស្សរណៈ និងលក្ខន្តិកៈ និង/ឬលិខិតផ្ទេរសិទ្ធិ ឬ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗទៀត (ប្រសិនបើមាន)

លក្ខខណ្ឌ

រូបិយប័ណ្ណ

ប្រាក់រៀល និងដុល្លារអាមេរិក

សមតុល្យអប្បបរមា

២០,០០០ រៀល ឬ ៥ ដុល្លារ

ការដកការប្រាក់

ដក​ការ​ប្រាក់​នៅកាលបរិច្ឆេទ​កំណត់

លក្ខណៈសម្បត្តិ

អតិថិជន​ឯកត្តបុគ្គល ស្ថាប័ន និងស្ថាប័នហិរញ្ញវត្ថុ

រយៈពេល

៣ខែ ដល់ ៣៦ខែ

លក្ខខណ្ឌក្នុងការដកប្រាក់
  • នៅ​កាលបរិច្ឆេទ​កំណត់នៃ​កិច្ចសន្យា ឬ​ នៅ​ពេល​បិទ​គណនី
  • ការ​ដក​ប្រាក់​ដោយ​ផ្នែក មិន​ត្រូវ​បាន​អនុញ្ញាតឡើយ
  • ចំពោះការដកប្រាក់មុនកាលបរិច្ឆេទកំណត់ នឹងទទួលបានអត្រាការប្រាក់​ ១%
អត្រាការប្រាក់ប្រចាំឆ្នាំ**

(សូមមើល​តារាង​ភ្ជាប់​ខាង​ក្រោម)

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
  • ធនាគារ អ៊ូរី ​ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនឡើយ។

របៀបអនុវត្ត

សូម​អញ្ជើញ​ទៅ​កាន់​សាខាធនាគារ អ៊ូរី ​ ដោយ​ភ្ជាប់​នូវ​​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ច្បាប់​ដើម​ណាមួយ

ព័ត៌មាន​លម្អិត​ សូម​ទាក់​ទង​មក​លេខ​ទូរស័ព្ទ ០២៣ ៩៦ ៣៣៣៣

ទំនាក់ទំនង

អត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ឯកត្តជន
រយៈពេល
(ខែ)
ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
ប្រាក់រៀលប្រាក់ដុល្លារ
3-52.50%2.50%
6-113.25%2.75%
124.75%4.25%
13-235.10%4.60%
24-355.35%4.75%
365.50%4.85%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។
រយៈពេល
(ខែ)
អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ស្ថាប័ន
ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
ប្រាក់រៀលប្រាក់ដុល្លារ
3-52.50%1.75%
6-113.25%2.75%
124.75%4.25%
13-235.10%4.60%
24-355.35%4.75%
365.50%4.85%
អនុវត្តចាប់ពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2024 រហូតដល់មានការជូនដំណឹងជាថ្មី។

 

គណនីចម្រើនទ្រព្យ

ស្វែងយល់បន្ថែម

គណនីសន្សំតាមផែនការ ផ្លឹស

ស្វែងយល់បន្ថែម