ការងារសង្គម និងសកម្មភាពសប្បុរសធម៌

ធនាគារ អ៊ូរី និងសាកលវិទ្យាល័យអន្តរជាតិបានចុះហត្ថលេខាលើ MOU​ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យហិរញ្ញវត្ថុឱ្យកាន់តែប្រសើរ,

នៅថ្ងៃទី 12 ខែមីនា ឆ្នាំ 2024៖ ធនាគារ អ៊ូរី និងសាកលវិទ្យាល័យអន្តរជាតិបានចុះហត្ថលេខាលើ MOU ជាផ្នែកមួយនៃសកម្មភាពសង្គមរបស់ធនាគារក្នុងវិស័យអប់រំ។ ទោះបីជាវិស័យខុសគ្នានៃស្ថាប័នទាំងពីរក៏ដោយស្ថាប័នទាំងពីរអាចគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង។

ធនាគារ អ៊ូរី ផ្តល់ថវិកាដល់អង្គការឆាលហ្វាន កម្ពុជា តាមរយៈអង្គការឆាលហ្វាន កូរ៉េ លើគម្រោងបង្កើនសមត្ថភាព ឌីជីថលក្នុងវិស័យអប់រំរយៈពេល ៣ឆ្នំា,

ភ្នំពេញ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ធនាគារអ៊ូរី (ខេមបូឌា) ម.ក បានគាំទ្រថវិកាដល់អង្គការឆាលហ្វាន កម្ពុជា តាមរយៈអង្គការឆាលហ្វាន កូរ៉េ លើគម្រោងបង្កើនសមត្ថភាពឌីជិថលក្នុងវិស័យអប់រំ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកឌីជីថល ដល់សិស្សសាលាកម្ពុជា។ ថវិកានេះនឹងគាំទ្រដល់គម្រោងដែលមានរយៈពេល ៣ឆ្នំា ជួយបណ្តុះបណ្តាលសិស្ស និងបំពាក់បរិក្ខារកុំព្យូទ័រ តាមសាលា ដែលបានជ្រើសរើសក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ធំ។
គម្រោងនេះនឹងជួយបណ្តុះបណ្តាលជំនាញមូលដ្ឋានកុំព្យូទ័រទាំងផ្នែករឹង និងផ្នែកទន់ដល់សិស្សានុសិស្សប្រមាណជាង ២ម៉ឺន ៤ពាន់នាក់ ដែលពួកគេអាចយកចំណេះដឹងនេះទៅពង្រីកជំនាញ និងចំណេះដឹងតាមនិស្ស័យរបស់ខ្លួននៅពេលអនាគត។ អានបន្ថែម

 

តំណាងរបស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ និងអគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាពថ្មីមួយខ្នងនៅខេត្តកំពង់ធំ,

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក​ យូន សឹកម៉ូ តំណាងរបស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ និងលោក​ គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ  អ៊ូរី (ខេមបូឌា) ម.ក បានចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីមួយខ្នង របស់មណ្ឌលសុខភាពតាំងក្រសាំង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ដែលឋិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ អគារថ្មីមួយនេះដែលបានទទួលវិភាគទានមួយផ្នែកពី ធនាគារ អ៊ូរី (ខេមបូឌា)​​ម.ក នឹងជួយរួមចំណែកលើកកម្ពស់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកសន្ទុក និងតំបន់ជុំវិញឲ្យកាន់តែប្រសើរឡើង។

ធនាគារ អ៊ូរីបានចូលរួមការងារសង្គមក្រោមប្រធានបទ ពិធីបរិច្ចាកសង្គមនៅអនុវិទ្យាល័យ តាកោ ខេត្តព្រៃវែង,

ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ ធនាគារ អ៊ូរីបានចូលរួមជាមួយ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) អង្គការ និងស្ថាប័នក្រុមហ៊ុនកូរ៉េមួយចំនួន ក្នុងការចូលរួមចំណែកក្នុងកិច្ចការសង្គមនៅអនុវិទ្យាល័យ តាកោ ខេត្តព្រៃវែង ក្រោមប្រធានបទ ពិធីបរិច្ចាកសង្គម “សុខសប្បាយ” “Soksabay” Social Activity Donation Ceremony ។
កម្មវិធីនេះរួមមានសកម្មភាពចម្បងៗដូចជា ការអប់រំចំណេះដឹងហិរញ្ញវត្ថុ ការអប់រំទាក់ទងទៅនឹងសុខភាព អនាម័យ និងមានការការចែកជូននូវសម្ភារៈសិក្សា កង់ និងមួកសុវត្ថិភាពដល់សិស្សានុសិស្សផងដែរ។ ក្រៅពីនេះ មានការដាក់ស្តង់បើកគណនីជូនប្រជាពលរដ្ឋ ព្រមទាំងមានការចែកជូនការដូអនុស្សាវរីយ៍ផងដែរ។

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែងក្នុងមួយឆ្នាំដល់និស្សិត,

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ធនាគារ អ៊ូរី និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ  បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង ស្មើនឹង 50,000 ដុល្លារក្នុងមួយឆ្នាំ ដល់និស្សិតថ្នាក់បរិញ្ញាបត្រលើមុខជំនាញឯកទេសសំខាន់ៗ រួមមានឯកទេសបង្កើតថ្មី និងមានស្រាប់ដូចជា៖ នគរូបនីយកម្ម និងការអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍   វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ​និងគណិតវិទ្យា។​

កម្មវិធីប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យា-  ល័យភូមិន្ទភ្នំពេញព្រមទាំងសហការី សាស្រ្តាចារ្យ សមាជិកមហាវិទ្យាល័យ​ បុគ្គលិកសិក្សា និងនិស្សិត និងលោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ ។

អានបន្ថែម៖ ​https://www.wooribank.com.kh/km/ruppxwoori-moukh/  ​​

ធនាគារ អ៊ូរី​ បានចូលរួមចំណែក​ជាមួយ ធនាគារ ជាតិនៃកម្ពុជាដើម្បីចែកអំណោយដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារ ទឹកជំនន់ ​ក្នុងខេត្តកំពង់ធំ,

នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ ធនាគារ អ៊ូរី​ បានចូលរួមចំណែកនៅក្នុងការងារ​សប្បុរស​ជាមួយ ធនាគារ ជាតិនៃកម្ពុជា តាមរយៈសមាគមធនាគារ នៅកម្ពុជា នូវទឹកប្រាក់ចំនួន ៣០០០​ដុល្លារ​ ដើម្បីចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារ ទឹកជំនន់ ​ ចំនួនជាង ៥០០គ្រួសារ ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត ពីធនាគារ អ៊ូរី,

ភ្នំពេញ៖ ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២២ ធនាគារ អ៊ូរី បានធ្វើការសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរៀបចំកម្មវិធីផ្ដល់ឈាមដោយស្ម័គ្រចិត្ត​ ក្រោមប្រធានបទ “ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”  ​ នៅទីស្នាក់ការ​កណ្តាល​ ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ ។​​

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសហការី និង លោក ហ៊ុន សុភ័ក្រ្ដ អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម១ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ធនាគារ អ៊ូរី ចំនួន៦០នាក់។

ធនាគារ អ៊ូរី បានចូលរួមឧបត្ថម្ភដល់កម្មវិធី CHANGWON K-POP WORLD FESTIVAL 2022,

នៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2022 – ធនាគារ អ៊ូរី បានចូលរួមឧបត្ថម្ភដល់កម្មវិធី “CHANGWON K-POP WORLD FESTIVAL 2022” ដែលបានរៀបចំឡើងដោយ K’ve Entertainment និងបានសហការជាមួយស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ជាមួយដៃគូជាច្រើនទៀត ដើម្បីស្វែងរកបេក្ខជនដែលមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការប្រកួតក្បាច់រាំ និងចម្រៀង ដែលបានប្រារព្ធធ្វើឡើងនៅសាល CKCC។ កម្មវិធីក៏បានបង្ហាញអំពីមិត្តភាពខួបលើកទី25ឆ្នាំ រវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជាផងដែរ។

 

ធនាគារ អ៊ូរី បានចូលរួមឧបត្ថម្ភដល់កម្មវិធី “យុទ្ធនាការបរិច្ចាគឈាមរួមគ្នាសង្រ្គោះជីវិត”,

នៅថ្ងៃទី12 ខែឧសភា ឆ្នាំ2022 – ធនាគារ អ៊ូរី បានចូលរួមឧបត្ថម្ភដល់កម្មវិធី “យុទ្ធនាការបរិច្ចាគឈាមរួមគ្នាសង្រ្គោះជីវិត” ដែលបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងបានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដើម្បីជួយសង្រ្គោះដល់ប្រជាជនដែលត្រូវការឈាម ក៏ដូចជាទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា។

បុគ្គលិក និងគណៈគ្រប់គ្រងរបស់ ធនាគារ អ៊ូរី សរុបចំនួន 2០រូប បានចូលរួមបរិច្ចាគឈាមក្នុងយុទ្ធនាការដ៏ល្អនេះដើម្បីចូលរួមចំណែកក្នុងសង្គម និងជួយសង្រ្គោះជីវិតអ្នកដែលមានបញ្ហា។

ការបរិច្ចាគឈាម បានឆ្លុះបញ្ចាំងអំពីសេចក្ដីស្រឡាញ់ និងការចែករំលែកដ៏ធំធេងសម្រាប់សង្គ្រោះជីវិតដល់អ្នកដែលត្រូវការបំផុត!

ធនាគារ អ៊ូរី​ បានបរិច្ចាគសម្ភារបរិក្ខាការពារជំងឺកូវីដ-19,

ក្នុងខែកញ្ញា​ និងតុលា ឆ្នាំ 2021 ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក​ បានបរិច្ចាគសម្ភារបរិក្ខាការពារជំងឺកូវីដ-19 ដល់ពលករដែលនឹងទៅធ្វើការនៅប្រទេសកូរ៉េ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបទឹកប្រាក់ចំនួន 6,842 ដុល្លារអាមេរិក សម្រាប់សម្ភារមានដូចជា ម៉ាសចំនួន 6,150 ដបចំនួន 1,230 (150មល) និងកាបូបបរិស្ថានចំនួន 1,230។

ឧបត្ថម្ភវិភាគទានដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប,

ខែកុម្ភៈ ឆ្នាំ 2021 ធនាគារ អ៊ូរី បានចូលរួមចំណែកជាសាច់ប្រាក់ចំនួន 3,000 ដុល្លារអាមេរិក ក្នុងការសាងសង់អគារ 4 ជាន់ នៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប។​

ការបរិច្ចាគថវិកា ក្នុងការសាងសង់នេះ បន្ទាប់ពីពិនិត្យឃើញថា នៅពុទ្ធិកសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប មានសាមណសិស្សមកសិក្សាមានការកើនឡើង ហើយខ្វះអគារសម្រាប់សិក្សា និងដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពុទ្ធចក្រ និងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ។​

ដំឡើងឆ័ត្រធំៗនៅតាមភ្លើងស្តុបនិងតាមដងផ្លូវសំខាន់ៗនៅរាជធានីភ្នំពេញ,

ធនាគារ អ៊ូរី​ (ខេមបូឌា)​ បានដំឡើងឆ័ត្រធំៗនៅតាមភ្លើងស្តុបនិងតាមដងផ្លូវសំខាន់ៗមួយចំនួន​ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងជួយសម្រួលដល់អ្នកធ្វើដំណើរទៅមក។ អ្នកធ្វើដំណើរទាំងអស់នឹងប្រទះឃើញឆ័ត្ររបស់ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក. នៅតាមដងផ្លូវមាត់ទន្លេ និងផ្លូវធំៗមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញខណៈពេលដែលពួកគេកំពុងរង់ចាំភ្លើងស្តុបដើម្បីឆ្លងផ្លូវ។ ឆ័ត្រធំនេះមានទំហំ ៣ គុណ ៣​ម៉ែត្រ ធ្វើឡើង យ៉ាងរឹងមាំ ដែលអាចផ្តល់ជាម្លប់នារដូវក្តៅ និងជារបាំងទឹកភ្លៀងនារដូវវស្សា។

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង