ទទួលបានទឹកប្រាក់ត្រលប់រហូតដល់ 6ដុល្លារ ពីប័ណ្ណវីសា អ៊ូរី!

កាន់តែរំភើបជាមួយនឹងការទទួលបានទឹកប្រាក់ត្រលប់រហូតដល់ 6ដុល្លារ លើការចំណាយលើប័ណ្ណវីសា អ៊ូរី សម្រាប់អតិថិជនដែលប្រើប្រាស់ប័ណ្ណវីសាក្លាស៊ីក វីសាហ្គោល និងវីសាផ្លាធីនីម ដោយធ្វើការទូទាត់លើម៉ាស៊ីន POS និងការបញ្ជាទិញអនឡាញ។

  1. រយៈពេលប្រូម៉ូសិន ចាប់ពីថ្ងៃទី ២២ កញ្ញា ដល់ ៣០ វិច្ឆិកា ២០២៣
  2.  ការផ្តល់ជូននេះគឺអាចអនុវត្តបានចំពោះគ្រប់ម្ចាស់ប័ណ្ណវីសាអ៊ូរីទាំងអស់
  3. ការផ្តល់ជូននេះអនុវត្តចំពោះគ្រប់ប្រភេទប័ណ្ណឥណពន្ធ វីសាទាំងអស់៖ ផ្លាធីនីម ក្លាស៊ីក និងហ្គោល
  4. ការផ្តល់ជូននេះគឺអាចអនុវត្តបានសម្រាប់រាល់ប្រតិបត្តិការទូទាត់នៅគ្រប់ម៉ាស៊ីន POS, Online & APP (e-commerce)
  5.  រាល់ប្រតិបត្តិការទូទាត់ទាំងអស់នឹងត្រូវបង្គរឡើងរហូតដល់គ្រប់ចំនួនទឹកប្រាក់ដែលអាចទទួលបានប្រាក់ត្រលប់តាមលក្ខខណ្ឌខាងក្រោម៖
    •       ក. ប្រតិបត្តិការទូទាត់សរុបបង្គរដល់ចំនួន ១០ ដុល្លារ នឹងទទួលបានប្រាក់ត្រលប់ ១ ដុល្លារ
    •      ខ. ប្រតិបត្តិការទូទាត់សរុបបង្គរដល់ចំនួន ៥០ ដុល្លារ នឹងទទួលបានប្រាក់ត្រលប់បន្ថែម ២ ដុល្លារ
    •      គ. ប្រតិបត្តិការទូទាត់សរុបបង្គរដល់ចំនួន ១០០ ដុល្លារ នឹងទទួលបានប្រាក់ត្រលប់បន្ថែម ៣ ដុល្លារ
    •      ឃ. ប័ណ្ណឥណពន្ធវីសាមួយអាចទទួលបានប្រាក់ត្រលប់ច្រើនបំផុតចំនួន ៦ ដុល្លារ ក្នុងរយៈពេលប្រូម៉ូសិន
  6.  ប្រាក់ត្រលប់សរុបនឹងដាក់បញ្ចូលទៅក្នុងគណនីសន្សំចម្បងរបស់អតិថិជនចំនួនពីរលើក គឺនៅថ្ងៃទី ១៥ វិច្ឆិកា និង ១៥ ធ្នូ ២០២៣
  7.  មិនមានការកំណត់ចំនួននៃការទូទាត់ក្នុងមួយប័ណ្ណ និងចំនួនប័ណ្ណក្នុងអតិថិជនម្នាក់ទេ
  8.  សម្រាប់ប័ណ្ណដែលបានបិទមុនពេលប្រាក់ត្រលប់ត្រូវបានផ្តល់ជូន ប្រាក់ត្រលប់ដែលត្រូវផ្តល់ជូននឹងត្រូវចាត់ទុកជាមោឃៈ
  9.  ប្រូម៉ូសិន នេះនឹងត្រូវបញ្ចប់នៅពេល កញ្ចប់ប្រាក់ត្រលប់ដល់ចំនួនកំណត់ ឬចុងបញ្ចប់នៃរយៈពេលប្រូម៉ូសិន
  10.  ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូ រយៈពេល លក្ខន្តិកៈ ឬបញ្ចប់យុទ្ធនាការប្រូម៉ូសិននៅពេលណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ
    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
Share