ជម្រើសសន្សំដ៏ឆ្លាតវៃសម្រាប់កូនៗ!

អត្ថប្រយោជន៍

  • ទទួលបានអត្រាការប្រាក់ខ្ពស់
  • លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ក្មេងៗ
  • ផ្តល់ឱកាសដល់ក្មេងៗនូវបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មធនាគារតាមរយៈសេវាធនាគារចល័តរបស់ធនាគារ អ៊ូរី
  • ជួយក្មេងៗឱ្យយល់ច្បាស់ពីការចាត់ចែងហិរញ្ញវត្ថុនៅក្នុងជីវិតប្រចំាថ្ងៃ
  • ឪពុកម្តាយ ឬ អាណាព្យាបាល អាចតាមដាន និងគ្រប់គ្រងទម្លាប់នៃការចាត់ចែងហិរញ្ញវត្ថុរបស់កូនៗបានយ៉ាងងាយស្រួលតាមរយៈ សេវាធនាគារចល័ត របស់ធនាគារ អ៊ូរី

លក្ខខណ្ឌតម្រូវ

សម្រាប់ក្មេង

  • ជាជនជាតិខ្មែរ និងបរទេស មានអាយុចាប់ពី ១០ ដល់ ១៧ ឆ្នាំ
  • មានឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ ដូចជា សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន​ដែលមានសុពលភាព

សម្រាប់ឪពុកម្តាយ ឬ អាណាព្យាបាល

  • ជាជនជាតិខ្មែរ និងបរទេស ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំ ឡើងទៅ ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជា អត្តសញ្ញណប័ណ្ណ ឬ លិខិតឆ្លងដែន ដែលមានសុពលភាព និង/ឬ ឯកសារពាក់ព័ន្ធផ្សេងទៀត ត្រូវជាអ្នករួមគណនីជាមួយក្មេង
  • ត្រូវមានឯកសារបញ្ជាក់ពីទំនាក់ទំនងរវាងឪពុកម្តាយ ឬអាណាព្យាបាល ជាមួយនិងក្មេង ដូចជា សៀវភៅគ្រួសារ ឬ ឯកសារបញ្ជាក់ពីភាពជាឪពុកម្តាយ ឬ អាណាព្យាបាលរបស់ក្មេង ដែលចេញដោយអាជ្ញាធរ ឬ តុលាការ

លក្ខខណ្ឌ

រូបិយប័ណ្ណ
  • ប្រាក់រៀល និង ប្រាក់ដុល្លារអាមេរិក
ការដាក់ប្រាក់តម្កល់ដំបូង
  • មិនតម្រូវ
សមតុល្យគណនីអប្បបរមា
  • មិនតម្រូវឱ្យមានសមតុល្យអប្បបរមាក្នុងគណនីឡើយ (អាចដកសាច់ប្រាក់រហូតដល់សូន្យ)
ការប្រាក់
  • បញ្ចូលជាប្រាក់ដើមរៀងរាល់ខែ
លក្ខណៈសម្បត្តិ
  • អតិថិជន​ឯកត្តបុគ្គល (១០ ដល់ ១៧ឆ្នាំ )
អត្រាការប្រាក់ប្រចាំឆ្នាំ
  • សូមមើល​តារាង​ភ្ជាប់​ខាង​ក្រោម
  • ** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
  • ** ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនឡើយ

របៀបស្នើសុំបើកគណនី

  • សូមអញ្ជើញ​ទៅ​កាន់​សាខាធនាគារ​ អ៊ូរី ដែលនៅជិតលោកអ្នក ដោយ​ភ្ជាប់​នូវ​​ឯកសារ​តម្រូវ​​ច្បាប់​ដើម ឬ ទាក់ទងមកកាន់បុគ្គលិកធនាគារ អ៊ូរី ដើម្បីបើកគណនីជូនដល់ទីកន្លែងរបស់លោកអ្នក។
  • សម្រាប់ព័ត៌មាន​លម្អិត​ សូម​ទាក់​ទង​មក​លេខ​ទូរសព្ទ ០២៣ ៩៦ ៣៣៣៣ ឬ ០៨១ ៣៣១ ៣៣៣
ទំនាក់ទំនង

អត្រាការប្រាក់

ចំនួនទឹកប្រាក់ប្រតិបត្តិការប្រាក់រៀលប្រាក់ដុល្លារ
≤ $10,0003%3%
> $10,000 - $50,0003.25%3.25%
> $50,0003.50%3.50%

គណនីចម្រើនទ្រព្យ

ស្វែងយល់បន្ថែម