ធនាគារ អ៊ូរី និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បី ផ្តល់ឱកាសការងារ និងកម្មសិក្សាដល់និស្សិត!

ភ្នំពេញ៖ នៅថ្ងៃទី 07 ខែតុលា ឆ្នាំ 2022 ធនាគារ អ៊ូរី និងសាកលវិទ្យាល័យពុទ្ធិសាស្ត្របានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេល 3 ឆ្នាំ ជាមួយនឹងគោលដៅរួមគ្នាក្នុងការផ្តល់ឱកាសដល់និស្សិតនូវឱកាសការងារល្អ និងឱកាសកម្មសិក្សាដោយផ្អែកលើចក្ខុវិស័យរបស់សាកលវិទ្យាល័យ និងដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់យើង​ ជាមួយនឹងតម្រូវការសក្ដានុពលធនធានមនុស្សជាក់ស្ដែងរបស់ធនាគារ។ កិច្ចសហការនេះនឹងពង្រឹងចំណេះជំនាញនិស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗជាមួយនឹងការអនុវត្តការងារជាក់ស្តែងស្របតាមជំនាញរបស់ពួកគេ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

ក្នុងជំនួបនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃូ ខ្វាងហ៊ី អគ្គនាយកហិរញ្ញវត្ថុនៃ ធនាគារ អ៊ូរី          (ខេមបូឌា) មក. និងលោក អ៊ាន ហ្វីនឡេយ៍ ដែលជាសាកលវិទ្យាធិការ  និងជាអនុធិការបតីនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។​

កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួម និងគាំទ្រកម្មវិធី សំខាន់ៗរបស់ធនាគារ អ៊ូរី ដូចជា ការចុះកម្មសិក្សា, ទូតសុឆន្ទៈរបស់ធនាគារ និង កម្មវិធីបណ្ដុះបណ្ដាលពន្លកថ្មី។ ជាងនេះទៅទៀត កិច្ចសហការនេះនឹងផ្តល់ឱ្យនិស្សិត ជាពិសេសនិស្សិតផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នូវការអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ពង្រីកវិសាលភាពអាជីពការងារ និងឱកាសក្នុងការពង្រឹងជំនាញផ្សេងៗរបស់ពួកគេ។ សតវត្សរ៍ទី 21 យើងនឹងជួបនូវបញ្ហាជាច្រើនជាមួយនឹងឱកាសថ្មីៗ និងដែលយើងពុំធ្លាប់បានជួបពីមុនមក។ ចក្ខុវិស័យរបស់យើងសម្រាប់ការបន្តឧត្តមភាពនេះគឺបង្កើនជំនាញរបស់សិស្សនិស្សិត និងបង្កើនសមត្ថភាពរបស់ពួកគេដោយផ្តល់ឱកាសឱ្យពួកគេចូលរួមនិងក្លាយជាផ្នែកមួយនៃការរីកចម្រើនរបស់យើងតាមមុខជំនាញដែលសិស្សនិស្សិតកំពុងសិក្សាក៏ដូចជាស្របតាមតម្រូវការជាក់ស្ដែងរបស់ពួកយើង។ ដូច្នេះហើយ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងពួកយើងនៅថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជាដៃគូ ដែលយើងជឿជាក់ថានឹងនាំទៅដល់ការរួបរួមគ្នាថ្មីៗជាច្រើន ក្នុងការបង្កើនធនធានមនុស្ស និងតម្លៃជាអតិបរមាសម្រាប់ធនាគារ និងសាកលវិទ្យាល័យក្នុងប៉ុន្មានឆ្នាំខាងមុខ

បន្ថែមពីលើការថ្លែងសុន្ទរកថាក្នុងឱកាសដ៏ពិសេសនេះ លោកសាស្ត្រាចារ្យ អ៊ាន ហ្វីនឡេយ៍ តំណាងឱ្យសាកលវិទ្យាល័យពុទ្ធិសាស្ត្រក៏បានបង្ហាញពីគំនិតរបស់គាត់ចំពោះការរៀបចំកិច្ចសហប្រតិបត្តិការនេះផងដែរ។ ធនាគារ អ៊ូរី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានការរីកចម្រើនខាងបច្ចេកវិទ្យា ហើយសាកលវិទ្យាល័យពុទ្ធិសាស្ត្រត្រូវបានទទួលស្គាល់ថាពូកែខាងវិទ្យាសាស្ត្រសុខាភិបាល និងបច្ចេកវិទ្យាអស់រយៈពេលជាង10ឆ្នាំមកហើយ។ លោកបានសង្កត់ធ្ងន់ថា យើងទាំងពីរមានចក្ខុវិស័យដូចគ្នា អំពីរបៀបគាំទ្រដល់កំណើននៃធនធានមនុស្ស ដែលជាធាតុផ្សំនៃក្របខ័ណ្ឌរដ្ឋាភិបាលសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ លោកសាស្ត្រាចារ្យមានជំនឿថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងសហការគ្នាដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង នៅថ្ងៃអនាគត។

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០​ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១,៣ ពាន់លានដុល្លារអាមេរិក     ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់។​

Share