សេវាហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ

សេវាកម្មរបស់យើងខ្ញុំ

លិខិតឥណទាន (Letter of Credit)

  • គឺជាប្រភេទផលិតផលមួយដែល ធនាគាររបស់អ្នកទិញទំនិញ (អ្នកនាំចូល) ទទួលខុសត្រូវលើការទូទាត់សងទៅកាន់អ្នកលក់ជំនួសមុខឲ្យអ្នកទិញក្នុងករណីដែលប្រតិបត្តិការគោរពតាមគ្រប់លក្ខខណ្ឌនៃលិខិតឥណទាន។ ផលិតផលប្រភេទនេះ គឺជាប្រភេទដែលមានសុវត្ថិភាពខ្ពស់បំផុតក្នុងការទូទាត់ និងពេញនិយមក្នុងការប្រើប្រាស់ជាងគេក្នុងវិស័យហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ។

សេវាប្រមូលឯកសារ (Documentary Collection)

  • គឺជាវិធីសាស្រ្ដមួយរបស់ហិរញ្ញប្បទានពាណិជ្ជកម្មនៅពេលដែលធនាគារអ្នកនាំចេញផ្ញើ នូវឯកសារពាក់ព័ន្ធទៅកាន់ធនាគាររបស់អ្នកនាំចូល ហើយធ្វើការប្រមូលការទូទាត់ពីការដឹកទំនិញនោះ។ អ្នកទិញទំនិញអាចមានសិទ្ធិទទួលបានទំនិញ ក្នុងករណីដែលពួកគាត់បានទូទាត់ទំនិញរួច ឬក៏ឯកសារដែលពាក់ព័ន្ធត្រូវបានព្រមព្រៀងថាទូទាត់នៅក្នុងកាលបរិច្ឆេទណាមួយជាក់លាក់ ឬក៏លក្ខខណ្ឌណាមួយ។

លិខិតធានា (Bank Guarantee)

  • គឺជាការទទួលខុសត្រូវមិនអាចកែប្រែបានរបស់ធនាគារចេញផ្សាយ (ហៅថាអ្នកធានា) លើការទូទាត់សងទៅកាន់អ្នកទទួលផលពីលិខិតធានា (ហៅថាអ្នកទទួលផល) ក្នុងករណីដែលអ្នកស្នើសុំមិនអាចបំពេញគ្រប់កាតព្វកិច្ចតាមលក្ខខណ្ឌ។

អត្ថប្រយោជន៍របស់សេវាកម្ម

សុវត្ថិភាពខ្ពស់លើការទូទាត់

  • ភាគីធនាគារ របស់អ្នកទិញ (ធនាគារ អ៊ូរី) នឹងទទួលខុសត្រូវលើការទូទាត់នៅពេលដែលឯកសារទាំងអស់ត្រឹមត្រូវនិងអនុលោមទៅតាមលក្ខខណ្ឌរបស់លិខិតឥណទាន និងជួយកាត់បន្ថយហានិភ័យផ្សេងៗនៃការ ទូរទាត់ដែលអាចកើតមានឡើង ក្នុងអំឡុងពេលប្រតិបត្តិការអាជីវកម្ម។

ងាយស្រួល និង ចំណេញពេលវេលា

  • សេវាហិរញ្ញប្បទានពាណិជ្ជកម្ម អន្តរជាតិដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្របសម្រួល ដល់ពាណិជ្ជករក្នុងការធ្វើជំនួញពីប្រទេសមួយទៅប្រទេសមួយទៀតបានយ៉ាងរលូន និង ចំណេញពេលវេលា។

ថ្លៃឈ្នូល និងកម្រៃជើងសារ

សេវាប្រមូលឯកសារនាំចូល

កម្រៃលើការស្នើសុំទទួលរៀបចំឯកសារ

0.15% (អប្បបរមា 30 ដុល្លារ)

កម្រៃលើការទូទាត់សង

25 ដុល្លារ

សេវាប្រមូលឯកសារនាំចេញ

ការពិនិត្យលើឯកសារ/ការទទួលឯកសារ

0.15% (អប្បបរមា 100​ ដុល្លារ)

កម្រៃលើការផ្ញើឯកសារចេញ

50 ដុល្លារ ក្នុងមួយប្រតិបត្តិការ

លិខិតឥណទានលើការនាំចូល

កម្រៃលើការស្នើសុំចេញលិខិតឥណទាន
ប្រើប្រាស់សាច់ប្រាក់ : 0.10% p.m1 (អប្បបរមា 30 ដុល្លារ), កម្រៃសេវា Cable 30 ដុល្លារ
ប្រើប្រាស់កម្រិតឥណទាន : 0.10% p.m1 (អប្បបរមា 30 ដុល្លារ), កម្រៃសេវា  Cable 30 ដុល្លារ
កម្រៃការស្នើសុំកែប្រែលើចំនួនទឹកប្រាក់ និងសុពលភាព

ដូចគ្នា និងកម្រៃនៃការស្នើសុំចេញលិខិតឥណទាន

កម្រៃលើការស្នើសុំកែប្រែផ្សេងៗ

50 ដុល្លារ ក្នុងមួយប្រតិបត្តិការ

កម្រៃលើការទូទាត់សង

0.15% (អប្បបរមា 25 ដុល្លារ), បូកបន្ថែមនូវកម្រៃសេវា  Cable 15 ដុល្លារ

ការពិនិត្យលើឯកសារ/ការទទួលទុកឯកសារ

0.125% (អប្បបរមា 30 ដុល្លារ)

មោឃភាពលិខិតឥណទាន

50 ដុល្លារ

កម្រៃលើការទទួលស្គាល់ឯកសារ

ដូចគ្នានិង កម្រៃនៃការស្នើសុំចេញលិខិតឥណទាន

កម្រៃសងត្រឡប់វិញ

40  ដុល្លារ (ដកចេញពីអ្នកទទួលផល)

កម្រៃ Discrepancy

50 ដុល្លារ (ដកចេញពីអ្នកទទួលផល)

លិខិតឥណទានលើការនាំចេញ

កម្រៃ Advising

30 ដុល្លារ

ការកែប្រែលើ Advising

30 ដុល្លារ

ការពិនិត្យលើឯកសារ/ការទទួលទុកឯកសារ

0.20% (អប្បបរមា 50 ដុល្លារ)

កម្រៃលើការទទួលស្គាល់ឯកសារ

0.12% p.m1, (អប្បបរមា 30 ដុល្លារ)

កម្រៃលើការផ្ញើឯកសារចេញ

50 ដុល្លារ ក្នុងមួយប្រតិបត្តិការ

លិខិតធានាចេញដោយធនាគារ នឹង​ លិខិត​ Standby Letter of Credit

លិខិតធានាលើការដឹកជញ្ជូនចេញក្រោមលិខិតឥណទាន

50​ ដុល្លារ

កម្រៃលើការស្នើសុំចេញលិខិតធានា
ប្រើប្រាស់សាច់ប្រាក់ : 0.10% p.m1 (អប្បបរមា 25 ដុល្លារ)
ប្រើប្រាស់កម្រិតឥណទាន: 0.10% p.m1 (អប្បបរមា 50 ដុល្លារ)
កម្រៃការស្នើសុំកែប្រែលើចំនួនទឹកប្រាក់ និងសុពលភាព

ដូចគ្នានិងកម្រៃស្នើសុំចេញលិខិតធានា

កម្រៃលើការស្នើសុំកែប្រែផ្សេងៗ

35 ​ដុល្លារ ក្នុងមួយប្រតិបត្តិការ

មោឃភាពលិខិតធានា

35 ដុល្លារ

កម្រៃសេវា Cable

30 ដុល្លារ

ការទូទាត់សង

0.10% ​អប្បបរមា 100 ដុល្លារ (ដកចេញពីអ្នកទទួលផល)

  • សម្គាល *1 ក្នុងមួយខែ
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

របៀបសំរាប់ការស្នើសុំធើ្វប្រតិបត្តិការ

  • សូមអញ្ជើញមកកាន់ការិយាល័យកណ្តាល ធនាគារ អ៊ូរី ដោយភ្ជាប់មកនូវជាមូយឯកសារតម្រូវកិច្ចសន្យាទិញលក់ ឬ វិកយបត្រទិញទំនិញ … ល។​
  • សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរសព្ទ ០២៣ ៩៦ ៣៣៣៣/ ០៨១ ៣៣១ ៣៣៣ ឬ អ៊ីម៉ែលមកកាន់ international.trade@wooribank.com.kh

 

ទំនាក់ទំនង