ថ្ងៃទី 09 ខែសីហាឆ្នាំ 2021 ភ្នំពេញ – ធនាគារ អ៊ូរី ដាក់ឲ្យប្រើប្រាស់ គណនីសប្បុរស ដែលជាសេវាប្រាក់បញ្ញើមានកាលកំណត់ដំបូងគេមួយនៅកម្ពុជា ដែលមានភ្ជាប់ជាមួយនឹងការបរិច្ចាគមូលនិធិសប្បុរសធម៌។ អតិថិជនអាចជ្រើសរើសការបរិច្ចាគទៅកាន់ដៃគូមូលនិធិរបស់ ធនាគារ អ៊ូរី នៅពេលដែលអតិថិជនដាក់ប្រាក់បញ្ញើក្នុងចំនួនណាមួយជាមួយនឹង គណនីសប្បុរស ដោយមានរយៈពេលបញ្ញើចាប់ពី 3ទៅ 12ខែ។
គណនីសប្បុរស ផ្តល់ជូនអតិថិជននូវចំណូលបន្ថែម តាមរយៈអត្រាការប្រាក់ខ្ពស់ ខណៈដែលអតិថិជនអាចចូលរួមចំណែកក្នុងសហគមន៍ ដោយធ្វើការបរិច្ចាគមូលនិធិសប្បុរសធម៌ ចំនួន 0.1%។ ទឹកប្រាក់បរិច្ចាគទាំងអស់ត្រូវបានរ៉ាប់រងទាំងស្រុងដោយ ធនាគារ អ៊ូរី ក្រោមឈ្មោះបរិច្ចាគរបស់អតិថិជន។ ដៃគូមូលនិធិរបស់ ធនាគារ អ៊ូរី រួមមាន មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ មូលនិធិកុមារកម្ពុជា មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ និង មូលនិធិធម្ម ឱសថរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ។
លោក Jin Hur, អគ្គនាយកគាំទ្រប្រតិបត្តិការ ទទួលបន្ទុកក្រុមគាំទ្រប្រតិបត្តិការបានមានប្រសាសន៍ថា “ធនាគារ អ៊ូរី មានបំណងចូលរួមចំណែកក្នុងការកសាងវប្បធម៌នៃការចែករំលែកជាមួយប្រជាជនកម្ពុជានិងផ្តល់ការគាំទ្រដល់សហគមន៍ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ។ ជាមួយនឹងការសហការរបស់ដៃគូសប្បុរសធម៌ និងអតិថិជនរបស់យើង ធនាគារ អ៊ូរី ប្តេជ្ញាក្នុងការជួយជ្រោមជ្រែងប្រជាជនកម្ពុជាដែលមានទុក្ខលំបាក ជាពិសេសផ្តល់ការយកចិត្តទុកដាក់បន្ថែមដល់កុមារ និងយុវជន តាមរយៈទិដ្ឋភាពផ្សេងៗ ដូចជាការផ្តល់ការអប់រំ ការហ្វឹកហាត់ជំនាញ តំហែទាំសុខភាព និងការគាំទ្រផ្សេងៗ ដែលពួកគេសមនឹងទទួលបាន ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព និងក្តីសង្ឃឹម” ។
ប្រទេសកម្ពុជាគឺជាប្រទេសដែលមានចំនួនប្រជាជនវ័យក្មេងច្រើន។ ដូចនេះកុមារ និងយុវជនគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់ប្រទេសជាតិ។ ជាមួយនឹងការបរិច្ចាគនេះ យើងរួមគ្នារួមចំណែកកសាងធនធានមនុស្សដ៏ល្អ សហគមន៍ដ៏រីកចម្រើន និងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសរបស់យើង។
សន្សំដើម្បីអ្នក & សង្គម!
ដាក់ប្រាក់បញ្ញើឥឡូវនេះ នៅគ្រប់សាខាទាំង 138 របស់ ធនាគារ អ៊ូរី ឬទំនាក់ទំនងមកកាន់ 023 963 333 | 081 331 333 | www.wooribank.com.kh