ទទួលបានប្រាក់រង្វាន់រហូតដល់ 8 ម៉ឺនរៀលជារៀងរាល់ខែសម្រាប់ ពាណិជ្ជករដៃគូសហការបញ្ចុះតម្លៃពិសេសជាមួយ Woori KHQR!

ការផ្តលជូននេះចាប់ពីថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2025 រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ2025។

ប្រភេទអតិថិជន៖

  • ផ្តល់ជូនសម្រាប់​អតិថិជនបុគ្គល និងអតិថិជនសាជីវកម្មដែលចុះឈ្មោះ​ធ្វើជាពាណិជ្ជករដៃគូសហការបញ្ចុះតម្លៃពិសេស ដែលកិច្ចព្រមព្រៀងនៅមានសុពលភាពក្នុងអំឡុងពេលប្រូម៉ូសិននេះ។

លក្ខខណ្ឌតម្រូវ៖

  1. ផ្តល់រង្វាន់ជាសាច់ប្រាក់រហូតដល់ 20 ដុល្លារ ឬ 8 ម៉ឺនរៀល ក្នុងមួយខែ។
    • ប្រតិបត្តិការចាប់ពី 10 ដងឡើង នឹងទទួលបាន 5 ដុល្លារ ឬ 2 ម៉ឺនរៀល (ក្នុង1ខែ)​
    • ប្រតិបត្តិការចាប់ពី 30​ ដងឡើង នឹងទទួលបាន 10 ដុល្លារ ឬ 4 ម៉ឺនរៀល (ក្នុង1ខែ)
    • ប្រតិបត្តិការចាប់ពី 100 ដងឡើង នឹងទទួលបាន 20ដុល្លារ ឬ 8 ម៉ឺនរៀល (ក្នុង1ខែ)
  1. ​ត្រូវមានសមតុល្យមធ្យមប្រចាំថ្ងៃក្នុងគណនីយ៉ាងហោចណាស់ 300 ដុល្លារ ឬ1 លាន 2 សែនរៀល ក្នុងគណនីសន្សំ/ចរន្ត (CASA) ។​
  2. ចំនួនប្រតិបត្តិការត្រូវបានរាប់បញ្ចូលចាប់ពី 25 ដុល្លារ ឬ 5,000 រៀល ឡើងទៅក្នុងមួយប្រតិបត្តិការ ដែលស្កេនបង់ប្រាក់ពីគ្រប់ធនាគារ។​
  3. ចំពោះប្រតិបត្តិការពីអ្នកស្កេនដូចគ្នា នឹងត្រូវបានរាប់តែ 1 ដងតែប៉ុណ្ណោះក្នុងមួយសប្តាហ៍។ (ចំណាំ៖ ការស្កេនដោយខ្លួនឯងមិនត្រូវបានរាប់បញ្ចូលទេ)។​
  4. ការផ្ដល់ជូននេះនឹងធ្វើឡើងជារៀងរាល់ខែ រហូតដល់កំណត់នៃថវិកា ឬត្រឹមថ្ងៃទី 30 ខែមេសា ឆ្នាំ2025។​
  5. លក្ខខណ្ឌត្រូវបានអនុវត្ត

 

Share