ជូនចំពោះអតិថិជនជាទីគោរព!
ធនាគារ អ៊ូរី (ខេមបូឌា)ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖
ចាប់ពីថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2025 នេះតទៅ ការបង់សងប្រាក់កម្ចីដែលធ្វើឡើងតាមរយៈភ្នាក់ងារដៃគូរបស់ធនាគារ អ៊ូរី រួមមាន វីង, ទ្រូម៉ាន់នី, លី ហួរ វេរលុយ និង អ៊ី-ម៉ាន់នី នឹងមិនមានការលើកលែងកម្រៃសេវាជាបន្តទៀតទេ។ ពោលគឺអតិថិជនត្រូវបង់កម្រៃសេវាទៅភ្នាក់ងារដៃគូ រាល់ការបង់សងប្រាក់កម្ចីមកធនាគារ អ៊ូរី តាមរយៈភ្នាក់ងារដៃគូនោះ។
អតិថិជន អាចធ្វើការទូទាត់សងប្រាក់កម្ចីរបស់លោកអ្នកតាមរយៈធនាគារចល័ត WOORI BANK Mobile ឬ នៅតាមបញ្ជរសាខាធនាគារ អ៊ូរី ណាមួយដែលនៅជិតលោកអ្នកបានធម្មតា។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់លោកអ្នក និងសូមការយោគយល់អធ្យាស្រ័យចំពោះផលរំខាននាៗ ជាយថាហេតុ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកសេវាអតិថិជនតាមរយៈ 023 963 333 ឬ តាមរយៈទំព័រ ហ្វេសប៊ុកផ្លូវការ។
ដោយក្តីគោរព
ធនាគារ អ៊ូរី (ខេមបូឌា)ម.ក